សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

បារាំងសាកល្បងបច្ចេកវិទ្យាសាកថ្មរថយន្តនៅលើផ្លូវថ្នល់ត្រៀមគាំទ្រផែនការបញ្ឈប់ការលក់រថយន្តចាក់សាំងត្រឹមឆ្នាំ២០៣៥

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយការបំពុលអាកាស ប្រទេសបារាំងបានដាក់ចេញនូវផែនការរយៈពេលវែងមួយក្នុងការបញ្ចប់ទៅនៃការលក់រថយន្តចាក់សាំងនៅត្រឹមដំណាច់ឆ្នាំ២០៣៥ខាងមុខនេះ។ ជាចំណែកក្នុងកិច្ចខិតខំនេះ បារាំងបានចាប់ផ្តើមការអនុវត្តផែនការជាច្រើនដោយក្នុងនោះក៏មាននូវការបំពាក់បច្ចេកវិទ្យាថ្មីៗ និងតម្លើងស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនីជាច្រើននៅតាមដងផ្លូវជំនួសឲ្យស្ថានីយចាក់សាំង។

មួយក្នុងចំណោមការត្រៀមខ្លួននោះ បច្ចុប្បន្នរដ្ឋាភិបាលបារាំងកំពុងដាក់ឲ្យសាកល្បងនូវបច្ចេកវិទ្យាដ៏ទំនើបមួយដែលអាចអនុញ្ញាតឲ្យរថយន្តដើរដោយថាមពលអគ្គិសនីអាចសាកថ្មដោយមិនចាំបាច់ឈប់នៅតាមស្ថានីយទៀតឡើយ។

ក្នុងដំណាក់កាលសាកល្បងដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងទៅនេះ បារាំងបានជ្រើសយកគម្រោងសាកថ្មរថយន្តចំនួន២ប្រភេទនៅលើដងផ្លូវហាយវេយដែលក្នុងនោះទី១គឺជាការសាកថ្មដោយប្រើប្រាស់បច្ចេកវិទ្យា Wireless និងមួយទៀតដោយការសាកថ្មតាមរយៈខ្សែកាបនៅអំឡុងពេលធ្វើដំណើរលើដងផ្លូវ។

កំណាត់ផ្លូវប្រមាណជា៤គីឡូម៉ែត្រនៅក្បែរទីក្រុងប៉ារីសត្រូវបានគេដាក់ឲ្យអនុវត្តនូវបច្ចេកវិទ្យានេះ។ រថយន្តដើរដោយថាមពលអគ្គិសនីទាំងឡាយអាចសាកថ្មជាមួយនឹងបន្ទះផ្ទុកដោយអគ្គិសនីដែលស្ថិតនៅលើផ្លូវជាមួយនឹងដុំអាគុយរបស់រថយន្តដែលស្ថិតនៅលើតួរថយន្តតាមរយៈ Wireless។

ដោយឡែក វិធីសាស្ត្រផ្សេងទៀតនោះគឺការសាកថ្មរថយន្តតាមរយៈខ្សែកាបដែលស្ថិតនៅពីលើផ្លូវវិញដែលភាគច្រើនមានតែប្រភេទដឹកទំនិញធំៗ និងរថយន្តខ្ពស់ ហើយកន្លងមកគេធ្លាប់ឃើញបច្ចេកវិទ្យាសាកថ្មប្រភេទនេះបានអនុវត្តរួចទៅហើយនៅក្នុងប្រទេសស៊ុយអែត។

តាមផែនការបារាំងនឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាផ្លូវការនូវបច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីនៅតាមដងផ្លូវល្បឿនលឿនរបស់ខ្លួនចាប់ពីដើមឆ្នាំ២០២៤តទៅដោយសង្ឃឹមថានឹងអាចត្រៀមខ្លួនបានយ៉ាងល្អតាមផែនការឆ្នាំ២០៣៥ នឹងត្រូវបានបញ្ចប់ទៅនៃការលក់រថយន្តចាក់សាំងនៅក្នុងទីផ្សារទូទាំងប្រទេសតែម្តង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្លែស្រកានាគដាំនៅក្នុងស្រុកកំពុងមានតម្រូវការទីផ្សារ ខណៈកសិករកំពុងបន្តពង្រីកការដាំកាន់តែច្រើន

ជំនួញ, ព្រឹត្តិការណ៍

• 20/06/2025

ស្រកានាគពូជក្រហមកំពុងមានទីផ្សារខ្ពស់ ធ្វើឱ្យកសិករម្ចាស់ចំការកំពុងពង្រីកទំហំដាំដុះ រហូតរាប់ពាន់បង្គោល សម្រាប់ផ្គត់ផ្គង់នៅបន្ថែម

Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2025

បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room

អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2025

ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/06/2025

អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ

បរិមាណទំនិញ និងប្រេងឥន្ធនៈបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញជាង ២ លានតោនក្នងរយៈពេល៥ខែ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2025

ក្នងរយៈពេល៥ខែដើមឆ្នាំ២០២៥ ប្រេងឥន្ធនៈ និងទំនិញចម្រុះ បានឆ្លងកាត់កំពង់ផែស្វ័យ័តភ្នំពេញ មានចំនួនជាង ២ លានតោនកើនឡើងជាង ២១% ធៀបនឹងឆ្នាំ២០២៤

អ្នកជំនាញឌីជីថល លើកទឹកចិត្តឱ្យប្រើអ៊ីនធឺណិតផ្ទាល់ខ្លួន ដើម្បីមានសុវត្ថិភាពជាងការប្រើ Wifi​ សាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2025

Free wifi មានហានិភ័យច្រើនសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយហេតុថា ចោរបច្ចេកវិទ្យា (Hacker) អាចបង្កប់ខ្លួនបានយ៉ាងងាយស្រួល និងអាចវាយប្រហារអ្នកប្រើប្រាស់បានគ្រប់ពេល

តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ១ឆ្នាំ​ផ្ដល់ប្រាក់​ឈ្នួលសរុប​ដល់​កម្មកនិយោជិត​ជាង​១១០លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2025

គ្រាន់តែ​តំបន់​សេដ្ឋកិច្ចពិសេ​សក្រុង​ព្រះសីហនុ​មួយ​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ បានចំណាយថវិកាប្រមាណ១១០លានដុល្លារអាម៉េរិកទៅលើថ្លៃឈ្នួលកម្មករ-កម្មការិនី ​

សម្តេចធិបតី ៖ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា រំពឹងកើនឡើងដល់ ៥១,៣៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស ) ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៥១,៣៩ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥

Influencer ដែលជាបុគ្គលល្បីៗ និងជាអ្នកបង្កើតមាតិកា កម្ពុជា-ចិន ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2025

Influencer ដែលជាបុគ្គលល្បីៗ និងជាអ្នកបង្កើតមាតិកាកម្ពុជា និង ចិន សហការគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រទេសចិន និងពិភពលោក

ផ្លែ​ចេក​ស្រស់​របស់កម្ពុជា​ កាន់តែមានទីផ្សារ​នៅក្រៅប្រទេស ​ជាពិសេស ចិន និង ជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2025

តម្រូវការ​ផ្លែចេកស្រស់របស់​កម្ពុជា​​កំពុង​មាន​ការកើនឡើង​ខ្ពស់​នៅក្រៅប្រទេស​ ជាពិសេស​ប្រទេស​ចិន និង​ជប៉ុន ដែលជាឱកាស​សម្រាប់​កម្ពុជាពង្រីកការដាំដុះបន្ថែម

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ