ភ្នំពេញ ៖ គោលនយោបាយអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា (NBC) គឺជាឧបករណ៍នយោបាយមួយរបស់គោលនយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពតម្លៃ។ ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង ធនាគារជាតិនឹងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងនិងរក្សាស្ថិរភាពអត្រាប្តូរប្រាក់ទៅតាមគោលដៅដែលបានកំណត់។

អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ដោយអត្រាប្តូរប្រាក់ផ្លូវការនេះត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជាជាមួយនឹងភាគីពាក់ព័ន្ធ។ លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជនអាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះក៏ជាអត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជនផងដែរ ។

ធនាគារជាតិនៃកម្ពុជាបានកំណត់អត្រាប្តូរប្រាក់ផ្លូវការដូចតទៅ ៖
– គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលរួមមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ ។
– សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករសំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ។ បន្ទាប់មក អត្រាប្តូរប្រាក់ផ្លូវការនេះ ត្រូវដាក់ជូនថ្នាក់អគ្គនាយកបច្ចេកទេសសម្រេច និងផ្សព្វផ្សាយជាសាធារណៈ ។
– ករណីដែលទីផ្សារមានការប្រែប្រួលខ្លាំង គណៈកម្មការនឹងមានការប្រជុំជាបន្ទាន់ ដើម្បីរកដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content