ភ្នំពេញ ៖ មន្ត្រីកំពូលធនាគារជាតិនៃកម្ពុជា ឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទុនបម្រុងអន្តរជាតិ បន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ១០ខែ ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់វិស័យនាំចេញនិងវិនិយោគរបស់កម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់វិស័យនាំចេញ និងវិនិយោគរបស់កម្ពុជាដោយពង្រឹងជំហររបស់ខ្លួនជាសសរទ្រូងសម្រាប់វិស័យពាក់ព័ន្ធជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនវិជ្ជមាន និងសាបព្រួសគ្រាប់ពូជនៃការងើបឡើងវិញជាយថាហេតុ ពិសេសក្នុងវិស័យទេសចរណ៍។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ៖
«ប្រទេសអភិវឌ្ឍន៍បានបន្តអនុវត្តវិធានការជំរុញសារពើពន្ធ រូបិយវត្ថុ និងបង្កើនការចាក់វ៉ាក់សាំង ដើម្បីគាំទ្រដល់សុខុមាលភាពសង្គម និងសកម្មភាពសេដ្ឋកិច្ច។ សេដ្ឋកិច្ចកម្ពុជាក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏អាចប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ- ១៩ ការកើនឡើងនៃបំណុលសាធារណៈ និងឯកជន និងការកើនឡើងវិសមភាព និងភាពក្រីក្រ»
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជាបានរួមចំណែករក្សាស្ថិរភាពថ្លៃ និងជំនឿទុកចិត្ត ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង អត្រាប្តូរប្រាក់បន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៨៥ រៀលក្នុងមួយដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាអតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ២,៥ភាគរយ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ១០ខែ និងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិបានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការបង្កើនការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។ រួមនឹងការដាក់ចេញនូវវិធានការជាកញ្ចប់ដើម្បីទ្រទ្រង់ និងស្តារសកម្មភាពសេដ្ឋកិច្ចតាមដំណាក់កាល ជួយដល់ប្រជាជនក្រីក្រ ប្រកបដោយប្រសិទ្ធភាពផងដែរ។

ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨ភាគរយ, ឥណទានអតិថិជនមាន កំណើន ២៣,៤ភាគរយ, និងប្រាក់បញ្ញើអតិថិជនកើន ២០,៧ភាគរយ។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត ២៤,៤ភាគរយ សម្រាប់វិស័យធនាគារ និង ២២,៧ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង ១៧២,៦ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ទន្ទឹមនេះ អនុបាតឥណទានមិនដំណើរការមានកម្រិតទាប ២,៤ភាគរយ សម្រាប់វិស័យធនាគារ និង ២ភាគរយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជាបានពង្រឹងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដូចជាការទូទាត់ដោយប្រើ QR កូត ការផ្ទេរប្រាក់ និងការទូទាត់តាមទូរស័ព្ទដៃជាដើម ដែលក្នុងនោះប្រព័ន្ធបាគង ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ត្រូវបានដាក់ឱ្យប្រើប្រាស់ និងជាប្រព័ន្ធទូទាត់កន្លោងសម្រាប់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាការទូទាត់នានា។ប្រព័ន្ធទូទាត់ទាំងអស់នេះ បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពអាជីវកម្មពាណិជ្ជកម្ម និងការវិនិយោគ។ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញ តាមរយៈការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ការពន្យារឥណប្រតិទាន ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន និងការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សងជាដើម ដោយបច្ចុប្បន្នមានចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង ២២,២ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content