ភ្នំពេញ ៖ ការធានារ៉ាប់រងសំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រងដែលក្នុងនោះអ្នកត្រូវបានធានារ៉ាប់រងត្រូវបានបង់បុព្វលាភធានារ៉ាប់រងឲ្យទៅក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូតខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះ ឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។ ក្នុងការធានារ៉ាប់រងទាំងអស់មិនដូចគ្នានោះទេ ហើយនៅក្នុងប្រទេសកម្ពុជាគេចែកការធានារ៉ាប់រងជា២ប្រភេទធំៗ។

១.ធានារ៉ាប់រងអាយុជីវិត
ការធានារ៉ាប់រងអាយុជីវិត ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាទៅលើការស្លាប់ ឬការរស់រានមានជីវិតដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថា្នក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺទូទៅ។ ប្រភេទផលិតផលធានារ៉ាប់រងអាយុជីវិតរួមមានការធានារ៉ាប់រងមានកាលកំណត់ ការធានារ៉ាប់រងមួយជីវិតកាល ការធានារ៉ាប់រងទាយជ្ជទាន និងការធានារ៉ាប់រងធនលាភ។
ការធានារ៉ាប់រងមានកាលកំណត់ ជាការធានារ៉ាប់រងអាយុជីវិតនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រង បានស្លាប់នៅក្នុងរយៈពេលដែលបានកំណត់ជាក់លាក់ណាមួយ ដូចជា៥ឆ្នាំ ១០ឆ្នាំ ឬ២០ឆ្នាំ ឬស្លាប់នៅមុនអាយុដែលបានកំណត់ទុកដោយផ្តល់ផលប្រយោជន៍ទៅឲ្យអ្នកទទួលផលដូចបានកំណត់ទុកក្នុងកិច្ចសន្យានោះ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៅមានជីវិតបន្ទាប់ពីរយៈពេលដែលបានកំណត់ទុកក្នុងកិច្ចសន្យានោះអ្នកទទួលផលពុំអាចទទួលផលប្រយោជន៍ពីការធានារ៉ាប់រងនេះឡើយ។
ការធានារ៉ាប់រងមួយជីវិតកាល ជាកិច្ចសន្យាធានារ៉ាប់រងដែលធានាលើការស្លាប់របស់អ្នកត្រូវបានធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់សម្រាប់រយៈពេលច្បាស់លាស់ ឬមួយជីវិត។ ការធានារ៉ាប់រងមួយជីវិតកាល គេអាចកំណត់ចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ក្នុងចំនួនស្មើគ្នាជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលដែលអ្នកត្រូវបានធានារ៉ាប់រងនៅមានជីវិត។ ក្រុមហ៊ុនធានារ៉ាប់រងត្រូវផ្តល់ផលប្រយោជន៍ទៅឲ្យក្រុមគ្រួសាររបស់អ្នកស្លាប់ ឬទៅឲ្យអ្នកទទួលផលណាម្នាក់ដែលមានសិទ្ធិទទួល នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាព។
ការធានារ៉ាប់រងទាយជ្ជទាន ជាការធានារ៉ាប់រងអាយុជីវិតដែលផលប្រយោជន៍បានមកពីការធានារ៉ាប់រងអាចត្រូវផ្តល់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនោះនៅរស់រានមានជីវិតក្នុងអំឡុងពេលដែលត្រូវបានធានាដូចបានកំណត់ក្នុងកិច្ចសន្យា។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានស្លាប់មុនកាលបរិច្ឆេទដែលបានកំណត់ក្នុងកិច្ចសន្យានោះ ផលប្រយោជន៍ត្រូវបានផ្តល់ទៅឲ្យអ្នកទទួលផលវិញ។
ការធានារ៉ាប់រងធនលាភ ជាកិច្ចសន្យាធានារ៉ាប់រងដែលផ្តល់ប្រាក់ចំណូលដល់អ្នកត្រូវបានធានារ៉ាប់រងសម្រាប់អាយុកាលចូលនិវត្តន៍។

២.ការធានារ៉ាប់រងទូទៅ
ការធានារ៉ាប់រងទូទៅ ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងដែលក្នុងនោះ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវ និងសុខភាព។ ប្រភេទផលិតផលធានារ៉ាប់រងទូទៅរួមមានការធានារ៉ាប់រងទ្រព្យសម្បត្តិ ការធានារ៉ាប់រងភារៈទទួលខុសត្រូវ និងការធានារ៉ាប់រងសុខភាព។
ការធានារ៉ាប់រងទ្រព្យសម្បត្តិជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើសំណងដល់អ្នកត្រូវបានធានារ៉ាប់រងនៅពេលដែលទ្រព្យសម្បត្តិរបស់បុគ្គលនោះបានខូតខាត បាត់បង់ ឬអន្តរាយដោយសារហានិភ័យដែលត្រូវបានធានា។ សំណងដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង មិនអាចមានតម្លៃលើសពីវត្ថុដែលបានធ្វើប្រតិវេទន៍ នៅពេលចុះកិច្ចសន្យាធានារ៉ាប់រងឡើយ លើកលែងតែមានការព្រៀមព្រៀងផ្សេងពីនេះ។ ទ្រព្យដែលជាកម្មវត្ថុនៃការធានារ៉ាប់រងទ្រព្យសម្បត្តិមានដូចជាអគារ នាវា ជាដើម។
ការធានារ៉ាប់រងភារៈទទួលខុលត្រូវ ជាកិច្ចសន្យាធានារ៉ាប់រងលើទឹកប្រាក់សំណងដែលអ្នកត្រូវបានធានារ៉ាប់រងមានកាតព្វកិច្ចបង់ឲ្យតតិយជនដែលទទួលរងរបួសលើរូបរាងកាយ ឬអាយុជីវិត ឬទទួលរងការខូចខាតលើទ្រព្យសម្បត្តិ ដោយសារទង្វើរបស់អ្នកត្រូបានធានារ៉ាប់រង ឬសកម្មភាពដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នកត្រូវបានធានារ៉ាប់រង។ ប្រភេទផលិតផលធានារ៉ាប់រងភារៈទទួលខុសត្រូវរួមមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរជាដើម។
ការធានារ៉ាប់រងសុខភាពជាកិច្ចសន្យាធានារ៉ាប់រងលើការចំណាយសម្រាប់ព្យាបាលរបួស ជំងឺ ការចំណាយផ្សេងៗ ដូចជាការចំណាយសម្រាប់ការថែរក្សាអ្នកជំងឺក្នុងរយៈពេលវែងជាដើម ដល់អ្នកត្រូវបានធានារ៉ាប់រងដែលទទួលរងគ្រោះបណ្តាលមកពីគ្រោះថ្នាក់ទាំងឡាយដល់រូបរាងកាយ ឬជំងឺផ្សេងៗ។
ក្រៅពីការធានារ៉ាប់រងទាំង២ប្រភេទធំៗខាងលើ ក៏មានប្រភេទធានារ៉ាប់រងផ្សេងទៀតផងដែរដូចជាការធានារ៉ាប់រងបន្ត និងការធានារ៉ាប់រងខ្នាតតូច។ ការធានារ៉ាប់រងបន្ត ជាកិច្ចប្រតិបត្តិការធានារ៉ាប់រងដែលក្រុមហ៊ុនធានារ៉ាប់រងដើមត្រូវបានធានារ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត ដែលជាក្រុមហ៊ុនធានារ៉ាប់រងបន្តនូវហានិភ័យមួយផ្នែក ឬទាំងស្រុងដែលខ្លួនបានចុះកិច្ចសន្យាធានារ៉ាប់រង។ ដោយឡែក ការធានារ៉ាប់រងខ្នាតតូច ជាការផ្តល់កិច្ចសន្យាធានារ៉ាប់រងដល់ប្រជាពលរដ្ឋដែលមានចំណូលទាប ដូចជាការធានារ៉ាប់រងខ្នាតតូចលើទ្រព្យសម្បត្តិ ការធានារ៉ាប់រងខ្នាតតូចលើអាយុជីវិត ការធានារ៉ាប់រងខ្នាតតូចលើរូបរាងកាយជាដើម។
គួរបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងដែលជាសមាជិកនៃសមាគមន៍ធានារ៉ាប់រងកម្ពុជានាពេលបច្ចុប្បន្នមានចំនួន៣៣ក្រុមហ៊ុនដែលក្នុងនោះមាន១៦ក្រុមហ៊ុនមានអាជ្ញាបណ្ណធានារ៉ាប់រងទូទៅ ១១ក្រុមហ៊ុនមានអាជ្ញាបណ្ណធានារ៉ាប់រងអាយុជីវិត ៥ក្រុមហ៊ុនមានអាជ្ញាបណ្ណធានារ៉ាប់រងខ្នាតតូច និង ១ក្រុមហ៊ុនមានអាជ្ញាបណ្ណធានារ៉ាប់រងបន្ត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content