ស្វែងយល់ពីប្រទេសផលិតគ្រាប់ពេជ្រកំពូលទាំង ៥ របស់ពិភពលោក

បរទេស៖ យោងតាមប្រភពពី Yahoo!Finance បានលើកឡើងថា បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកបានស្ទុះងើបឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ-១៩ ឧស្សាហកម្មពេជ្រមានភាពរីកចម្រើនជាបន្តបន្ទាប់ ដោយសារការកើនឡើងនៃតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់គ្រឿងអលង្ការពេជ្រ។

កាលពីឆ្នាំ២០២២ ទីផ្សារពេជ្រពិភពលោកមានតម្លៃ ១០០,៤ ពាន់លានដុល្លារ ជាមួយនឹងការព្យាករណ៍ដែលបង្ហាញពីការកើនឡើងដល់ ១៥៥,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣២ ។ ខាងក្រោមនេះគឺជាប្រទេសដែលផលិតពេជ្រកំពូលទាំង ៥ របស់ពិភពលោក៖

១. រុស្ស៊ី៖ ជាមួយនឹងផលិតកម្មពេជ្រប្រចាំឆ្នាំជាមធ្យម  ៤០,១ លានការ៉ាត់ រុស្ស៊ីមានអណ្តូងរ៉ែពេជ្រធំជាងគេចំនួន ៥ ក្នុងចំណោមអណ្តូងរ៉ែទាំង ១០ របស់ពិភពលោក ហើយផលិតពេជ្រច្រើនជាងគេបំផុតនៅលើពិភពលោក។ Alrosa ដែលជាក្រុមហ៊ុនរុករករ៉ែដ៏ធំបំផុតនៅក្នុងផលិតកម្មពេជ្ររបស់រុស្ស៊ីគ្រប់គ្រងដោយរដ្ឋ និងមើលការខុសត្រូវលើប្រតិបត្តិការសំខាន់ៗនៅក្នុងតំបន់ Sakha (Yakutia) និងតំបន់ Arkhangelsk។ វិធីសាស្រ្តរបស់រុស្ស៊ី គឺការបញ្ចូលគ្នានូវប្រតិបត្តិការទ្រង់ទ្រាយធំជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងក្លា ដើម្បីផ្តោតលើការបង្កើនឥទ្ធិពលនៅក្នុងទីផ្សារ។ ការវិនិយោគរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យារុករករ៉ែបានជួយសម្រួលដល់ការទាញយកធនធានទាំងនោះប្រកបដោយប្រសិទ្ធភាព។ កាលពីឆ្នាំ ២០២២ ការនាំចេញពេជ្រប្រចាំឆ្នាំរបស់រុស្ស៊ីមានតម្លៃ ៤,៦៥ ពាន់លានដុល្លារ។

២. បុតស្វាណា៖ ជាមួយនឹងផលិតកម្មពេជ្រប្រចាំឆ្នាំជាមធ្យម ២២,៤ លានការ៉ាត់ បុតស្វាណាបានប្រើប្រាស់ធនធានពេជ្ររបស់ខ្លួនទៅជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងឧស្សាហកម្មពេជ្របានធ្វើឲ្យអណ្តូងរ៉ែនៅបុតស្វាណា ក្លាយជាអណ្តូងរ៉ែដែលមានជាងគេមួយរបស់ពិភពលោកដូចជា Orapa និង Jwaneng ដែលត្រូវប្រើប្រាស់ដោយក្រុមហ៊ុន De Beers ។ របាយការណ៍ពីរ៉យទ័របានបង្ហាញថា ជាមួយនឹងការសហការដ៏យូរអង្វែងរបស់ខ្លួនជាមួយ De Beers បុតស្វាណាអាចរកប្រាក់ចំណូលច្រើនពីវិស័យពេជ្រ។ ក្រុមហ៊ុន Debswana Diamond គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្រោមការសហការរវាងភាគីទាំងពីរ ដែលត្រូវបានបង្កើតឡើងជាងហាសិបឆ្នាំមុន។ កាលពីឆ្នាំ ២០២២ ការនាំចេញពេជ្រប្រចាំឆ្នាំរបស់បុតស្វាណាមានតម្លៃ ៧,៤ ពាន់លានដុល្លារ។

៣. កាណាដា៖ ជាមួយនឹងផលិតកម្មពេជ្រប្រចាំឆ្នាំជាមធ្យម ១៧,៨ លានការ៉ាត់ ការជីកយករ៉ែរបស់កាណាដាប្រកបដោយការទទួលខុសត្រូវ និងទំនើប។ កាណាដាប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងជាមួយក្រុមជនជាតិដើមភាគតិច និងទំនួលខុសត្រូវផ្នែកបរិស្ថាន ដែលធាតុផ្សំដ៏សំខាន់នៃវិស័យពេជ្ររបស់ប្រទេស។ ការប្រកាន់ខ្ជាប់ទាំងនេះគឺដើម្បីធានាថាការទាញយករ៉ែប្រកបដោយស្តង់ដារ និងសីលធម៌ខ្ពស់បំផុត។ កាលពីឆ្នាំ ២០២២ ការនាំចេញពេជ្រប្រចាំឆ្នាំរបស់កាណាដាមានតម្លៃ ២,៨៨ ពាន់លានដុល្លារ ហើយប្រទេសនេះក៏ជាអ្នកនាំចូលពេជ្រដ៏សំខាន់ផងដែរ ដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុក។

៤. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)៖ ជាមួយនឹងផលិតកម្មពេជ្រប្រចាំឆ្នាំជាមធ្យ ១៣,២ លានការ៉ាត់ កុងហ្គោនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក ទោះបីជាប្រទេសអំណោយផលដោយធនធានធម្មជាតិក៏ដោយ។ ទន្ទឹមនឹងនេះ កុងហ្គោប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងជម្លោះពេជ្រ តាមរយៈកំណែទម្រង់បទប្បញ្ញត្តិ។ យ៉ាង​ណា​មិញ វិស័យ​រុករក​រ៉ែ​ពេជ្រ​របស់កុងហ្គោគឺ​មិន​មាន​ការ​គ្រប់​គ្រង​ត្រឹមត្រូវនោះទេ។

៥. អាហ្វ្រិកខាងត្បូង៖ ជាមួយនឹងផលិតកម្មពេជ្រប្រចាំឆ្នាំជាមធ្យម ៨,៩៨ លានការ៉ាត់ ឧស្សាហកម្មពេជ្ររបស់អាហ្រ្វិកខាងត្បូងមានអណ្តូងរ៉ែដំណើរការជាប្រវត្តិសាស្ត្រ Kimberley និងអណ្តូងរ៉ែសកម្ម Venetia។ វិស័យពេជ្ររបស់អាហ្វ្រិកខាងត្បូងបានវិវត្តន៍តាំងពីការរកឃើញអណ្តូងរ៉ែ Kimberley ទៅជាការជីកយករ៉ែកម្រិតជ្រៅដ៏ទំនើបដូចជា អណ្តូងរ៉ែ Finsch និង Cullinan ជាដើម។ ជារៀងរាល់ឆ្នាំ អាហ្រ្វិកខាងត្បូងនាំចេញពេជ្រជាមធ្យមមានតម្លៃជាង ១ ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ក្នុង កំពូលទាំង ៥ របស់ពិភពលោក។ លើសពីនេះ អាហ្វ្រិកខាងត្បូងប្តេជ្ញាចិត្តក្នុងការធានាថា ឧស្សាហកម្មរុករករ៉ែពេជ្ររបស់ខ្លួនមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច និងវឌ្ឍនភាពបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារការជីកយករ៉ែប្រកបដោយក្រមសីលធម៌ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ