គ្រាន់តែប្រើប្រាស់អាវភ្លៀង កម្ពុជាចាយលុយអស់ប្រមាណ ២៥លានដុល្លារក្នុងមួយរដូវកាល

ជាទូទៅ ឱ្យតែរដូវកាលភ្លៀងធ្លាក់មកដល់ ប្រជាជនមួយចំនួនតែងចំណាយប្រាក់សម្រាប់ទិញអាវ​ភ្លៀង។ ប្រភេទអាវភ្លៀងដែលប្រជាជននិយមប្រើនោះទៀតសោត ជាអាវភ្លៀងដែលស្ដើង ងាយនឹងរហែក ម្លោះហើយសម្រាប់តែប្រជាជនម្នាក់គឺអាចប្រើប្រាស់អាវភ្លៀងលើសពីមួយនៅក្នុងមួយរដូវកាល។

យោងតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានចំនួន១៦លាននាក់ រីឯអាត្រាកម្លាំងពលកម្មមានចំនួនប្រមាណជា ៨០% ដែលស្មើនឹង ១២,៨លាននាក់។ អាត្រាកម្លាំងពលកម្មនេះអាច ចាត់ទុកថាជាចំនួនប្រជាជនសកម្ម ដែលមានចំណែកធ្វើឱ្យសេដ្ឋកិច្ចមានចរន្ដ។

ក្នុងមួយឆ្នាំ​ បើគិតថាប្រជាជនម្នាក់ជាមធ្យមប្រើប្រាស់អាវភ្លៀងអស់ចំនួន ៤ ដែលមានតម្លៃ​ប្រមាណជា ៨ពាន់រៀល ឬ២ដុល្លារនោះ ជារួមយើងនឹងឃើញថាក្នុងមួយឆ្នាំប្រជាជនកម្ពុជា​ចាយអស់ប្រាក់ ២៥,៦លានដុល្លារអាមេរិក។

ប្រសិនបើផលិតផលអាវភ្លៀងនោះ ជាផលិតផលនាំចូលទៀត មានន័យថាកម្ពុជាខាតអស់ប្រាក់ជាង ២០លាន ក្នុងមួយឆ្នាំទៅហើយ។ នេះនៅមិនទាន់គិតរួមបញ្ចូលពីការបន្សល់ទុកកាកសំណល់ប្លាស្ទីកដែលបង្កឡើងដោយការប្រើប្រាស់អាវភ្លៀងនោះផង។ ដូច្នេះ បើសិនជាប្រជាជនម្នាក់ប្រើប្រាស់អាវភ្លៀងអស់ចំនួន៤ ក្នុងមួយឆ្នាំ​ មានន័យថាប្រជាជនសកម្ម​ជាង​១២លាននាក់ នឹងបង្កើតសំណល់អាវភ្លៀងបានចំនួន ៤៨លានអាវទៅហើយ។

យ៉ាងណាមិញ បើយោងតាមគោលនយោបាយស្ដីពីការគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជន (២០២០-២០៣០) បានឱ្យដឹងថា បច្ចុប្បន្នសំរាម សំណល់រឹងនៅទីប្រជុំជនមានចំនួនប្រមាណ ២ លាន​តោន​ក្នុងមួយឆ្នាំ (កាលពីឆ្នាំ២០១៩) ត្រូវបានប្រមូល និងដឹកជញ្ជូនយកទៅទុកដាក់នៅទីលាន​ទុកដាក់​សំរាម។

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការគុណគូរខាងលើ ការប្រើប្រាស់អាវភ្លៀងជារឿងខាតបង់​មួយសម្រាប់សេដ្ឋកិច្ច និងបរិស្ថាន។ ប៉ុន្តែយ៉ាងណា​ អាវភ្លៀងនៅតែ​ជាតម្រូវការចាំបាច់ដែលមិន​អាចកាត់ផ្ដាច់បាន​។ មិនអាចកាត់ផ្ដាច់បាន ប៉ុន្តែប្រជាជនអាចចូលរួមកាត់បន្ថយការចំណាយបាន តាមរយៈការប្រើប្រាស់អាវភ្លៀងក្រាស់ៗ ដែលមានគុណភាព អាចប្រើបានច្រើនដង។ ធ្វើដូចនេះ មិនត្រឹមតែចំណេញសេដ្ឋកិច្ចនោះទេ វិធីនេះក៏អាចជួយសម្រាលបរិស្ថានពីសំណល់​ផ្លាស្ទីកក្នុងទំហំដ៏ច្រើនលើសលប់មួយផងដែរ។

បើទោះជាយ៉ាងនេះក្ដី ការចូលរួមរបស់ប្រជាជននៅតែជារឿងសំខាន់ និងចាំបាច់ ព្រោះបើមិនដូច្នេះទេ កម្ពុជានឹងបន្តខាតបង់ប្រាក់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ


Leave a Reply

Your email address will not be published.Required fields are marked *