ដៃ ខ្មែរ កែច្នៃផ្លែដូងទៅជាផលិតផលប្រើប្រាស់មានគុណភាណ និងគិតគូរពីបរិស្ថាន

ភ្នំពេញ ៖ ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន ដោយគ្រាន់តែផ្លែដូងមួយផ្នែកអាចឱ្យកសិករទាញយកផលទាំងសាច់ដូង ទឹកដូង ក្រឡោកដូង និងស្រកីដូង។ ក្នុងនោះ មានសិប្បកម្មក្នុងស្រុកមូយបានកែច្នៃប្រេងចម្រាញ់ចេញពីផ្លែដូង ទៅជាផលិតផលប្រើប្រាស់ រួមជាមួយនឹងការវេចខ្ចប់គិតគូរពីបរិស្ថាន។

ដៃ ខ្មែរ ជាយីហោរបស់សិប្បកម្មក្នុងស្រុកមួយ ដែលមានផ្គត់ផ្គង់នូវផលិតផលច្នៃពីប្រេងដូងធម្មជាតិទៅជាផលិតផលច្រើនមុខ រាប់ចាប់ពីថែរក្សាសម្រស់តាមបែបធម្មជាតិផង ផលិផលប្រើប្រាស់ជាទូទៅផង ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

អ្នកស្រី វត្ថា វិច្ឆិកា ស្ថាបនិកក្រុមហ៊ុន ដៃ ខ្មែរ នេត្រជ្រល ប្រដាក់ ឯ.ក បានថ្លែងប្រាប់ថា ៖

“ផលិតផលរបស់ដៃ ខ្មែរ ជាផលិតផលដែលប្លែកពីគេ គឺពួកយើងផលិតផ្ទាល់នូវវត្ថុធាតុដើមក្នុងស្រុកដល់ទៅ ៨០ ភាគរយ ក្នុងការផលិត  បូករួមទាំងការវេចខ្ចប់ ដោយប្រើក្រដាស់ដើមចេក ដើម្បីខ្ចប់សាប៊ូ ក៏ដូចជាការច្នៃដូងទំាងត្រឡោកជាផលិតផលថ្មីៗ សម្រាប់បំពេញតម្រូវការទីផ្សារ”

អ្នកស្រី បានបន្តថា ក្រុមហ៊ុនរបស់ពួកយើងផ្តោតទៅលើការកែច្នៃផ្លែដូងទៅជាប្រេង រួចយកមកបង្កើតផលិតផលជាច្រើនមុខដូចជា ប្រេងដូងត្រជាក់ សាប៊ូ ក្រេមលាបបបូរមាត់ ក្រមួនលាបមុខ ឡេលាបប្រអប់ដៃ ម៉ាស់បិទមុខ ម្សៅធ្យូងដុសធ្មេញ ប្រេងព្យាបាលសង្វារ សេរ៉ូមលាបមុខ ស្ព្រៃបាញ់ព្យាបាលស្បែកជាដើម។

សម្រាប់តម្លៃវិញ ផលិតផលរបស់ក្រុមហ៊ុននេះមានតម្លៃចន្លោះពី ៣-២២ដុល្លារ ហើយផលិតផលដែលទទួលការគាំទ្រ ទាំងអតិថិជនបរទេស និងអតិថិជនខ្មែរ ទាំងក្នុងរាជធានី និងតាមបណ្ដាខេត្តគឺ សាប៊ូមុនខ្នង (សាប៊ូធ្យូង ឯកទេសព្យាបាលមុនខ្នង) ដែលភាគច្រើនអតិថិជនប្រើហើយ បានផលដល់ទៅ ៨០-៩០ភាគរយ។ ចំពោះបរិមាណផលិត ក្រុមហ៊ុនអាចមានលទ្ធភាពផលិតប្រចាំខែបានក្រោម ៥០០០ ឯកតា ដែលអាចផ្គត់ផ្គង់ត្រឹមតែ ០.០៣ភាគរយ នៃប្រជាជនកម្ពុជាលើទីផ្សារតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា អ្នកស្រី វត្ថា វិច្ឆិកា បានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ ២០១៤ ដោយពេលនោះ ស្ថាបនិករូបនេះបានធ្វើដំណើរទៅថតម៉ូតសំលៀកបំពាក់អ្នកច្នៃម៉ូតរបស់អាមេរិចម្នាក់ និងបានជួបជាមួយនឹងអតីតដៃគូរសហការ ដែលគាត់បានចាប់ផ្តើមផលិតប្រេងដូងមួយរយៈមកហើយ កំឡុងពេលនោះ។ ពួកគាត់បានពិភាក្សាអំពីការងារ ដែលអាចជាផ្នែកមួយជួយដល់សង្គម ពិសេសស្ត្រី និងបរិស្ថាន ទើបគាត់បានចាប់ផ្ដើមអាជីវកម្មនេះដោយប្រកាន់ភ្ជាប់នូវទស្សនវិស័យលើកស្ទួយអំណាចស្រ្តីក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។

ដោយឡែក សម្រាប់ការចាប់ផ្ដើនៅក្នុងអាជីវកម្មដៃ ខ្មែរ អ្នកស្រីបានឱ្យដឹងថា យើងប្រើដើមទុនដំបូងប្រមាណ ៨០០ ដុល្លារ ដោយបានចំណាយទៅលើបុគ្គលិក វត្ថុធាតុដើម សំបកវេចខ្ចប់ និងការបង្កើតវេបសាយជាដើម។ ចំណែកផលលំបាកវិញ ភាគច្រើនទាក់ទងនឹងការធ្វើទីផ្សារដោយខ្លួនឯងផ្ទាល់ ការគ្រប់គ្រងបុគ្គលិក ហើយការផលិតក៏នៅមានទំហំតូចនៅឡើយ។

ទន្ទឹមនេះ ស្ថាបនិក ដៃ ខ្មែរ ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតនានារបស់ ដៃ ខ្មែរ កន្លងមក ហើយអ្នកស្រីក៏មានគម្រោងថា នឹងធ្វើការជ្រៀតចូលទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ពិសេសវាជាផ្នែកមួយក្នុងការផ្តល់ការងារ និងលើកកម្ពស់ជីវភាពស្រ្តីឱ្យបានកាន់តែច្រើននៅតាមបណ្តាខេត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ