តស់!​ ស្វែងយល់ពីប្រវត្តិរបស់ប្រាក់រៀល “រូបិយប័ណ្ណជាតិ”

ភ្នំពេញ ៖ ប្រាក់រៀល គឺជារូបិយប័ណ្ណជាតិតំណាងប្រទេសកម្ពុជា ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលបានកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។

តើលោកអ្នកដឹងទេថា ប្រាក់រៀលចាប់ផ្តើមចរាចរពីពេលណា?

បើផ្អែកលើការសិក្សាស្រាវជ្រាវទាក់ទងនឹងប្រវត្តិនៃការកកើតប្រាក់រៀលនេះ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ១៨៦៣ បារាំងបានចូលមកធ្វើអាណានិគមលើប្រទេសកម្ពុជា ហើយនៅឆ្នាំ១៨៧៥ បារាំងបានផ្តល់សិទ្ធិពិសេសទៅឱ្យធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជមួយរបស់បារាំងដើម្បីបោះពុម្ពលុយឱ្យប្រទេសក្នុងតំបន់ឥណ្ឌូចិនទាំងមូលប្រើប្រាស់រួមគ្នា ដែលការចាប់ផ្តើមបោះពុម្ពលើកដំបូងឡើយ គឺបោះជាកាក់ (កាក់ដែលមានប្រហោងបួនជ្រុងនៅចំកណ្ដាល)ដែលមានឈ្មោះថា ព្យ៉ាស់(Piastre) ហើយចាប់ពីឆ្នាំ ១៨៩១ ធនាគារឥណ្ឌូចិនបានបោះផ្សាយជាក្រដាសប្រាក់ដោយដាក់ឱ្យប្រើប្រាស់រូបិយវត្ថុរួមគ្នា ៣​ ប្រទេសគឺ កម្ពុជា វៀតណាម និងឡាវ ដែលស្ថិតនៅក្រោមអាណានិគមរបស់បារាំងដូចគ្នា។

នៅកំឡុងពេលនោះ ប្រទេសទាំងបីដែលប្រើរូបិយវត្ថុរួមគ្នានាពេលនោះឈ្មោះក្រដាសប្រាក់ប្រើរួមគ្នានោះគឺ ព្យ៉ាស់(Piastre) គឺមានប្រទេសកម្ពុជា វៀតណាម និងឡាវ។ ដោយផ្អែកតាមឯកតាលុយទៅតាមប្រទេសនីមួយៗដូចជារៀល (កម្ពុជា)ដុង(វៀតណាម) គីប(ឡាវ)ផងដែរ ដូច្នេះឈ្មោះលុយរៀលនេះ គឺត្រូវបានដាក់ឲ្យប្រើប្រាស់មុនពេលចាប់ផ្តើមការបង្កើតធនាគារជាតិនៃកម្ពុជាទៅទៀត។ នៅឆ្នាំ ១៩៤៨បារាំងបានដកសិទ្ធិពីធនាគារឥណ្ឌូចិនឈប់ឱ្យបោះពុម្ពក្រដាសប្រាក់ទៀតហើយ។ នៅឆ្នាំ ១៩៥២ បារាំងបានបង្កើតវិទ្យាស្ថានបោះផ្សាយនៃរដ្ឋកម្ពុជា-វៀតណាម-ឡាវដែលមានស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ (ជិតស្ពាននាគក្បែររមណីយដ្ឋានវត្តភ្នំ)ដើម្បីបោះផ្សាយរូបិយវត្ថុសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសទាំងបី។

ក្រោយពេលដែលអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ធ្វើការទាមទារឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ រួចមក នៅឆ្នាំ ១៩៥៤ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ហើយចាប់ផ្តើមបង្កើតធនាគារកណ្តាលជារបស់ខ្លួនឯងលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ និងបានធ្វើការបោះពុម្ពប្រាក់រៀលដោយចាប់ផ្ដើមដាក់ឱ្យធ្វើចរាចរណ៍ឡើងវិញសាជាថ្មីនៅខែកញ្ញា ឆ្នាំ១៩៥៥។

ចាប់ពីពេលនោះមកកម្ពុជាអាចកំណត់ដោយខ្លួនឯងនូវតម្លៃរូបិយវត្ថុជាតិ និងបរិមាណរូបិយវត្ថុដែលត្រូវបោះផ្សាយ ព្រមទាំងគោលនយោបាយពាណិជ្ជកម្មជាតិជាដើម។ ប៉ុន្តែក្រោយមកការធ្វើចរាចរណ៍ក្រដាសប្រាក់ត្រូវបានអាក់ខានក្នុងការប្រើប្រាស់ នៅពេលដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងរបបខ្មែរក្រហមប៉ុលពត(ក្នុងឆ្នាំ ១៩៧៥) ដែលបានលុបបំបាត់ការប្រើប្រាស់ប្រាក់រៀលទាំងស្រុង។

តែជាក់ស្តែង ក្នុងសម័យប៉ុលពតក៏មានការបោះពុម្ពក្រដាសប្រាក់ផងដែរ តែដោយការពិភាក្សាគ្នា និងការឯកភាពដែលមានទស្សនៈថា “លុយគឺជាប្រភពនៃការកេងប្រវ័ញ្ច និងជិះជាន់” ទើបនៅក្នុងសម័យប៉ុលពត ក្រដាសប្រាក់មិនត្រូវបានដាក់ឱ្យប្រើប្រាស់នោះឡើយ ក្រោមហេតុផលលុបបំបាត់វណ្ណៈអ្នកមាន និងអ្នកក្រ ទើបធ្វើឱ្យការប្រើប្រាស់រូបិយវត្ថុប្រាក់រៀលត្រូវបានអវត្តមានជាបណ្ដោះអាសន្នដោយបរិយាយ។

ក្រោយពីរបបប៉ុល ពតត្រូវបានផ្ដួលរំលំនៅឆ្នាំ១៩៧៩ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ មកទល់បច្ចុប្បន្ន ហើយត្រូវបានធ្វើឱ្យល្អប្រសើរឡើងវិញជាលំដាប់ ដោយមានរូបភាពវីរបុរសខ្មែរ និងប្រជាជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីជំរុញសាមគ្គីភាពជាតិ។

ទាក់ទិននឹងការលើកកម្ពស់ការប្រាក់រៀល រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលជាប្រចាំ និងបានអនុវត្តវិធានការលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀលផ្អែកលើយន្តការទីផ្សារ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក។ កត្តាទាំងនេះ បានបង្កើនបរិមាណប្រាក់រៀលក្នុងចរាចរណ៍ពី ០,៨៥ ទី្រលានរៀលកាលពី២០ឆ្នាំមុន ដល់ ១៤,៥ ទី្រលានរៀលនាពេលបច្ចុប្បន្ន ពោលគឺកើនឡើងប្រមាណ ១៦ ដង ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច។ កំណើននេះជាជំហាន និងជាក្តីសង្ឃឹមដ៏សំខាន់ ដើម្បីឈានទៅបង្កើនការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។

ដោយឡែក ក្នុងន័យសេដ្ឋកិច្ចវិញ ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិត ស្និទ្ធទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារ។ ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី