ភ្នំពេញ ៖ ក្រោយពេលដែលប្រទេសកម្ពុជាបានបើកទូលាយទទួលស្វាគមន៍វិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញក្រោយពីវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ គេសង្កេតឃើញថាមានបណ្តាវិនិយោគិនបរទេសជាច្រើនចូលមកកម្ពុជាដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលមុននឹងបណ្ដាក់ទុនវិនិយោគ ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ វិនិយោគិនជប៉ុនប្រមាណ៥០ក្រុមហ៊ុនដឹកនាំដោយប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាបានជួបជាមួយអ្នកជំនួញជោគជ័យនៅកម្ពុជាដើម្បីសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ។

លោក KANDA Yogo ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាបានថ្លែងឱ្យដឹងថា ក្រុមហ៊ុនជប៉ុនប្រមាណ៥០ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា បានជួបជាមួយនឹងអ្នកជំនួញដែលល្បីឈ្មោះ និងជោគជ័យ ដើម្បីសិក្សាបន្ថែមពីកម្ពុជា និងត្រៀមបណ្ដាក់ទុនវិនិយោគនិងបន្ថែមទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងដែលបានសិក្សាស្វែងយល់ពីកម្ពុជាបន្ថែមនេះ មានមកពីវិស័យផ្សេងៗដូចជាវិស័យធនាគារ វិស័យសំណង់ និងអចលនទ្រព្យ វិស័យផ្នែកធានារ៉ាប់រង វិស័យផ្នែកផលិតនិងវិស័យផ្សេងៗទៀត ។

លោកបន្តទៀតថា ៖
“បច្ចុប្បន្ននេះ យើងបានឃើញហើយថាវិនិយោគិនជប៉ុនជាច្រើនបានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយមានគម្រោងធំៗជាច្រើនបានលេចធ្លោក្នុងប្រទេសផងដែរដូចជាគម្រោងផ្សារទំនើបអ៊ីអន ដែលរហូតមកដល់ពេលនេះគឺមាន៣គម្រោងហើយនិងសុទ្ធតែទទួលបានជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ។ ក្រៅពីនេះក៏មានគម្រោងវិនិយោគលើលំនៅឋាន បុរីនិងក្រុមហ៊ុនជាច្រើនទៀត រួមទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ”
ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាបានលើកឡើងផងដែរថា នៅពេលអនាគតខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុនជាច្រើនទៀតនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាពីព្រោះថាក្នុងរយៈពេលជាង២ឆ្នាំកន្លងនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលបានជួបនឹងវិបត្តិកូវីដ១៩ ហើយធ្វើឱ្យការវិនិយោគពីបរទេសបានធ្លាក់ចុះ តែចាប់ពីពេលនេះតទៅវានឹងលែងធ្លាក់ចុះទៀតមានតែទ្រឹងនិងបន្តងើបឡើងវិញ ។
នៅក្នុងជំនួបពិភាក្សានោះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ីបានផ្ដល់ព័ត៌មានទៅកាន់វិនិយោគិនទាំងនោះពីសក្ដានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើសេដ្ឋកិច្ច ។ លោកបានបង្ហាញថា ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ចសកលធ្វើឱ្យអតិផរណាបានកើនឡើងក្ដីតែសម្រាប់អត្រានៃការកើនឡើងអតិផរណារបស់កម្ពុជា គឺស្ថិតនៅក្នុងកម្រិតមួយដែលរាជរដ្ឋាភិបាលអាចទប់ទល់បាន ។
លោកថា
“កាលពីឆ្នាំ២០០៨អតិផរណារបស់កម្ពុជាបានកើនឡើងខ្ពស់រហូតដល់ ១៨,៧៥ភាគរយតែរដ្ឋាភិបាលមានយន្តការគ្រប់គ្រាន់ក្នុងការធ្វើឱ្យអតិផរណាចុះមកវិញក្នុងកម្រិតមួយល្អប្រសើរ ។សម្រាប់អត្រាកើនឡើងនៃអតិផរណានាពេលនេះ វាស្ថិតនៅក្នុងកម្រិតមិនទាន់ខ្ពស់ដូចក្នុងឆ្នាំ២០០៨ទេ ដូច្នេះយើងអត់បារម្ភនោះឡើយ “
លោកបណ្ឌិតមានប្រសាសន៍ថា សម្រាប់ធនាគារអេស៊ីលីដាផ្ទាល់ មានដៃគូជាសាជីវកម្មជប៉ុនច្រើនក្នុងដៃ ដែលរហូតមកដល់ពេលនេះ យើងមានដៃគូរហូតដល់ជាង៦០០សាជីវកម្ម រាប់ចាប់តាំងពីសាជីវកម្មខ្នាតតូចរហូតដល់សាជីវកម្មធំៗលំដាប់ពិភពលោកផងដែរ ។
តាមរបាយការណ៍របស់ធនាគារនៃកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅរំហូរទុនវិនិយោគផ្ទាល់ពីប្រទេសជប៉ុនមានទឹកប្រាក់៣,៥ពាន់លានដុល្លារអាមេរិកឬប្រមាណ៥,៩ភាគរយនៃរំហូរវិនិយោគផ្ទាល់ពីបរទេសសរុប ដែលធ្វើឱ្យប្រទេសជប៉ុនជាប់ចំណាត់ទី៥នៃប្រទេសមានរំហូរទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅកម្ពុជា ។ វិស័យដែលស្រូបបានទុនវិនិយោគពីជប៉ុនរួមមានវិស័យហិរញ្ញវត្ថុ ឧស្សាហកម្មកម្មន្តសាល វិស័យអចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម អេឡិចត្រូនិក និងសំណង់ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content