កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាជួយ​ឱ្យ​ប្រាក់ចំណូល ​និងកម្រិតជីវភាពប្រជាជនកើន​ឡើងល្អប្រសើរជាងមុន

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានជួយធ្វើ​ឱ្យ​ប្រាក់ចំណូលរបស់​ពលរដ្ឋមានការកើន​ឡើងជាលំដាប់​ ហើយបានកាត់បន្ថយអត្រាភាពក្រីក្រកាន់តែធ្លាក់ចុះ និងកម្រិតជីវភាពមានភាពប្រសើរឡើងជាងមុន។

កម្រិតជីវភាពមានភាពល្អប្រសើរឡើង ដោយរួមចំណែកធ្វើ​ឱ្យ​គម្លាតរវាងទីក្រុង និងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ប៉ុន្តែក្រុម​គ្រួសារដែលមានប្រាក់ចំណូលទាប និងនៅតាមទីជនបទនៅតែចាញ់ប្រៀបគេនៅឡើយ បើនិយាយអំពីលទ្ធភាពទទួលបានសេវាជាមូលដ្ឋាន និងឱកាសរកប្រាក់ចំណូល។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្លាតរវាងទីក្រុង និងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ដោយសារមានគោលនយោបាយត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ លើសពីនេះ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចអនុញ្ញាតឱ្យប្រជាជនអាចទទួលបានឱកាស និងសេវាសាធារណៈស្មើៗភាពគ្នា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ថា ជាទូទៅ គម្លាតជីវភាពប្រជាជន និងនៅតាមទីប្រជុំជន និងនៅតាមទីជនបទរមែងកើតមានស្ទើតែគ្រប់ប្រទេសលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលទាំងនោះតែងតែដាក់ចេញនូវគោលនយោបាយអភវិឌ្ឍន៍ដើម្បីធ្វើឱ្យគម្លាតភាពជីវភាពប្រជាជនមានភាពរួមតូច។ ជាក់ស្តែង ប្រទេសកម្ពុជាបានខិតខំប្រែងយ៉ាងខ្លាំងក្នុងការដាក់ចេញនូវនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនានាដើម្បីលើកកម្ពស់ជីវភាព និងធ្វើឱ្យគម្លាតទីក្រុង និងជនបទកាន់តែរួមតូចជាងមុន។

លោកបណ្ឌិត ហុង វណ្ណៈ  បានថ្លែងបន្តថា ៖

“គេមិនអាចយកប្រទេសមួយ ឬពីរលើសកលលោកមកធ្វើម៉ែត្រវាស់បានទេ ដោយសារតែរដ្ឋាភិបាលនានាតែងតែបង្កើតគោលនយោបាយផ្សេងៗ ជាពិសេសនយោបាយកាត់បន្ថយអត្រាភាពក្រីក្រ ឬក៏គោលនយោបាយវិនិយោគសាធារណៈទាំងអស់ ជាមួយការទទួលបានសេវាសាធារណៈស្មើភាពគ្នាសម្រាប់ប្រជាជនមិនថានៅតាមទីជនប្រជុំជន និងជនបទ ដូចជាការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភិបាលជាដើម”

លោកបានថ្លែងបន្តថា ឧទាហរណ៍ រដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវមួយខ្សែ ដែលប្រជាជនអាចទទួលបានអត្ថប្រយោជន៍ពីផ្លូវមួយខ្សែនេះស្មើៗគ្នា។ លោកបន្តថា មិនថានៅប្រទេសកំពុងអភិវឌ្ឍន៍ និងនៅប្រទេសអភិវឌ្ឍន៍នោះទេ វានៅតែមានគម្លាតជីវភាពអ្នកមាន និងក្រនៅតាមទីប្រជុំជន និងនៅតាមទីជនបទនៅប្រទេសទាំងនោះ។

លោកបណ្ឌិត ហុង វណ្ណៈ  បានថ្លែង ៖

“ចាប់តាំងពី ១៩៩៨ មក រយៈពេល ២ ទសវត្សរ៍ រដ្ឋាភិបាលកម្ពុជាបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានសន្ទុះកំណើនរហូត និងកាត់បន្ថយអត្រាភាពក្រីក្របានច្រើន តាមរយៈការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនានា ក៏ដូចជាសេវាសាធារណៈនានាដែលប្រជាជនទទួលបានស្មើៗភាពគ្នា និងជំរុញកំណើនសេដ្ឋកិច្ច”

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានអត្រាមានការងារធ្វើ ៩៩.៣% ដដែល ខណៈចំនួនប្រជាពលរដ្ឋដែលមានការងារ ធ្វើមានប្រមាណ ១០លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស និងក្នុងប្រទេស ក្នុងនោះមានទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ វិស័យកសិកម្ម មន្ត្រីសាធារណៈ និងផ្នែកនានាមួយចំនួនទៀត។ ក្នុងចំណោមកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់នោះ មានអ្នកធ្វើការនៅក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (នៅក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានប្រមាណជាង ១.៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ២.២លាននាក់) នៅក្នុងវិស័យកសិកម្មមានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមានប្រមាណ ៥០ម៉ឺននាក់ ព្រមទាំងពលករ និងកម្មសិក្សាការីនៅក្រៅប្រទេសមានប្រមាណជាង ១.២៨លាននាក់ ដោយបាននាំចំណូលប្រមាណ ៦ ៥០០លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ