សម្ដេចតេជោ ៖ រដ្ឋាភិបាលបានសន្សំសំចៃថវិការយៈពេល ៤ ឆ្នាំ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានសន្សំសំចៃថវិការយៈពេល ៤ ឆ្នាំ ដោយក្នុង ១​ ឆ្នាំ បានសន្សំទុកប្រមាណ ៣០ លានដុល្លារ​ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២។ 

សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅសល់តែ ២ ថ្ងៃទៀតនឹតត្រូវបានបញ្ចប់ […] កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម ដោយជោគជ័យ។

ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ សម្តេចតេជោ បានថ្លែងដូច្នេះថា ៖

“យើងមិនមែនគិតតែរឿងបញ្ហាឈ្នះចាញ់នោះជ្រុលហួសហេតុពេកទេ ប៉ុន្តែអ្វីដែលយើងគិតធំបំផុតគឺគិតទៅដល់ការធ្វើជាម្ចាស់ផ្ទះដែលផ្តល់ឱ្យភ្ញៀវមកកាន់ប្រទេសរបស់យើង ទទួលបាននូវសេចក្តីសុខ និងការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។”

សម្ដេចតេជោបានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។

សម្តេចតេជោបានថ្លែងបន្តថា យើងចំណាយប្រមាណ ៧ លានដុល្លារបន្ថែមទៀត ចាយទៅលើការស្នាក់ និងការហូបចុលនៅរបស់កីឡាករ កីឡាការនី ដែលមកពីបណ្តាប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ កំពុងរៀបចំ។

ជុំវិញព្រឹត្តិការណ៍នេះ សម្តេចតេជោ បានថ្លែងដូច្នេះថា ៖

“ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គឺជាអ្នកសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ពូកែ។ គាត់មិនអាចច្បិចយកត្រឹមតែថវិកាឆ្នាំ ២០២៣ នោះទេ គាត់បានបង្កកថវិកាចំនួន ៤ ឆ្នាំ ក្នុងមួយឆ្នាំបង្កកថវិកាចំនួន ៣០ លានដុល្លារ ដូច្នេះហើយបានយើងមានប្រាក់សម្រាប់ចំណាយ ១១៨ លានដុល្លារ។ ការរៀបចំស៊ីហ្គេមគឺកាតព្វកិច្ចរបស់រដ្ឋសមាជិកអាស៊ាន ដែលរយៈពេល ២ ឆ្នាំម្តង ត្រូវផ្លាស់ប្តូរម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មួយនេះ។”

នៅពេលចប់ព្រឹត្តិការណ៍នេះ កម្ពុជាជឿជាក់ថា សកម្មភាពវិនិយោគ និងសកម្មភាពអាជីវកម្មពាណិជ្ជកម្មនៅកម្ពុជានឹងអាចទទួលបានកាន់តែសកម្ម និងមមាញឹកជាងមុន ពីព្រោះថាសក្តានុពលរបស់កម្ពុជាត្រូវបានបង្ហាញទៅកាន់គ្រប់ទីកន្លែងលើពិភពលោក ជាពិសេសចំពោះក្រុមអ្នកវិនិយោគទុនបរទេស។ កាន់តែសំខាន់បំផុតនោះ សម្រាប់ជោគវាសនារបស់កម្ពុជានាពេលអនាគត ដែលបន្សល់ទុកពីកេរ្តិ៍ឈ្មោះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដោយមិនទាមទារការចំណាយទាំងអស់ពីក្រុមប្រតិភូកីឡាករ គឺអាចជួយបង្ហាញឲ្យកាន់តែច្បាស់អំពីភាពសុខដុមរមនីយកម្មនៃការរស់នៅរបស់ពលរដ្ឋកម្ពុជាដែលកំពុងជ្រកក្រោមដំបូលសន្តិភាព និងស្របទៅនឹងពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះគឺ «កីឡារស់ក្នុងសន្តិភាព ឬSPORTS LIVE IN PEACE»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង