យល់ដឹងពីបច្ចេកទេសដាំទៀបបារាំងងាយៗ អាចចេញផ្កាស្ទើររាល់ខែ

ទៀបបារាំង ជាប្រភេទទៀបម្យ៉ាងមានសម្បកជាបន្លាស្រួចៗ ទន់ៗ សាច់ខាងក្នុងដូចសាច់ទៀបខ្មែរដែរ តែមានរសជាតិជូរអែម ដែលប្រជាជនខ្មែរនិយមបរិភោគផ្លែទុំស្រស់ និងដាំក្បែរផ្ទះគ្រាន់នឹងបេះទទួលទានជុំគ្រួសារ។ ថ្ងៃនេះ AMS Economy សូមបង្ហាញពីបច្ចេកទេសសំខាន់ៗក្នុងការដាំទៀបបារាំងឱ្យទទួលបានទិន្នផលខ្ពស់ និងចេញផ្កាស្ទើររាល់ខែ។  

ចំពោះការជ្រើសរើសពូជទៀបបារាំង គេត្រូវរើសយកពូជណាដែលមានផ្លែច្រើន ធំ មានទម្ងន់ពី ១-២គីឡួក្រាម មានគ្រាប់តិច ផ្លែមានរាងល្អ មានរសជាតិឆ្ងាញ់ ហើយជាពូជដែលធន់នឹងជំងឺ ក៏ដូចជាសត្វល្អិតបំផ្លាញ។ ចំណែកការបណ្ដុះគ្រាប់ទៀបបារាំង គេត្រូវយកគ្រាប់ចេញពីផ្លែ លាងទឹកឱ្យស្អាតរួចដាក់ហាលថ្ងៃ ទើបយកគ្រាប់ទៅបណ្ដុះដោយដាក់ឃ្លាតគ្នា ៣-៥សង់ទីម៉ែត្រ និងជម្រៅ ១សង់ទីម៉ែត្រ រួចស្រោចទឹកឱ្យជាប់ជាប្រចាំរហូតដល់កូនរុក្ខជាតិចេញស្លឹកបាន ៥-៦គឺអាចយកទៅដាំបានហើយ។

គេអាចដាំទៀបបារាំងលើប្រភេទដីខុសៗគ្នា តែវាអាចដុះលូតលាស់ល្អបំផុតនៅលើដីធូរ ឬដីប្រហោងស្ពោតៗ ងាយច្រោះទឹក និងមានកម្រិត pH ជាមធ្យម ៥-៦ ឬគេអាចទិញដីស្រាប់ឬដីលាយជាមួយលាមកគោស្ងួតៗ លាមកមាន់ស្ងួត អង្កាម សំបកដូង ភក់ខ្មៅ កម្ទេចកម្ទីសរីរាង្គនិងលាយជាមួយកំបោររួចដាក់ទៅក្នុងដីមុនដាំ។

ភាគច្រើនគេដាំទៀបបារាំងដោយប្រើគ្រាប់ ព្រោះអាចទទួលបានដើមធំ តែគេក៏អាចដាំដោយមែកផ្សាំក៏បាន​ ដោយជ្រើសរើសមែកដែលមានភ្នែកល្អ ដើមធំ គុណភាណផ្លែផ្អែមឆ្ងាញ់ គ្មាជំងឺ គ្មានសត្វល្អិតបំផ្លាញ។ ចំពោះរបៀបដាំគេត្រូវជីករណ្ដោះអាស្រ័យលើទំហំដើម លុះពេលដាក់កូនដាំរួចត្រូវស្រោចទឹកឱ្យត្រជាក់គល់ ហើយការដាំត្រូវទុកចន្លោះពីដើមមួយទៅដើមមួយទៀត ៣-៤ម៉ែត្រ ឬ ៣x៣ម៉ែត្រ ឬ ២.៥x២.៥ម៉ែត្រក៏បាន។

ចំពោះការថែទាំ ទៀបបារាំងក៏ដូចជារុក្ខជាតិដទៃទៀតដែរ វាត្រូវការការស្រោចទឹក សម្អាតស្មៅ ពូនគល់ ដាក់ជី ពិសេសត្រូវថែទាំឱ្យបានដិតដល់កំឡុងពេលទៀបចេញផ្កា និងចេញផ្លែ។ ក្រៅពីនេះវាក៏អាចប្រឈមនឹងជំងឺក៏ដូចជាសត្វល្អិតមួយចំនួនដូចជា ជំងឺអង់ត្រាក់ណូសជំងឺផ្សិតអុចស្លឹក ជំងឺរលួយដីភ្លូដ្យា ជំងឺដំបៅពណ៌ខ្មៅ និងសត្វល្អិតមួយចំនួនទៀតដូចជា ចៃម្សៅ ដង្កូវចោះផ្លែ និងរុយចោះផ្លែជាដើម។

ទៀបបារាំងអាចប្រមូលផលក្នុងរយៈពេល ៣-៥ឆ្នាំក្រោយពេលដាំ ដែលវាអាចចេញផ្កាស្ទើររាល់ខែ តែកំឡុងពេលដែលល្អគឺនៅចន្លោះខែឧសភា និងមិថុនា ហើយទុំនៅវិច្ឆិកាឬខែធ្នូ។ តាមការសង្កេត ទៀបចាស់ល្អមានក្រឡារីក ពណ៌បៃតងស្រាល ហើយអាចទុំក្នុងរយៈពេលពី ៣-៥ថ្ងៃ ដោយឡែកការប្រមូលផលត្រូវបេះដោយដៃចៀសវាងធ្លាក់ ឬធ្វើឱ្យជាំផ្លែដែលអាចបង្កឱ្យរលួយពេលផ្លែទុំ។

គួរបញ្ជាក់ដែរថា ការបរិភោគទៀតបារាំងអាចជំនួយដល់ការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ជួយបង្កើនទឹកដោះសម្រាប់ស្ត្រីបំបៅដោះកូន ជួយបំបាត់ឈាមចេញតាមជើងធ្មេញ បំបាត់ក្អក ចុកសន្លាក់ ឈឺមួយចំហៀងក្បាលជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកផ្សេងៗទៀតរបស់ទៀបបារាំងដូចជាស្លឹកស្រស់ សំបក សាច់ឈើ ក៏អាចព្យាបាលជំងឺមហារីកបានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ