តម្លៃប្រេងឆៅបន្តឡើងថ្លៃដល់ ៨៧ ដុល្លារក្នុងមួយបារ៉ែល

បរទេស ៖ យោងតាមប្រពភពី Investing បានបង្ហាញថា តម្លៃប្រេងឆៅបានបន្តឡើងថ្លៃបន្ទាប់ពីមានរបាយការណ៍ចេញថា រុស្ស៊ីនឹងកាត់បន្ថយផលិតកម្មបន្ថែមទៀត និងការធ្លាក់ចុះនៃស្តុកប្រេងរបស់សហរដ្ឋអាមេរិក។

ទីផ្សារតម្លៃប្រេងឆៅ WTI (West Texas Intermediate) ឡើងថ្លៃ ០,២ ភាគរយ ឬ ៨៣,៧៦ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,២ ភាគរយ ឬ ៨៧ ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ មានសេចក្ដីរាយការណ៍ថា រុស្ស៊ីអាចនឹងប្រកាសអំពីវិធានការណ៏ថ្មីនៅក្នុងកិច្ចព្រមព្រៀងជាមួយដៃគូ OPEC + របស់ខ្លួននៅសប្តាហ៍ក្រោយនេះ។ លើសពីនេះ អារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃដល់ខែតុលា រួមជាមួយនឹងប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ។ យ៉ាងណាមិញ ការកាត់បន្ថយនេះអាចនឹងជំរុញឲ្យតម្លៃប្រេងឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ហើយទីផ្សារនឹងទាមទារការផ្គត់ផ្គង់បន្ថែមពី OPEC និងជំរុញឲ្យអាមេរិកបង្កើនសកម្មភាពខួងយកប្រេង។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកធ្លាក់ចុះលើសពីការរំពឹងទុកចំនួន ១០,៦ លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងឆៅសម្រាប់ពាណិជ្ជកម្មបានធ្លាក់ចុះចំនួន ៣៤ លានបារ៉ែលចាប់តាំងពីពាក់កណ្តាលខែកក្កដា។ វាជារឿងធម្មតាទេដែលស្តុកប្រេងរបស់សហរដ្ឋអាមេរិកឡើងចុះ ដោយសារតម្រូវការផ្គត់ផ្គង់សកល ប៉ុន្តែការធ្លាក់ចុះលើសពីការរំពឹងត្រូវបានចាត់ទុកថាជា សញ្ញានៃកង្វះខាតការផ្គត់ផ្គង់។ ទោះជាយ៉ាងណាក្តី ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិករយៈពេលប្រាំមួយសប្តាហ៍កន្លងមកនេះ ក៏បានជួយគាំទ្រដល់តម្លៃប្រេងផងដែរ។ ប្រសិនបើតម្លៃប្រាក់ដុល្លារកាន់តែរឹងមាំ វានឹងប៉ះពាល់ដល់តម្រូវការប្រេងដោយធ្វើឱ្យទំនិញមានតម្លៃថ្លៃសម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត។

ទន្ទឹមនឹងនេះ សកម្មភាពឧស្សាហកម្មចិនកំពុងកើនឡើងម្តងទៀត ខណៈដែលរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រទីផ្សារអចលនទ្រព្យរបស់ខ្លួន ដែលវាក៏បានជួយជំរុញដល់កំណើនតម្រូវការក្នុងនាមជាអ្នកប្រើប្រាស់ប្រេងធំទីពីររបស់ពិភពលោកផងដែរ។​ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ធនាគារកណ្តាលរបស់ចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយបរិមាណនៃការប្តូរប្រាក់បរទេស ដែលស្ថាប័នហិរញ្ញវត្ថុត្រូវតែរក្សាទុកនៅក្នុងទុនបម្រុងជាលើកដំបូងក្នុងឆ្នាំនេះ។ គោលបំណងនៃការផ្លាស់ប្តូរនេះគឺដើម្បីបន្ថយល្បឿននៃការធ្លាក់តម្លៃប្រាក់យ័ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១