ខ្ទឹមស្លឹក ជាដំណាំមានសក្ដានុពល ងាយស្រួលដាំ និងទទួលបានផលចំណេញច្រើន

ខ្ទឹមស្លឹក ជាប្រភេទបន្លែមួយប្រភេទដែលគេនិយមប្រើប្រាស់ជាគ្រឿងបន្ថែមសោភ័ណភាព រសជាតិ និងក្លិនឈ្ងុយទៅលើម្ហូបជាច្រើនមុខ។ ដោយសារវាមានភាពងាយស្រួលក្នុងការដាំដុះ និងមានតម្រូវការទីផ្សារល្អបែបនេះ ទើបសហគមន៍មួយបានប្រមូលផ្ដុំគ្នាដាំដំណាំប្រភេទនេះ និងអាចផ្គត់ផ្គង់បានដល់ទៅ ២០តោនក្នុងមួយខែ។

លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក មានទីតាំងនៅខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖

«ទីផ្សារស្លឹកខ្ទឹមរបស់សហគមន៍នៅតំបន់យើង គឺមិនពិបាកនោះទេ ពោលគឺឱ្យតែមានខ្លឹមឱ្យគេ គឺមិនខ្វះឈ្មួញមកទិញនោះទេ ដោយចំណូលក្នុងសហគមន៍យើង ក្នុងមួយខែអាចបានប្រមាណ ១០-១៥លានរៀល បន្ទាប់ពីកាត់ថ្លៃចំណាយហើយ»។  

លោកបន្ថែមថា ៖

«ក្នុងមួយថ្ងៃយើងអាចផ្គត់ផ្គង់ស្លឹកខ្ទឹមបានពី ៣-៥តោន ដែលយើងមានបោះទៅឈ្មួញតូច-ធំ មិនថានៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងផ្សារនៅក្រុងសួងផ្ទាល់តែម្ដង ហើយក្រៅពីនេះ យើងក៏មានលក់នៅតាមផ្សារសុវត្ថិភាពផ្សេងៗផងដែរ»។

សម្រាប់សហគមន៍នេះដែរ លោក តេន ទុំ បានបន្តទៀតថា សហគមន៍នេះមានផ្ទៃដីដាំដុះប្រមាណ ៦៤ហិកតា ដែលមានទាំងខ្ទឹមស្លឹក និងបន្លែផ្សេងទៀត ហើយមានសមាជិក ៦៥គ្រួសារកំពុងមមាញឹក្នុងការដាំដុះ ខណៈដែលការផលិតខ្ទឹមនេះក៏មានភាពងាយស្រួល ព្រោះបើគេមានទំហំដី ២០អា អាចរកចំណូលបាន ១៥០០ – ២០០០ដុល្លារក្នុងមួយវគ្គមានរយៈពេលត្រឹមជាង ១ខែក្នុង ហើយអាចផលិតបាន ៤-៥ដងក្នុងមួយឆ្នាំ។

ដោយឡែកបញ្ហាទីផ្សារត្រូវបានប្រធានសហគមន៍នេះរំឭកដែរថា ៖

«ពីមុនយើងមានឈ្មួញខ្លះដែរ តែមិនទាន់ទូលំទូលាយនោះទេ ហើយខែខ្លះត្រូវធ្លាក់ថ្លៃដោយសារតែការប្រមូលផលមិនច្បាស់លាស់ធ្វើឱ្យជន់តម្លៃ តែនៅពេលយើងមានផែនការផលិតកម្មច្បាស់លាស់ យើងអាចទាក់ទាញឈ្មួញធំៗបាន មានការផ្សព្វផ្សាយ និងបានចូលរួមក្នុងគម្រោងធំៗថែមទៀតផង»។

គួរបញ្ជាក់ដែរថា សហគមន៍កសិកម្មបៃតងគោកស្រុកបានបង្កើតឡើងនៅឆ្នាំ២០២០ ហើយតាមរយៈការប្រមូលផ្ដុំគ្នានេះបានជួយឱ្យកសិករអស់ក្ដីព្រួយបារម្ភរឿងទីផ្សារ ដោយសារមានទីផ្សារច្បាស់លាស់ មានផែនការច្បាស់លាស់ក្នុងការដាំដុះ និងប្រមូលផលឱ្យឈ្មួញ ដែលខុសពីការដាំដោយឯករាជ្យវាមិនអាចផ្គត់ផ្គង់បានទាន់ពេល និងមានហានិភ័យខ្ពស់។

ចុងក្រោយ លោក តេន ទុំ ក៏សូមលើកទឹកចិត្តដល់បងប្អូនកសិករ ឬក៏បងប្អូនចំណាកស្រុកដែលត្រឡប់មកវិញ និងមានដីទំនេរ គឺអាចដាំដំណាំខ្ទឹមស្លឹកនេះបាន ព្រោះវាមិនចំណាយទុនច្រើន ងាយស្រួលដាំ ដោយគ្រាន់តែប្រភពទឹកគ្រប់គ្រាប់ប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក