ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ភ្នំពេញ ៖ គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ លុះត្រាតែមានការផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវទើបឈានដល់ការសម្រេចក្ដីស្រមៃនេះបាន។ ជាធម្មតា គេតែងតែមានសំនួរលើកឡើងថា តើផែនការហិរញ្ញវត្ថុជាអ្វី? និយាយឱ្យសាមញ្ញទៅ ផែនការហិរញ្ញវត្ថុគឺសំដៅលើការរៀបចំថវិកា និងផែនការរៀបចំលុយកាក់សម្រាប់បច្ចុប្បន្នភាព និងពេលអនាគត។

លោក ញឹម បូរី ប្រធាននាយកដ្ឋានអាជីវកម្មសាខា និងចែកចាយនៃធនាគារ RHB បានឱ្យដឹងថា ការរៀបចំផែនការហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារនីមួយៗ ពិសេសគឺកំណត់ពីគោលដៅរបស់គ្រួសារនីមួយៗក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ទៅតាមគោលបំណងរបស់ពួកគាត់។

លោកបានថ្លែងបន្តថា ការរៀបចំផែនការហិរញ្ញវត្ថុអាចឱ្យគ្រួសារនីមួយៗយល់ និងដឹងកាន់តែច្បាស់ប្រភពចំណូល និងចំណាយរបស់ពួកគាត់ ហើយអាចរៀបចំផែនការ គោលដៅ និងទស្សនៈវិស័យដែលពួកគាត់ចង់បាននាពេលអនាគតសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។

លោក ញឹម បូរី បានបញ្ជាក់ថា ៖ «តាមពិតផែនការហិរញ្ញវត្ថុ គឺផែនការទូទៅរបស់អង្គភាពដូចគ្នា ប៉ុន្តែយើងផ្ទេរពីផែនការហិរញ្ញវត្ថុរបស់អង្គភាព​​ ឬអាជីវកម្ម មកលក្ខណៈគ្រួសារវិញ។ ផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារគឺសំដៅលើការចាត់ចែងថវិកាក្នុងក្រុមគ្រួសារនីមួយ ដើម្បីឱ្យមានប្រសិទ្ធភាពទៅតាមគោលបំណង និងគោលដៅដែលពួកគាត់ចង់បាន»។

លោកបានលើកឡើងជាឧទាហរណ៍ថា គ្រួសារមានចំណូលក្នុងកម្រិតណាមួយ តើពួកគាត់ចង់បានគោលដៅក្នុងរយៈពេលខ្លី មធ្យម និងវែង? តើគាត់ធ្វើយ៉ាងដូចម្តេចដើម្បីសម្រេចបានគោលដៅទាំងនេះ? ជារួម វាបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពីរ ទិដ្ឋភាពទី១ គឺទាក់ទងនឹងប្រភពចំណូល និងទី២ គឺទាក់ទងនឹងប្រភពចំណាយរបស់គ្រួសារនីមួយៗ ហើយត្រូវរៀបចំយ៉ាងណា ដើម្បីឱ្យមានភាពសមតុល្យរវាងចំណូល និងចំណាយ។  

ជារួម ផែនការហិរញ្ញវត្ថុគឺជាឧបករណ៍មួយដ៏សំខាន់ ដែលជួយឱ្យក្រុមគ្រួសារនីមួយៗដឹងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ និងកំណត់គោលដៅនាពេលអនាគត។ ផែនការហិរញ្ញវត្ថុមិនត្រឹមតែជួយក្រុមគ្រួសារនីមួយៗដឹងស្ថានហិរញ្ញវត្ថុរបស់ខ្លួន បែងចែកចំណូល ចំណាយ សន្សំនោះទេ វាថែមទាំងជួយដល់ការ គ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អ្នក និងលើកកម្ពស់កម្រិតជីវភាពបច្ចុប្បន្នរបស់អ្នកទៀតផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី