មុននឹងសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម ត្រូវសួរសំណួរចំនួន ៧ ចំពោះខ្លួនឯងសិន

ភ្នំពេញ ៖ ការដែលធ្វើជាម្ចាស់អាជីវកម្ម មើលហាក់ដូចជាឡូយខ្លាំងណាស់ ដែលអ្នកអាចមានសិទ្ធិសម្រេចចិត្តលើអ្វីមួយ ហើយបើការរកស៊ីរលូនទៅមុខល្អ អ្នកនឹងមានឱកាសចំណេញបានច្រើនទៀតផង។ ប៉ុន្ដែ អ្នកគួរតែដឹងថា មិនមែនរាល់ការចាប់ផ្ដើមទាំងអស់នឹងទទួលបានជោគជ័យទេ ហើយដំណើរផ្សងព្រេងក្នុងពិភពអាជីវកម្មក៏មិនមែនជារឿងងាយឡើយ។ ដូច្នេះ សហគ្រិនខ្មែរ បានលើកឡើងសំណួរចំនួន ៧ សំខាន់ៗ ដែលអ្នកគួរសួរខ្លួនឯង និងគួរត្រៀមចម្លើយឲ្យរួចរាល់​ ដើម្បីចាប់ផ្ដើមការរកស៊ីរបស់អ្នក៖

១. តើអ្វីជាបេសកកម្មរបស់អ្នក?

តើអ្នកចង់ចាប់ផ្ដើមអាជីវកម្មមួយនេះដើម្បីអ្វី? ដើម្បីទាញយកផលចំណេញ? ឬ ដើម្បីជួយដល់សង្គម? គួរពិចារណាលើផ្នត់គំនិតរបស់អ្នក ថាតើអ្វីទៅដែលអ្នកត្រូវការពិតប្រាកដពីការរកស៊ីមួយនេះ ដើម្បីផ្ដោតសំខាន់លើគោលបំណងពិតរបស់អ្នក។

២. តើអ្វីទៅគោលដៅរបស់អ្នក?

វាជាសំណួរសំខាន់ មិនថាធ្វើអ្វីមួយទេ ទាល់តែមានគោលដៅពិតប្រាកដសិន ទើបអ្នកអាចសម្រេចបានដោយជោគជ័យ ហើយចាត់ទុកវាជាកាតាលីករជំរុញទឹកចិត្តមួយទៅចុះ។ គោលដៅគឺមានរយៈពេលខ្លី និង វែង ដូច្នេះអ្នកគួរសួរខ្លួនឯងថា តើគោលដៅខ្លី និង វែងរបស់អ្នកជាអ្វី? តើក្នុងប៉ុន្មានឆ្នាំទៅមុខទៀត អ្នកនឹងមើលឃើញខ្លួនឯងក្នុងរូបភាពបែបណា?

៣. តើនរណាជាអតិថិជនរបស់អ្នក?

កំណត់សម្គាល់អតិថិជនគោលដៅរបស់អ្នកសិន ថាពួកគេជាមនុស្សចាស់ ឬ ក្មេង ដើម្បីងាយស្រួលធ្វើយុទ្ធសាស្ដ្រផ្សព្វផ្សាយដោយមានប្រសិទ្ធភាព។ អ្នកគួរដឹងថា ផលិតផលរបស់អ្នកមិនអាចបង្កើតឡើងឲ្យត្រូវនឹងស្ដង់ដារបស់មនុស្សគ្រប់គ្នាទេ ដូច្នេះសិក្សាឲ្យច្បាស់សិន តើផលិតផលរបស់អ្នកត្រូវនឹងមនុស្សក្រុមណា កំណត់យកអតិថិជនគោលដៅ រួចផ្ដោតលើការធ្វើទីផ្សារ ដើម្បីទាញផលចំណេញនៅពេលក្រោយ។

៤. តើអ្នកមានពេលគ្រប់គ្រាន់សម្រាប់ផ្ដោតលើអាជីវកម្មរបស់អ្នកទេ?

មិនមែនគ្រប់គ្នាសុទ្ធតែមានពេលច្រើនសម្រាប់ផ្ដោតលើអាជីវកម្មទេ ឧទាហរណ៍ថា អ្នកទើបរៀបការរួច មានគ្រួសារត្រូវមើលថែ និង មានទំនួលខុសត្រូវការងារជាច្រើនទៀតដែលត្រូវរ៉ាប់រង នោះអ្នកម៉េចនឹងអាចលៃពេលមកផ្ដោតលើការរកស៊ីបានទៅ?

៥. តើទុនក្នុងការចាប់ផ្ដើមអាជីវកម្មទាំងអស់មានប៉ុន្មាន?

ទុនចាប់ផ្ដើមជារឿងសំខាន់ និង ចាំបាច់បំផុត​ បើអ្នកគ្មានប្រាក់ នោះអ្នកនឹងមិនអាចចាប់ផ្ដើមអាជីវកម្មមួយបានទេ។ ក្នុងការរកស៊ីដំបូង មានរឿងច្រើនណាស់ដែលអ្នកត្រូវចំណាយ អាចជាចំណាយលើថ្លៃសម្ភារផ្គត់ផ្គង់ចាំបាច់ ថ្លៃជួលកន្លែង ថ្លៃជួលបុគ្គលិក ។ល។ ដូច្នេះអ្នកគួរគិតពិចារណាសិនថា តើដើមទុនប៉ុន្មានទើបអាចចាប់ផ្ដើមអាជីវកម្មមួយបាន?

៦. តើអ្នកបានត្រៀមខ្លួនសម្រាប់ទប់ទល់នឹងស្ថានភាពដំបូងនៃការរកស៊ីហើយឬនៅ?

ការរកស៊ីណាក៏ដូចមួយណាដែរ ចាប់ផ្ដើមដំបូងគឺមិនសូវជារឹងមាំទេ អ្នកនឹងមិនអាចទាញយកចំណូលបានពីវាភ្លាមៗនោះឡើយ ដូច្នេះក្រៅពីចំណាយក្នុងចំណុចខាងលើ អ្នកក៏គួរត្រៀមខ្លួនឲ្យរួចរាល់ដើម្បីទប់ទល់នឹងស្ថានការលំបាកនេះ ថាតើអ្នកបានត្រៀមទុនប៉ុន្មានសម្រាប់ទ្រទ្រង់អាជីវកម្មឲ្យបន្តដង្ហើមបាន មុនពេលវាអាចទាញយកប្រាក់ចំណេញឲ្យអ្នក។

៧. តើនរណាជាដៃគូរប្រកួតប្រជែងរបស់អ្នក?

ការរកស៊ីនីមួយៗសុទ្ធតែមានគូប្រជែង រឹតតែអ្នកចាប់ផ្ដើមរកស៊ីក្រោយគេ កាន់តែត្រូវសិក្សាពីដៃគូប្រកួតប្រជែងឲ្យដិតដល់ ថាតើពួកគេផ្ដល់សេវាកម្ម ឬ ផលិតផលយ៉ាងម៉េច ដើម្បីអ្នកអាចរិះរកគំនិតថ្មី ច្នៃយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោជាងគេ ដើម្បីដណ្ដើមទីផ្សារបាន។ សរុបមកវិញ ចំណុចដែលបានពោលឡើងខាងលើគឺគ្រាន់តែជាផ្នែកមួយចំនួនប៉ុណ្ណោះ នៅមានសំណួរជាច្រើនទៀតដែលអ្នកត្រូវឆ្លើយតប ដើម្បីត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ចាប់ផ្ដើមអាជីវកម្មរបស់អ្នក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់