ក្រៅពីអង្ករ កម្ពុជាកំពុងជំរុញ និងធ្វើពិពិធកម្មលើការនាំចេញផលិតផលកសិផលផ្សេងៗជាច្រើនមុខទៀតដូចជាស្វាយស្រស់ ចេកអំបូងលឿង គ្រាប់ស្វាយចន្ទី ពោត សណ្ដែក និងម្រេចជាដើម ដែលកំពុងមានតម្រូវការទីផ្សារ ជាពិសេសប្រទេសចិនក្រោមការអនុវត្តតាមគោលការណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម។
ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់AMS ថា ផលិតផលកសិកម្មដែលកម្ពុជា អាចពង្រីកការនាំចេញបាននោះរួមមាន គ្រាប់ស្វាយចន្ទី ពោត សណ្តែក កៅស៊ូ ដូងប្រេង ម្រេច ចំណិតដំឡូងមី និងផលិតផលកសិកម្មសំខាន់ៗ មួយចំនួនទៀត ។ ប៉ុន្តែអ្វីដែលជាឧបសគ្គនៅពេលនេះគឺស្ថានភាពកូវីដដែលកំពុងបង្កភាពស្មុគស្មាញ និងពិបាកក្នុងបញ្ជូនកុងទីន័រដឹកជញ្ជូន ដោយសារការបិទខ្ទប់តាមបណ្ដាលប្រទេសមួយចំនួន។
“ទោះបីយើងឃើញថាមានបញ្ហាកើតមានមែន ប៉ុន្តែយើងក៏អាចដឹកបានច្រើនដោយសារមានការនាំចេញតាមផ្លូវគោក (តាមរថយន្ត) បណ្ដាខេត្តព្រំដែនមួយចំនួនជាប់នឹងប្រទេសវៀតណាម និងព្រំដែនប្រទេសថៃជាដើម ប៉ុន្តែបើគិតថា ការដឹកត្រង់តាមផ្លូវទឹកគឺពិបាកនឹងនាំចេញណាស់ដូចជាអង្ករជាដើម។ ដូច្នេះអ្វីដែលយើងអាចថាបង្កើនការនាំចេញឱ្យទំហំច្រើនបាននោះក៏វាអាស្រ័យទៅលើការបញ្ជាទិញផងដែរ ឧទាហរណ៍ដូចជាផ្លែស្វាយជាដើម ដែលទើបតែនាំចេញទៅកាន់ប្រទេសចិនថ្មីៗនេះដែលប្រជាពលរដ្ឋមួយចំនួនគាត់នៅតែរអ៊ូរទាំអំពីការលក់មិនដាច់នូវស្វាយរបស់គាត់ ដែលនៅតែមានតម្លៃថោក ហើយគេមិនទិញថែមទៀតផង ដែលការលើកឡើងបែបនេះគឺមានជាយូរមកហើយ ព្រោះតែគាត់មិនបានស្វែងយល់ដឹងអំពីអ្វីដែលក្រសួងបានផ្សព្វផ្សាយកន្លងមក”
ឯកឧត្តមបានបញ្ជាក់ថា
“ផ្លែស្វាយស្រស់ ដែលយើងបាននាំចេញថ្មីៗនេះ គឺអ្នកបញ្ជាទិញ(ចិន)គេទទួលស្គាល់ គេនាំយកតាមចំនួនដែលគេបានបញ្ជាទិញ ដោយយើងបានធ្វើវីដេអូឯកសារបញ្ជូនទៅគេ ហើយភាគីចិនទិញដោយមានទំនុកចិត្តផ្នែកភូតគាមអនាម័យ)។ ដោយឡែកសម្រាប់អ្នកមានចម្ការតូចៗមិនទាន់បានប្រមូលផ្ដុំគ្នា មិនត្រូវនាំគ្នាអស់សង្ឃឹមនោះឡើយ គឺយើងអាចធ្វើទៅតាមអ្វីដែលគេទទួលស្គាល់ យើងមិនចាំបាច់រកកសិដ្ឋានណាដែលបានទទួលស្គាល់នោះទេ។ ប្រសិនបើភាគីដែលគេបញ្ជាទិញបន្ថែម គេត្រូវការចំនួនច្រើន នោះម្ចាស់កសិដ្ឋានដែលត្រូវបានទទួលស្គាល់ដោយភាគីប្រទេសចិននឹងចុះទៅដល់ចម្ការកសិដ្ឋានតូចៗទាំងនោះ ដើម្បីស្វែងរកផលិតផលដែលជាតម្រូវការរបស់គេ”
ឯកឧត្តម ស្រី វុឌ្ឍី
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឱ្យដឹងថា នៅក្នុរយៈពេលជិត5ខែដើមឆ្នាំ2021នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសម្រេចបាន 4,136 លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 1,117 លានតោនទៅកានទីផ្សារក្រៅប្រទេស។ ក្នុងនោះផ្លែស្វាយស្រស់ 152,090 តោន ច្រើនជាងឆ្នាំ2020 ចំនួន 108040 តោន ហើយដំណាប់ស្វាយ 10,553 តោន ច្រើនជាងឆ្នាំ2020 ចំនួន 7,001 តោន។
ក្រៅពីនេះ ការនាំស្រូវចេញបានចំនួន 1.60 លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 751,496 តោន, ចំណិតដំឡូងមី1.2លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 223,813 តោន, គ្រប់ស្វាយចន្ទី 0.80លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 610,559 តោន
គ្រប់ពោត 134,079 តោន ច្រើនជាងឆ្នាំ2020 ចំនួន 98,442តោន រួមជាមួយផលិតផលកសិផលជាច្រើនទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

























Account
Security
Favourite Content