៤ វិធីសាស្ត្រដែលទីក្រុងមួយចំនួនកំពុងអនុវត្តក្នុងការទប់ទល់នឹងកំដៅ

បរទេស៖ យោងតាមប្រភពពី CNN បានលើកឡើងថា កំដៅក្តៅខ្លាំងបានធ្វើឲ្យមនុស្សរាប់ម៉ឹននាក់ស្លាប់ជារៀងរាល់ឆ្នាំ ហើយទីក្រុងខ្លះ​កំពុងអនុវត្តវិធីមួយចំនួនក្នុងការទប់ទល់នឹងកំដៅ។

Barcelona បាន​ក្លាយ​ជា​ទីក្រុងមួយដែលមានពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត​ និង​​សិក្សា​​អំពី​ប្រសិទ្ធភាព​នៃ​ដើមឈើ។ ទីក្រុងមួយនេះមានគោលបំណងដាំប្រភេទដើមឈើដែលធន់នឹងអាកាសធាតុ ៣០ ភាគរយនៃដីរបស់ខ្លួននៅឆ្នាំ២០៣៧។ សព្វថ្ងៃនេះ ដើមឈើប្រភេទ Hold Oaks, Aleppo, Plane Trees, និង ដើមស្រល់ ត្រូវបានដាំជាជួរនៅទីសាធារណៈ។

Seville ដែលជាទីក្រុងមួយរបស់ប្រទេសអេស្ប៉ាញបានឡើងកំដៅដល់ ៤០ អង្សាសេជាទៀងទាត់នៅក្នុងរដូវក្តៅ ហើយត្រូវបានគេចាត់ទុកជាទីក្រុងដែលមានរលកកំដៅដំបូងគេនៅលើពិភពលោក។ ដើម្បីទប់ទល់នឹងការកើនឡើងកំដៅ សំយ៉ាបជាច្រើនត្រូវបានដំឡើងនៅទូទាំងទីក្រុងមួយនេះ។ ការធ្វើសំយ៉ាបគឺបានផ្តល់ម្លប់ការពារពីកំដៅ និង មានភាពងាយស្រួលដល់ការប្រើប្រាស់ផ្លូវរបស់មនុស្ស។

Wuhan និង Chongqing ជាកន្លែងមានសីតុណ្ហភាពលើសពី ៤៥ អង្សាសេហៃកាលពីឆ្នាំមុន។ ដូច្នោះហើយ គេបានប្រើឡានធំៗសម្រាប់បាញ់ទឹកត្រជាក់នៅតាមសួនកម្សាន្ត ក្រៅផ្សារទំនើប និងចំណតឡានក្រុង។ ការបាញ់ទឹកត្រជាក់នេះអាចបន្ថយសីតុណ្ហភាពបានដល់ទៅ ៧ ភាគរយ។ ទន្ទឹមនឹងនេះ ទីក្រុង Vienna ប្រទេសអូទ្រីសបានកំណត់តំបន់ចំនួន ២២ ជាផ្លូវត្រជាក់ដែលបំពាក់ដោយធុងសម្រាប់ផឹកទឹក ទុយោបាញ់ទឹកផ្កាឈូក និងប្រព័ន្ធប្រោះទឹកឆ្លាតវៃ ដែលដំណើរការដោយស្វ័យប្រវត្តិនៅពេលសីតុណ្ហភាពកើនឡើងលើសពី ៣៥ អង្សាសេ។

កោះ Santorini សម្បូរទៅដោយការលាបពណ៌លើដំបូលផ្ទះ និងអគារជាពណ៌ស ដែលវាគឹជាការការពារកំដៅដ៏មានប្រសិទ្ធភាព និងមានតម្លៃថោកសមរម្យ។ គេហៅវាថា “Albedo Effect” គឺជាទម្រង់ដែលដំបូលពណ៌សចំណាំងពន្លឺព្រះអាទិត្យទៅបរិយាកាសវិញប្រហែល ៨៥​ ភាគរយ។ លើសពីនេះ ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិកបានលាបពណ៌សលើហេរដ្ឋារចនាសម្ព័ន្នដើម្បីការពារពីរលកកំដៅ ដោយអាជ្ញាធរទីក្រុងនេះបានចាប់ផ្តើមធ្វើការពិសោធលើការលាបផ្លូវពណ៌សកាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ គោល​បំណង​គឺ​ដើម្បី​ឲ្យ​កាំរស្មី​ព្រះអាទិត្យ​ត្រឡប់​ទៅ​ក្នុង​លំហ​វិញ និងដើម្បី​ធ្វើ​ឱ្យ​តំបន់​ជុំវិញ​នោះ​ត្រជាក់ ដែលរហូត​មក​ដល់​ពេល​នេះផ្លូវនៅ​ក្នុងសង្កាត់​ចំនួន​ ១០ ​ត្រូវ​បាន​គេ​លាប​ពណ៌ស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា