ADB ផ្តល់កម្ចី ៥០លានដុល្លារ ដើម្បីពង្រឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា​ក្នុងការកែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM) របស់ប្រទេសឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។

កម្មវិធីរងទីពីរនៃកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌ បទប្បញ្ញត្តិ​សម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារ​ត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។

វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័តទាំងនេះរួមមាន ការកែលម្អ​ផែនការ​យុទ្ធសាស្រ្ត និងការរៀបចំថវិកា ដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូល ដើម្បីបង្កើនវិលាលភាពសារពើ​ពន្ធ​សម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងការពង្រឹង​ការគ្រប់គ្រងបំណុលសាធារណៈ។

កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុង និងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការ​កំណែ​ទម្រង់​ដើម្បី​កែ​លម្អប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហា​ប្រឈម​នៃការ​អភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តការងាររបស់ក្រសួង និងពង្រឹងមុខងារ​សវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធីនឹងផ្តល់នូវលំហសារពើពន្ធបន្ថែម ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និង​គុណភាពនៃសេវាសាធារណៈ ព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។

គួររំលឹកដែរថា ADB ជាដៃគូយូរមកហើយក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ។ កម្មវិធីរងទីពីរនេះ​បង្កើតឡើង​ផ្អែកលើ​មូ​លដ្ឋានទាំងនេះ និងរួមបញ្ចូលការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ។ វាក៏មានបញ្ចូលផងដែរនូវការសម្របខ្លួន និងការកាត់បន្ថយផលប៉ះពាស់នៃបម្រែបម្រួលអាកាសធាតុ ក្នុងគម្រោងវិនិយោគសាធារណៈ ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ និងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​