ភ្នំពេញ ៖ កញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ២០២២ ដែលជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី បានប្រកាសចាប់ផ្តើមបើកទទួលពាក្យកាលពីចុងខែមុន ហើយចំពោះអ្នកមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បទទួលបានកញ្ចប់ជំនួយរបស់សហគ្រិនខ្មែរនេះបាន។

កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអាជីវកម្ម និងប្រតិបត្តិការ និងភាពមិនប្រាកដប្រជា ក្នុងពេលអនាគត ដែលបណ្តាលមក ពីការរីករាលដាលនៃវិបត្តិកូវីដ-១៩។

គម្រោងកញ្ចប់ជំនួយសហគ្រិនខ្មែរផ្ដល់ជាជំនួយដូចជា : – ផ្ដល់ការិយាល័យធ្វើការរួម (Co- working space) – ផ្តល់ប្រឹក្សាយោបល់លើការគ្រប់គ្រងហានិភ័យ (Crisis Management Consultation) – ទទួលបានការគាំទ្រហិរញ្ញប្បទាន (Grant) – ការវិនិយោគ (Investment)។
ដើម្បីចូលរួមលោកអ្នកត្រូវបំពេញ តាម៤ដំណាក់កាលរួមមាន ៖ ដំណាក់កាលទី ១៖ សេចក្តីប្រកាសអំពីកម្មវិធីដើម្បីបើកទទួលពាក្យស្នើសុំ, ដំណាក់កាលទី ២៖ សម្រិតសម្រាំងពាក្យស្នើសុំ ដោយប្រើគោលការណ៍វិនិច្ឆ័យដែលមានលក្ខណៈស្តង់ដារ, ដំណាក់កាលទី ៣៖ បេក្ខជនដែលត្រូវបានជ្រើសរើសត្រូវបានអញ្ជើញឲ្យមកធ្វើបទបង្ហាញអំពីអាជីវកម្ម និងយន្តការនៃការប្រើប្រាស់កញ្ចប់ថវិកា របស់ពួកគេ ទៅកាន់គណៈកម្មការជំនាញ ហើយដំណាក់កាលទី ៤៖ ជ្រើសរើស និងផ្តល់កញ្ចប់ជំនួយទៅកាន់បេក្ខជនជ័យលាភី។
ជាមួយគ្នានេះដែរ ក៏មានសំណួរលើកឡើងថា តើយើងអាចចូលរួមដោយរបៀបណា?
អ្នកអាចចូលរួមជាមួយសហគ្រិនខ្មែរតាមលក្ខណៈដូចខាងក្រោម :
– ដៃគូកម្មវិធី: សហគ្រិនខ្មែរគាំទ្រភាពជាដៃគូ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពមួយដ៏រស់រវើក។ សហគ្រិនខ្មែរ កំពុងស្វែងរកដៃគូជាច្រើនដូចជា អ្នកផ្តល់សេវាកម្មផ្នែកធុរកិច្ចដែលមាន អ្នកភ្ញាស់ (incubator) ឬ អ្នកបង្កើនល្បឿន (accelerator) សមាគមន៍ និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តគោលដៅកម្មវិធី របស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោល។
កម្មវិធីរបស់យើងស្ទើរតែទាំងអស់គឺ ផ្អែកលើភាព ជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ឬគោលការណ៍សហហិរញ្ញប្បទាន។
– ដៃគូ: សហគ្រិនខ្មែរក៏ត្រូវការដៃគូជួយគាំទ្រ ប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក្នុងលក្ខណៈជាដៃគូសញ្ញាណពាណិជ្ជកម្ម និងជាដៃគូឧបត្ថម្ភ។
– អ្នកណែនាំ: លោកអ្នកក៏អាចធ្វើជាគ្រូណែនាំ (Mentor) សម្រាប់ធុរកិច្ចបង្កើតថ្មី សហគ្រាស ធុនតូច និងមធ្យម ឬសហគ្រិនវ័យក្មេង ដែលពោរពេញទៅដោយសក្តានុពល។ វាជាឱកាសដ៏ល្អមួយ ដែលពួកគេអាចទទួលបានការណែនាំ និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីពង្រីក អាជីវកម្ម ឬគំនិតអាជីវកម្មរបស់ពួកគេពីលោកអ្នក។
– ក្រុមប្រឹក្សា: សហគ្រិនខ្មែរ មានក្រុមប្រឹក្សាយោបល់ដែលមានសមាជិក ៧ រូប ក្នុងការផ្តល់ការប្រឹក្សាលើប្រតិបត្តិការនិងផែនការយុទ្ធសាស្ត្រដល់សហគ្រិនខ្មែរ។ សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៤ រូបមានជំនាញក្នុងវិស័យអាទិភាពរបស់សហគ្រិនខ្មែរ ហើយសមាជិកក្រុមប្រឹក្សាភិបាល ៣ រូបទៀតមានជំនាញក្នុងការធ្វើផែនការយុទ្ធសាស្ត្រ។ – ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច មធ្យម អាចចូលរួមជាមួយ និងទទួលការគាំទ្រ ពីសហគ្រិនខ្មែរ (Khmer Enterprise) ក្នុងការស្វែងរកវិធីអភិវឌ្ឍ និងធ្វើឱ្យមានសុពលភាព លើម៉ូដែលអាជីវកម្មរបស់ខ្លួន ដែលអាចពង្រីកនិងលូតលាស់បានរហ័ស ប្រកបដោយ ប្រសិទ្ធភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content