អ្នកដឹកនាំធុរកិច្ច និងសហគ្រិនមកពីតំបន់អាស៊ី-អូស្ត្រាលី ជួបគ្នាក្នុងកិច្ចប្រជុំកំពូល ស្វែងរកឱកាសវិនិយោគ និងផ្គូផ្គងធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ និងសហគ្រិនឆ្នាំ២០២៦ ដោយប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ច វិនិយោគិន និងសហគ្រិនមកពីតំបន់អាស៊ី និងអូស្ត្រាលី ប្រមាណ ២០០នាក់ មកពី ៣២ប្រទេស ដើម្បីស្វែងរកឱកាសវិនិយោគ ផ្គូផ្គងធុរកិច្ចដោយផ្ទាល់ និងបង្កើតភាពជាដៃគូក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចថា កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម និងវិនិយោគកាន់តែមានសក្តានុពល ស្របពេលនិន្នាការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ដោយផ្តោតលើការកសាងភាពធន់ មាននិរន្តរភាព គុណភាព និងផលិត​កម្មដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា៖

«បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មសេដ្ឋកិច្ចរបស់ខ្លួន។ គន្លងនៃការអភិវឌ្ឍត្រូវបានដឹកនាំដោយស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតចំពោះកំណើនដែលដឹកនាំដោយវិស័យឯកជន ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល»។

ដូចទៅនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើនេះ នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទុនសរុបជាង ១០ពាន់លានដុល្លារអាម៉េរិក ជាកម្រិតទុនវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើគោលនយោបាយកំណែទម្រង់ និងការរំពឹងទុកកំណើនសេដ្ឋកិច្ចរយៈពេលវែង។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធ្ងន់ចំនួន ៣០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤) ដែលបង្កើតជាមូលដ្ឋានពិពិធកម្មឧស្សាហកម្មកាន់តែចម្រុះ គ្របដណ្តប់លើវិស័យសម្លៀកបំពាក់ ស្បែកជើង កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មគាំទ្រ សម្ភារសំណង់ និងកម្មន្តសាលដែលជំរុញដោយបច្ចេកវិទ្យាថ្មីៗ ខណៈការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកទៅលើដំណើរសង្វាក់ផលិតកម្មរោងចក្រទាំងនោះនៅមានកម្រិត ដែលចាំបាច់ត្រូវជំរុញឱ្យមានឧស្សាហកម្មប្រតិគមន៍។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានរំលេចពីការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ផលិតកម្ម រួមទាំងថាមពលស្អាត ដែលប្រមាណ ៦២ ភាគរយនៃថាមពលអគ្គិសនីរបស់កម្ពុជាបច្ចុប្បន្ន បានមកពីប្រភពកកើតឡើងវិញ។

ឯកឧត្ដមបានបន្ថែមថា៖

«សម្រាប់ក្រុមហ៊ុនផលិត ការវិវត្តទាំងនេះមិនត្រឹមតែគាំទ្រដល់ទំនួលខុសត្រូវផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រផ្ទាល់ដល់ស្ថិរភាពចំណាយ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ អនុលោមភាពបរិស្ថាន-សង្គម-អភិបាលកិច្ច និងលក្ខខណ្ឌតម្រូវរបស់អ្នកទិញ ហើយរាជរដ្ឋាភិបាលកំពុងជំរុញការលើកកម្ពស់ប្រសិទ្ធភាពថាមពល ផលិតកម្មស្អាត និងការទទួលបានហិរញ្ញប្បទានបៃតង»។

ក្នុងន័យនេះ ឯកឧត្ដម ហែម វណ្ណឌី បានលើកទឹកចិត្តវិនិយោគិនបរទេសឱ្យបង្កើតភាពជាដៃគូរឹងមាំជាក់ស្តែងជាមួយ​សហគ្រាសកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលកំពុងត្រៀមខ្លួនពង្រីកផលិតកម្ម និងធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

កម្ពុជាមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន ដែលផ្តល់ឱ្យវិនិយោគិននូវលទ្ធភាពឈានចូលទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាច្រើន ដែលត្រូវបានគាំទ្របន្ថែមដោយការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ ច្រករបៀងឡូជីស្ទីក តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/10/2026

បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក V​ladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈ​ក្រោយពេលលោក Zelensky


Leave a Reply

Your email address will not be published.Required fields are marked *