ដំណាំលើប្រព័ន្ធទឹកត្រូវបានគេចាត់ទុកថាជាដំណាំដាំដោយប្រើច្ចេកទេសថ្មីមានលក្ខណៈទំនើបដែលទាមទារឱ្យមានទាំងជំនាញ បទពិសោធន៍ ទាំងការដាំ និងថែទាំទើបអាចទទួលបានទិន្នផលខ្ពស់។
លោក តុង រដ្ឋា ជាគ្រូបង្រៀនដាំដំណាំលើទឹកដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រដំណាំនៅប្រទេសថៃបានមានប្រសាសន៍ប្រាប់ AMS ថា ការដាំដំណាំ ឬបន្លែលើទឹកមានច្រើនប្រភេទ ដែលវាជាបច្ចេកវិទ្យាទំនើបមិនមែនចេះតែនឹកឃើញដាំទេ ពៅលគឺទាមទារឱ្យមានការរៀនពីបច្ចេកទេស និងមានបទពិសោធន៍ច្បាស់លាស់ បើមិនចេះគ្រប់គ្រងសារធាតុចិញ្ចឹម ជី និងសីតុណ្ហភាពនោះទេ បន្លែ ឬដំណាំទាំងនោះនឹងងាប់អាសារបង់ជាមិនខាន។
ការដាំដំណាំលើប្រព័ន្ធទឹកត្រូវបានអ្នកជំនាញចែកចេញជា3 គឺប្រព័ន្ធ NFT ប្រព័ន្ធ DFT និងប្រព័ន្ធ DRFT ហើយប្រព័ន្ធដែលមានការពេញនិយមដាំជាងទេគឺប្រព័ន្ធ DRFT។ ក្រៅពីនេះក៏មានការដាំដោយប្រើចំហាយទឹក ឬក៏ខ្យល់ ដាំដោយប្រើប្រាស់វត្ថុជំនួសដី និងចែកជាសរីរាង្គ និងអសរីរាង្គ។

លោក តុង រដ្ឋា បានបន្តឲ្យដឹងថា ដំណាំលើទឹកនេះគឺមានភាពងាយស្រួដោយសារមិនចាំបាច់ជ្រោយដី ហាលដី ដកស្មៅ និងស្រោចទឹកដូចការដាំនៅលើដីនោះទេ ហើយក៏អាចដាំបានគ្រប់រដូវកាលអាស្រ័យលើការថែទាំដិតដល់។ ម្យ៉ាងវិញទៀត អាចចំណេញពេលវេលាដោយសាររយៈពេលនៃការដាំដុះគឺតិចជាងការដាំនៅលើដីប្រមាណ7-10ថ្ងៃ។
ពាក់ព័ន្ធទៅនឹងការថែទាំ គឺត្រូវមើលថែ និងសង្កេតនៅតាមរងនីមួយៗជារៀងរាល់ថ្ងៃ មើលថែប្រព័ន្ធចំហាយទឹក ជាពិសេសនៅពេលមានបម្រែបម្រួលអាកាសធាតុ កម្ដៅឡើងខ្លាំង ឬមានជំងឺផ្សេងៗដែរត្រូវដោះស្រាយ។ ដោយឡែកចំពោះ ទិន្នផលផលដែលទទួលបានវិញ បន្លែដែលដាំនៅលើទឹកមានសភាពស្រួយ មានអនាម័យ និងមានរសជាតិឆ្ងាញ់ជាងបន្លែដែលដាំនៅលើដីធម្មតា។
ចំពោះបន្លែដែលដាំនៅលើទឹកក៏ត្រូវបានគេចែកចេញជា2ប្រភេទ គឺការដាំដោយប្រើជី AB គេហៅថាបន្លែសុវត្ថិភាព ចំណែកការដាំដោយប្រើជីសរីរាង្គគេហៅថា បន្លែសរីរាង្គ។ ពិសេសជាងនេះទៅទៀត ដោយសារបន្លែលើទឹកអាចដាំបានគ្រប់រដូវកាល វាក៏ជាឱកាសល្អសម្រាប់កសិករនៅរដូវប្រាំងដែលគេពុំអាចដាំដំណាំអ្វីបាន ធ្វើឱ្យទិន្នផលបន្លែលើទឹកមានទីផ្សារល្អ។ នេះជាចំណុចខ្លះៗដែលលោកបានបញ្ជាក់ប្រាប់។

យ៉ាងណាមិញ ការដាំដំណាំលើប្រព័ន្ធទឹកនេះក៏មានផលវិបាកខ្លះៗដែរ ជាពិសេសនៅពេលចាប់ផ្ដើមដំបូងដែលគេត្រូវចំណាយច្រើនទៅលើការទិញសម្ភារៈ ធ្វើរង និងរៀនបច្ចេកទេសដាំដុះ ប៉ុន្តែក្រោយពេលដំណាំដុះលូតលាស់មានទំហំធំល្អ និងអាចផ្គត់ផ្គង់ទីផ្សារបានវានឹងផ្តល់ចំណូលបានច្រើន។
គួរបញ្ជាក់ដែរថា ក្រៅពីបង្រៀងនច្ចេកទេសដាំ លោក រដ្ឋា ក៏បានបើកជាកសិដ្ឋានដំណាំលើទឹក F1-Hydroponics ដោយខ្លួនឯងផ្ទាល់ដែលបានច្នៃវត្ថុធាតុដើមផ្សេងៗដោយចំណាយដើមទុនប្រមាណ 100ដុល្លារ និងបានពង្រីកជាបន្តបន្ទារហូតប់ដល់ទៅពីរទីតាំងគឺនៅខេត្តកំពង់ធំមួយកន្លែង និងរាជធានីភ្នំពេញមួយកន្លែងទៀត។ ក្រៅពីនេះលោកក៏មានលក់ជាសម្ភារៈផ្សេងៗសម្រាប់ដាំដំណាំលើទឹកដែលនាំចូលពីប្រទេសថៃផងដែរ។

សូមសម្រាប់ថា បងប្អូនប្រជាពលរដ្ឋដែលចង់ដាំដំណាំលើប្រព័ន្ធទឹកនេះ អាចធ្វើជារងដាំ ឬក៏ដាំជាលក្ខណៈគ្រួសារដោយប្រើដើមទុនតិចក៏បាន។ ចំណែកអ្នកដែលចង់ដាំជាលក្ខណៈធំដុំសម្រាប់លក់វិញ អាចឱ្យធ្វើជារង តម្លើងប្រព័ន្ធទឹកវិល និងធ្វើជា Greenhouse ឬអាចធ្វើជាផ្ទះកញ្ចក់ទៀតកាន់តែប្រសើរដែលកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទាំងសីតុណ្ហភាព អាកាសធាតុ និងការពារពីការបំផ្លាញរបស់សត្វល្អិតចង្រៃ។ យ៉ាងណាក៏ដោយ ការយល់ដឹងពីបច្ចេកទេសក្នុងការដាំ ការយល់ដឹងពីការថែទាំ ដាក់ជី នៅតែជាកត្តាសំខាន់សម្រាប់អ្នកដាំដែលចាំបាច់ត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់។
ជាមួយនឹងការលើកឡើងពីបច្ចេកទេសថ្មីនៃការដាំដុះដំណាំលើទឹកខាងលើនេះ លោក តុង រដ្ឋា បានជំរុញ និងលើកទឹកចិត្តដល់បណ្តាកសិករនានាគួរងាកមកចាប់អារម្មណ៍ស្វែងយល់ និងចាប់យកជំនាញដាំចុះដោយបច្ចេកទេសថ្មីនេះ ដ្បិតថាការដាំដុះអាចមានភាពលំបាកជាងការដាំដំណាំលើដីធម្មតាបន្តិច ប៉ុន្តែការទទួលបានផលពីការដាំមានអត្រាខ្ពស់ មានទីផ្សារល្អ និងទទួលបានតម្លៃថ្លៃ៕


ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content