សៀមរាប ៖ ដោយមើលឃើញពីសមត្ថភាពត្បាញ និងផលលំបាកនៃជីវភាពស្ត្រីខ្មែរនៅខេត្តសៀមរាប ស្ត្រីបរទេសម្នាក់បានសម្រេចចិត្តបង្កើតជាសហគ្រាសមួយដែលគាំទ្រហត្ថកម្មខ្មែរយកទៅលក់លើទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីបានជាប្រយោជន៍បន្ថែមសម្រាប់ជួយសម្រាលជីវភាពប្រចាំថ្ងៃ។

អ្នកនាង កាឡៃ ចាន់ (Ka-Lai Chan) ជាសហស្ថាបនិកសហគ្រាសសិប្បកម្មផ្ដៅ និងរពាក់ក្នុងស្រុក (ម៉ាណាវ៉ា) MANVA បានរៀបរាប់ប្រាប់ AMS ថា ៖
«មូលហេតុដែលបណ្តាលឲ្យអ្នកនាងសម្រេចចិត្តបើកសហគ្រាស ម៉ាណាវ៉ា នេះ ឡើង គឺដើម្បីផ្សព្វផ្សាយសិប្បកម្មក៏ដូចជាហត្ថកម្មខ្មែរក្នុងស្រុកទៅកាន់ពិភពលោក ដែលជាផ្នែកមួយអាចមានលទ្ធភាពជួយលើកកម្ពស់ជីវភាពស្ត្រីខ្មែរដែលជាអ្នកត្បាញនៅតាមទីជនបទនានា ជាពិសេសនៅក្នុងខេត្តសៀមរាបផងដែរ»

សហគ្រាសស្ថិតក្នុងខេត្តសៀមរាបនេះ មានលក់ផលិតផលធ្វើពីរពាក់ និងផ្ដៅ ដូចជា សម្ភារតុបតែងលម្អក្នុងផ្ទះ និងសណ្ឋាគារ កាបូប គ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាដើមក្នុងតម្លៃចាប់ពី ១៧ – ១៧៩ដុល្លារ ដែលផលិតផលនីមួយៗត្រូវចំណាយពេលយូរក្នុងការផលិត និងទាមទារឱ្យមានជំនាញ ផ្ចិតផ្ចង់ និងភាពច្នៃប្រឌិត។ ហេតុនេះហើយទើបផលិតផលរបស់សហគ្រាសខាងលើមានតម្លៃខ្ពស់ ដោយមានការគាំទ្រប្រមាណ ៣០ភាគរយប៉ុណ្ណោះពីសំណាក់ប្រជាជនខ្មែរដែលជាអ្នកនិយមចូលចិត្តផលិតផលសិប្បកម្ម កែច្នៃក្នុងស្រុក ពិសេសគឺអាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ចំណែកអតិថិជនប្រមាណ ៧០ភាគរយផ្សេងទៀតជាអតិថិជននៅក្រៅប្រទេសដូចជា ហូឡង់ អាម៉េរិក និងបារាំងផងដែរ។

ទាក់ទងទៅនឹងការបើកដំណើរការដំបូង អ្នកនាង កាឡៃ និងដៃគូបានចំណាយដើមទុនប្រមាណ ២ ០០០ – ៣ ០០០ដុល្លារ ក្នុងការចំណាយលើវត្ថុធាតុដើម និងថ្លៃបង្រៀនជំនាញបន្ថែមដល់បងប្អូននារីតម្បាញ។

សហស្ថាបនិកមកពីប្រទេសហូឡង់រូបនេះបានប្រាប់អំពីដំណើរដើមទងថា ៖
«ដំបូងឡើយខ្ញុំបានមកប្រទេសកម្ពុជាក្នុងនាមជាជនស្ម័គ្រចិត្តតែប៉ុណ្ណោះ ហើយខ្ញុំក៏បានចាប់អារម្មណ៍លើសិប្បកម្មប្រពៃណីរបស់ខ្មែរ។ ខ្ញុំ និងដៃគូសហការម្នាក់ទៀត គឺលោកបារាំងបានទៅលេងភូមិក្របីរៀល ស្ថិតនៅខេត្តសៀម ដែលធ្វើឱ្យខ្ញុំចាប់ចិត្តនឹងជំនាញតម្បាញរបស់ស្ត្រីរស់នៅក្នុងស្រុកដែលអាចត្បាញផលិតផលយ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេសធ្វើពីវល្លិ៍ធម្មជាតិ។ ដ្បិតតែមានទេពកោល្យ តែពួកគាត់ពុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ទេ ទើបខ្ញុំ និងបារាំងបានសម្រចចិត្តរួមគ្នាចាប់ផ្ដើម ម៉ាណាវ៉ា នៅចុងឆ្នាំ ២០១៦»
ទន្ទឹមនឹងនោះ កត្តាប្រឈមក៏បានលេចឡើងផងដែរ ដោយសារពួកគាត់បានចាប់ផ្ដើមឡើងក្នុងទំហំតូច និងមានក្រុមការងារផលិតតិចធ្វើឱ្យមានភាពលំបាកក្នុងការផ្គត់ផ្គង់ចំពោះការអតិថិជនដែលមានធ្វើការកម៉្មង់ច្រើន។ ម្យ៉ាងវិញទៀតគាត់ក៏មានភាពលំបាកចំពោះការស្វែងរកក្រុមការងារដែលអត់ធ្មត់ តស៊ូនឹងការងារនេះផងដែរ។

យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះ ម៉ាណាវ៉ា ក៏បានបណ្ដុះបណ្ដាលក្រុមកាងារមួយដែលមានសមត្ថភាព ភាពអំណត់ តស៊ូ ក្នុងការផលិតប្រមាណ ២៤គ្រួសារផងដែរ ដែលពួកគាត់អាចត្បាញផលិតផលផ្សេងៗនៅតាមផ្ទះ រកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងមានពេលមើលកូនតូចក្នុងគ្រួសារបានឥតកង្វល់ឡើយ។

ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្ម ម្ចាស់សហគ្រាសខាងលើបានបញ្ជាក់ប្រាប់ថា ត្រូវជឿលើខ្លួនឯងថាអាចធ្វើបាន ដោយមានផែនការច្បាស់លាស់ថាអ្នកនឹងធ្វើអ្វី ហើយធ្វើវាដោយរបៀបណា។ បង្កើតផែនការអាជីវកម្មថាតើអ្នកមានចក្ខុវិស័យអ្វី ហេតុអ្វីបានជាអ្នកចង់បើកអាជីវកម្មនោះ ហើយនរណាជាអតិថិជនរបស់អ្នក។ ចំពោះចំណេះផ្សេងៗទាក់ទងនឹងអាជីវកម្មនេះ អ្នកអាចស្វែងរកវានៅលើអ៊ីនធឺណេត ឬនៅក្នុងសៀវភៅផងដែរ។ ចុងក្រោយ អ្នកនាង Ka-Lai Chan ក៏សូមអរគុណដល់អតិថិជនទាំងអស់មិនថាជនជាតិខ្មែរ ឬក៏បរទេសដែលនិយមគាំទ្រសិប្បកម្មខ្មែរ។ ប្រសិនបើគ្មានអតិថិជនទាំងអស់នោះទេ គាត់ក៏មានអាចជួយទំនុកបម្រុងស្ត្រីទាំង ២៤គ្រួសារនេះបានដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content