សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

​ឆ្នាំ​២០២៥ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវ​បាន​ព្យាករកើន​​ជិតដល់៣ពាន់ដុល្លារ​អាមេរិក​​

ភ្នំពេញ៖ យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាមេរិក។

​អ្នកជំនាញសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៥ ដោយបង្ហាញថា សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជានៅតែមានសមត្ថភាពក្នុងការគាំទ្រដល់ស្ថាប័នរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា កំណើន​នៃ​ផលិតផល​ក្នុង​ស្រុក ជា​កត្តា​ដែល​រុញ​ច្រាន​ដល់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​មាន​ការ​ហក់​ឡើង។

បណ្ឌិត ហុង វណ្ណៈ បាន​ប្រាប់ AMS យ៉ាងដូច្នេះថា ៖

«យើងបានឃើញអំពីផែនការហិរញ្ញវត្ថុសម្រាប់ការចំណាយឆ្នាំ២០២៥ ដែលអាចនិយាយបានថា រាជរដ្ឋាភិបាលកម្ពុជាមើលឃើញអំពីតម្រូវការខ្ពស់នៅក្នុងវិស័យវិនិយោគសាធារណៈ និងសេវាសង្គមកិច្ច ដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាយើង ហើយអ្វីទាំងអស់នោះ គឺផ្អែកទៅតាមកំណើននៃសេដ្ឋកិច្ចជាតិ។ ជារួម រដ្ឋាភិបាល មិនអាចលើកថវិកាឱ្យកើនសម្រាប់ចំណាយ ខណៈដែលសេដ្ឋកិច្ចជាតិមិនមានកំណើននោះទេ។ បើគិតជាសាមញ្ញរវាងចំណូល និងចំណាយ ទាល់តែមានចំណូលសមស្រប ទើបយើងលើកផែនការចំណាយពីមួយឆ្នាំទៅមួយឆ្នាំសមស្របទៅនឹងចំណូលដែរ»។

យោងតាមច្បាប់ហិរញ្ញវត្ថុ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់​មនុស្ស​ម្នាក់ៗ បាន​កើន​ឡើងពី ២ ៣៨៣​ ដុល្លារ​អាមេរិកកាលពីឆ្នាំ២០២២ ដល់​ប្រមាណ ២ ៥២០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ខណៈ​អតិផរណា​ប្រចាំ​ឆ្នាំ​ស្ថិតក្នុងរង្វង់២,១%។


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/07/2025

ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ

ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន 

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/07/2025

ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន

អ្នកជំនាញ ណែនាំឱ្យចេះសន្សំប្រាក់ដើម្បីត្រៀមបង្កាទុកដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/07/2025

ប្រាក់សន្សំប្រៀបបី​ដូចជាកញ្ចប់បម្រុងសម្រាប់ការពារនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុនាពេល​អនាគតយ៉ាងដូច្នោះដែរ

​កម្ពុជា ត្រូវការតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសស ដើម្បីលើកកម្ពស់ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងជំរុញការនាំចេញ

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2025

អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ការបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសសសម្រាប់ការកែច្នៃផលិតផលក្នុងស្រុកនឹងជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរ

ក្រសួងដែនដី បានកំណត់​ព្រំដីចុះបញ្ជី និងចេញវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូន​វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និង​ពលរដ្ឋ​សហគមន៍ព្រែក​ខ្វិត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2025

ពលរដ្ឋ​ក្នុង​សហគមន៍​ព្រែកខ្វិត​ចំនួន៥១​គ្រួសារ​ បានទទួល​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​

អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2025

គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន

កម្ពុជានាំចេញផ្លែទុរេនស្រស់ចំនួន១៧តោនទៅកាន់ទីផ្សារចិនជាលើកដំបូង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2025

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលគយចិន ចាប់ផ្តើមបើកភ្លើងខៀវឱ្យពាណិជ្ជករកម្ពុជានាំចេញផ្លែទុរេនស្រស់ ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង

ក្រសួងរៀបចំដែនដី ជំរុញការ​រៀប​ចំផែន​ទី​ប្រើ​ប្រាស់ដីធ្លីតាម​ឃុំ ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​ និង​សៀមរាប-អង្គរ ដើម្បី​ដោះ​ស្រា​យ​​វិវាទដែលនៅសេសសល់ឱ្យបានឆាប់រហ័ស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2025

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យ​រៀបចំផែនទី​ប្រើប្រាស់ដីធ្លីនៅតាមឃុំ​ជុំវិញ​បឹង​ទន្លេសាប ដើម្បីដោះស្រាយ​វិវាទ​ដែលនៅសេសសល់​ឱ្យបានឆាប់រហ័ស

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកត្តាសំខាន់បំផុតក្នុងការជំរុញកំណើនការងារ និងផ្តល់ប្រាក់ចំណូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2025

សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចបរិយាបន្ន កាត់បន្ថយភាពក្រីក្រ និងបង្កើតជីវភាពរស់នៅសមស្របសម្រាប់ជាតិ

ក្រុមហ៊ុនកៅស៊ូវៀតណាម នឹងវិនិយោគដាំកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមទៀតពីលើ៩ម៉ឺនហិកតាដែលមានស្រាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2025

ក្រុមហ៊ុន កៅស៊ូប្រទេសវៀតណាម នឹងវិនិយោគដាំដើមកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមទៀតពីលើ ៩ម៉ឺនហិកតាដែលមានស្រាប់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language