ការផ្តល់សេវាព្យាបាលជំងឺបេះដូង និងការមើលថែយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺកម្ពុជា

ស្ថិតនៅជាប់ព្រំដែននៃប្រទេសកម្ពុជា មន្ទីរពេទ្យថែទាំសុខភាព Vinmec (Vinmec Healthcare System) របស់ប្រទេសវៀតណាម កំពុងក្លាយជាមន្ទីរពេទ្យ ដែលផ្ដល់ភាពងាយស្រូល និងទំនុកចិត្តសម្រាប់អ្នកជំងឺកម្ពុជាក្នុងការទទួលបានសេវាកម្មថែទាំជំងឺបេះដូងកម្រិតធ្ងន់។

សម្រាប់​លោក សុវណ្ណ មានអាយុ ៦៨ ឆ្នាំ ដែលមានជំងឺ​សរសៃឈាម​បេះដូង ចាប់ផ្តើមមានអាការៈដូចជាបញ្ហាដកដង្ហើម​ខ្លីៗ។ ដំបូង​ឡើយ គាត់គិតថាអាចមកពីគាត់មានអាយុច្រើន។ ប៉ុន្តែសូម្បីតែការដើរខ្លីៗពីបន្ទប់គេងទៅផ្ទះបាយក៏គាត់អស់កម្លាំងខ្លាំងដែរ គ្រួសាររបស់គាត់យល់ថាបញ្ហានេះអាចធ្ងន់ធ្ងរជាងនេះ។  

អង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវនៅផ្ទះនៅទីក្រុងភ្នំពេញ លោកសុវណ្ណ និងក្រុមគ្រួសារពិភាក្សាគ្នាអំពីស្ថានភាពរបស់គាត់ ហើយយល់ថាការស្វែងរកមន្ទីរពេទ្យដែលមានឯកទេសខ្ពស់ក្នុងការព្យាបាលជំងឺពិតជាចាំបាច់ណាស់ ដោយលោកមានអាយុកាន់តែច្រើន ហើយអការៈរបស់គាត់ក៏ធ្ងន់ធ្ងរដែរ។​

អ្នកជំងឺមកពីប្រទេសកម្ពុជា បានធ្វើដំណើរទៅទិសខាងកើតនៃប្រទេសរបស់ខ្លួន ដើម្បីឆ្លងដែនទៅទទួលការព្យាបាលនៅប្រទេសវៀតណាម អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាដំណើរដ៏ពេញនិយមមួយសម្រាប់អ្នកជំងឺមកពីកម្ពុជា។ កាល​ពី​មុន ការធ្វើដំណើរ​ទៅប្រទេសវៀតណាម​ ត្រូវធ្វើដំណើរតាមរយៈរថយន្ត​ក្រុង​ដោយប្រើរយៈពេលយូរ​​ហើយ​មាន​មនុស្ស​ច្រើន ដើម្បី​ទៅ​កាន់ស្ថាប័ន​សាធារណៈនៅ​ក្នុង​ទីក្រុង​ហូជីមិញ ។ ខណៈពេលដែលអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅទីនោះទទួលបានទំនុកចិត្តពីអ្នកជំងឺ ប៉ុន្តែការរង់ចាំប្រើពេលយូរ និងត្រូវស្នាក់នៅបន្ទប់រួម មានសម្លេងរំខាន។

ក្នុងខណៈពេលដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន ប្រជាជនកម្ពុជាក៏មានការរំពឹងកាន់តែខ្ពស់ទៅលើសេវាកម្មថែទាំសុខភាពទាំងនោះ។ ក្រុមគ្រួសារផ្សេងៗដែលមានអ្នកជំងឹដូចជាគ្រួសារ សុវណ្ណ ពួកគាត់មិនត្រឹមតែស្វែងរកសេវាព្យាបាលនោះទេ ប៉ុន្តែពួកគាត់ក៏ចង់ទទួលបានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ពួកគាត់ចង់បានសេវាកម្មដែលមានកម្រិតខ្ពស់ជាងមុន មានទំនុកចិត្ត និងការមើលថែវេជ្ជសាស្រ្តដែលសមស្របតាមតម្រូវការរបស់ពួកគាត់។

ស្តង់ដារថ្មីសម្រាប់អ្នកជំងឺ

តម្រូវការស្តង់ដារថ្មីនេះបានធ្វើឳ្យការធ្វើដំណើរទៅទទួលការមើលថែផ្នែកសុខាភិបាលកើនឡើង។ ខណៈពេលដែលមានប្រជាជនកម្ពុជាប្រមាណពី ២០០,០០០ ទៅ ២៥០,០០០ នាក់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីទទួលសេវាកម្មថែទាំសុខភាពជារៀងរាល់ឆ្នាំ ចំនួនមន្ទីរពេទ្យក៏មានកំណើនកាន់តែច្រើន។ អ្នកមានជីវភាពធូរធារបានធ្វើដំណើរទៅបរទេសសម្រាប់ការថែទាំសុខភាព ប៉ុន្តែកំណើននូវក្រុមគ្រួសារកម្ពុជាដែលស្ថិតនៅកម្រិតៈកណ្តាល និងខ្ពស់ហាក់បង្ហាញថា ពួកគេលែងត្រូវការហោះហើរជាច្រើនម៉ោងដើម្បីស្វែងរកសេវាកម្មស្តង់ដារលំដាប់ពិភពលោកទៀតហើយ។

នៅក្នុងទិដ្ឋភាពប្រែប្រួលបែបនេះ ប្រទេសវៀតណាមកំពុងរៀបចំខ្លួនក្នុងការផ្តល់សេវាកម្មមិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលផ្តល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់។ ប្រទេសវៀតណាមកំពុងពង្រឹងជំហររបស់ខ្លួនក្នុងការផ្តល់សេវាកម្មផ្នែកវេជ្ជសាស្រ្ត មន្ទីរពេទ្យថែទាំសុខភាព Vinmec បានក្លាយជាមន្ទីរពេទ្យមានស្តង់ដារស្របទៅតាមតម្រូវការទាំងនេះ។

មន្ទីរពេទ្យថែទាំសុខភាព Vinmec ត្រូវបានទទួលស្គាល់ច្រើនក្នុងចំណោមជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម យោងតាមក្រុមហ៊ុនឥណ្ឌូឆាយណារីស៊ើច

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Tran Trung Dung នាយកប្រតិបត្តិនៃមន្ទីរពេទ្យថែទាំសុខភាព Vinmec បានពន្យល់ថា៖ «មន្ទីរពេទ្យថែទាំសុខភាព Vinmec គឺជាមន្ទីពេទ្យថែទាំសុខភាពឯកជនតែមួយគត់នៅក្នុងប្រទេសវៀតណាមដែលមានទទួលការបណ្តុះបណ្តាលនៅក្នុងមន្ទីពេទ្យផ្ទាល់។ 

លោកបានកត់សម្គាល់ថា មន្ទីពេទ្យនេះកំពុង «បន្តបង្កើនសេវាកម្ម និងធនធានផ្នែកវេជ្ជសាស្រ្តថ្មីៗ» ដើម្បីធានាថា សេវាកម្មព្យាបាលរបស់ពួកគេស្របតាមស្តង់ដារខ្ពស់បំផុតនៅលើពិភពលោក។

ចក្ខុវិស័យរបស់មន្ទីពេទ្យនេះត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ និងឯករាជ្យ។ មន្ទីរពេទ្យ Vinmec បច្ចុប្បន្នគឺជាមន្ទីរពេទ្យថែទាំសុខភាពឯកជនតែមួយគត់នៅក្នុងប្រទេសវៀតណាម ដែលមានមន្ទីរពេទ្យចំនួនពីរទទួលស្គាល់ដោយស្តង់ដារ JCI ។ ចំពោះថែទាំសរសៃឈាមបេះដូង ទាំងមន្ទីរពេទ្យ Vinmec Central Park និង Vinmec Times City ត្រូវបានទទួលការទទួលស្គាល់ពីស្ថាប័ន American College of Cardiology (ACC) ស្តង់ដារសកលចំពោះការគ្រប់គ្រង និងព្យាបាលជំងឺសរសៃឈាមបេះដូង និងត្រូវបានទទួលស្គាល់ និងវាយតម្លៃយ៉ាងម៉ត់ចត់។

សម្រាប់ក្រុមគ្រួសារមកពីប្រទេសកម្ពុជា សេវាកម្មទាំងនេះនៅប្រទេសវៀតណាមជាជម្រើសល្អបំផុតដោយពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើររយៈពេលខ្លីដើម្បីទទួលបានសេវាកម្មការថែទាំជំងឺបេះដូង ប្រកបដោយស្តង់ដារស្របតាមមន្ទីរពេទ្យឈានមុខគេនៅសហរដ្ឋអាមេរិក។

ការផ្តល់ភាពងាយស្រួលក្នុងការទទួលសេវាកម្មព្យាបាលជំងឺកម្រិតធ្ងន់

បច្ចុប្បន្ន វិស័យវេជ្ជសាស្រ្ដរបស់វៀតណាម មានភាពរីកចម្រើនក្នុងការព្យាបាលករណីស្មុគស្មាញដែលការព្យាបាលបែបនេះធ្លាប់តែមានរយៈពេលយូរក្នុងការធ្វើដំណើរទៅបណ្តាប្រទេសនានា និងតម្លៃថ្លៃ។ ដូច្នេះហើយទើប មន្ទីរពេទ្យ​ Vinmec បានបង្កើតមជ្ឈមណ្ឌលជំនាញផ្នែកជំងឺបេះដូងមួយ ដែលមានក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺបេះដូងសហការគ្នាក្នុងការព្យាបាលអ្នកជំងឺយ៉ាងម៉ត់ចត់។

មន្ទីរពេទ្យ Vinmec ជាមន្ទីរពេទ្យដំបូងបំផុតនៅតំបន់អាស៊ីដែលមានការទទួលស្គាល់ផ្នែកព្យាបាលជំងឺបេះដូងចំនួនពីរគឺ ផ្នែកជំងឺខ្សោយបេះដូង និងងបច្ចេកវិទ្យា ពីស្ថាប័នអាមេរិក ACC ផ្នែកសសៃឈាម។

ភាពស្ទាត់ជំនាញនេះគឺជាជោគជ័យនៃបច្ចេកវិទ្យា  Transcatheter Aortic Valve Implantation (TAVI) ដែលជាបច្ចេកទេសដាក់ជំនួសសន្ទះបេះដូងជាមួយនឹងបំពង់បូមដោយមិនចាំបាច់វះកាត់សម្រាប់អ្នកជំងឺវ័យចំណាស់ដែលមិនអាចទ្រាំទ្រនឹងការវះកាត់បេះដូងបើកចំហបាន។ លទ្ធផលជោគជ័យដែលទទួលបានដោយការប្រើប្រាស់បច្ចេកទេសនេះគឺ ៩៥,៦%។

ថ្មីៗនេះ មន្ទីរពេទ្យ Vinmec Central Park បានប្រើប្រាស់បច្ចេកទេសនេះទៅលើលោកស្រី Vo Thi Ngoc Loi មាន​វ័យ ៧៨ ឆ្នាំដែលប្រឈម​នឹង​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ធ្ងន់ធ្ងរ បានធ្វើឳ្យ​ប៉ះពាល់​ដល់គុណភាពជីវិត​របស់​លោកស្រី។

លោកស្រីបានទទួលការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងរបស់លោកស្រីដោយរួមទាំង ការអេកូបេះដូង និងការគណនាសរសៃឈាមធំរហូតដល់ផ្នែកខាងក្រោម ដើម្បីវាយតម្លៃកាយវិភាគសាស្ត្ររបស់លោកស្រី។ មន្ទីរពេទ្យ Vinmec បានកោះប្រជុំ «ក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង» រួមមានគ្រូពេទ្យជំនាញបេះដូង គ្រូពេទ្យវះកាត់បេះដូង អ្នកឯកទេសថ្នាំសណ្តំ និងអ្នកឯកទេសផ្នែករូបភាពវេជ្ជសាស្រ្ត (imaging specialist) ដើម្បីកំណត់យុទ្ធសាស្ត្រព្យាបាលដែលសមស្របបំផុត ។

ដំណើរកាលការព្យាបាលជំងឺរបស់លោកស្រីត្រូវបានអនុវត្តដោយសាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Ho Thuong Dung នាយកមជ្ឈមណ្ឌលសរសៃឈាមបេះដូងនៅមន្ទីរពេទ្យ Vinmec Central Park។ បន្ទាប់ពីទទួលបានការព្យាបាលពីអ្នកជំនាញ លោកស្រីមានអាការធូរស្បើយក្រោយពេលព្យាបាលដោយមិនចាំបាច់វះកាត់បើកបេះដូង កាត់បន្ថយការឈឺចាប់ និងបន្ថយរយៈពេលស្នាក់នៅមន្ទីរពេទ្យ។

ការទទួលបានការព្យាបាលនៅក្បែររបង

ចំណែកគ្រួសាររបស់សុវណ្ណវិញ ពួកគាត់ផ្តល់តម្លៃទៅលើសេវាកម្មព្យាបាលជាជាងការទទួលស្គាល់នៃឧបករណ៍បច្ចេកវិទ្យា។ ឥឡូវនេះពួកគាត់កំពុងពិចារណាក្នុងការទទួលយកសេវាកម្មព្យាបាលនៅមន្ទីរពេទ្យវីនម៉ិច Vinmec ដែលពួកគាត់កំពុងចាប់អារម្មណ៍ទៅលើអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងទីតាំងដែលនៅជិតពួកគេ។

បុប្ផាបាន​និយាយ​ថា​៖ «នៅទីនោះនឹងមាន​អ្នក​ដែលអាច​និយាយ​ភាសា​របស់​យើង​។ នៅពេលយើងឈឺ យើងត្រូវការអ្នកដែលអាចយ់លពីយើងបាន»។

សេវាកម្មទេសចរណ៍វេជ្ជសាស្រ្តរបស់មន្ទីរពេទ្យ Vinmec​ ផ្តល់ភាពងាយស្រួលដល់អ្នកជំងឺដោយមានអ្នកជួយបកប្រែជូនអ្នកជំងឺក្នុងការពិគ្រោះជំងឺ និងបន្ធូរភាពតានតឹងរបស់អ្នកជំងឺផងដែរ។

សេវាកម្មទេសចរណ៍វេជ្ជសាស្រ្តរបស់មន្ទីរពេទ្យ Vinmec ផ្តល់អាទិភាពលើការផ្តល់ភាពងាយស្រួលដល់អ្នកជំងឺបរទេស។

ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានជំនាញវេជ្ជសាស្រ្ត និងការមើលថែទាំដល់អ្នកជំងឺនេះគឺជាផ្នែកចម្បងមួយនៃដំណើរការរបស់មន្ទីពេទ្យ។

នេះមានដូចជាការរួមបញ្ចូលភាពទៅក្នុងផ្នែកព្យាបាល និងការយកចិត្តទុកដាក់ដល់អ្នកជំងឺ។ ដូចដែលសាស្រ្តាចារ្យ Dung បានកត់សម្គាល់ថា៖ «យើងមានបំណងបង្កើតសេវាកម្មដែលមិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងថែទាំអ្នកជំងឺផងដែរ»។

សម្រាប់ក្រុមគ្រួសារមកពីប្រទេសកម្ពុជា ការស្វែងរកការព្យាបាលនៅក្រៅប្រទេសគឺជម្រើសដ៏កម្រមួយ។ ការទទួលសេវាកម្មនៅក្រៅប្រទេសគឺ​ជា​ទង្វើ​ដែលបង្ហាញ​សេចក្តី​ស្រឡាញ់ ទំនួល​ខុស​ត្រូវ និង​ក្តី​សង្ឃឹម។ ហើយនៅពេលដែលការធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសវៀតណាម មនុស្សជាច្រើនបានស្វែងយល់ថា ការថែទាំបេះដូងកម្រិតខ្ពស់ គ្រូពេទ្យដែលមានចិត្តមេត្តា និងការធ្វើរោគវិនិច្ឆ័យច្បាស់លាស់អាចលើសពីអ្វីដែលពួកគាត់អាចរំពឹងទុក។

មន្ទីរពេទ្យ Vinmec ផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺភ្លាមៗ ដោយនាំមកនូវក្តីសង្ឃឹមក្នុងការទទួលបានសុខភាពល្អ និងអនាគតដែលមានស្ថិរភាពជាងមុនសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគាត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *