សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ មុខរបរលក់បង្អែមតាមរទេះរុញចល័តពេលរាត្រី រកកម្រៃចិញ្ចឹមគ្រួសារបានសមរម្យ

ខុសប្លែកពីអាជីវករលក់បង្អែមភាគច្រើនដែលដាក់លក់នៅនឹងកន្លែងដូចជានៅតាមមុខផ្ទះ តំបន់ទីប្រជុំជន ក៏ដូចជានៅតាមស្ដង់ក្នុងផ្សារនោះ សម្រាប់តែស្ត្រីវ័យកណ្តាលម្នាក់ដែលប្រកបមុខរបរលក់បង្អែមដែរនោះ បែរជាបង្កើតគំនិតដាក់មុខបង្អែមនៅលើរទេះ ហើយរុញដើរលក់ចល័តនាពេលរាត្រី និងបានទទួលកម្រៃច្រើនគួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។

អ្នកស្រី ឈាង ស្រីប៉ុច ជាអាជីវករលក់បង្អែមតាមរទេះរុញចល័តនាពេលរាត្រីមួយរួបនៅម្ដុំបឹងកេងកងមានប្រសាសន៍ឱ្យដឹងថា អ្នកស្រីបានប្រកបមុខរបរលក់បង្អែមតាមរទេះនេះច្រើនឆ្នាំមកហើយ ដែលមុខរបរនេះលក់តែពេលយប់ប៉ុណ្ណោះ ព្រោះការលក់ពេលយប់មិនសូវក្ដី ហើយមានម៉ូយច្រើនដែលបម្រើការងារនៅតាមហាងអាហារដ្ឋាន និងក្លិប ខណៈដែលចំណូលក៏ទទួលបានច្រើនចន្លោះពី ១៥-២០ម៉ឺនរៀល។

អ្នកស្រីបន្តថា ជាធម្មតាអ្នកស្រីចេញលក់ចាប់ពីម៉ោង ៨ យប់ ដោយលក់រុញចេញពីម្ដុំបឹងកេងកង ៣ តាមផ្លូវ ៣៦០ ផ្លូវ៣១០​ រហូតដល់ម្ដុំវត្តលង្ការ ហើយត្រឡប់មកវិញតាមផ្លូវត្រសក់ផ្អែម ផ្លូវមុន្នីវង្ស បន្តទៅតាមផ្លូវ ៣៦០វិញ ដោយរុញលក់ជារឿយៗរហូតដល់អស់ទាល់តែម៉ោង ៥ព្រឹកទើបបានចូលផ្ទះសម្រាកវិញ។

ចំពោះមុខបង្អែមដែលមាននៅក្នុងរទេះរុញវិញ រួមមានដូចជាបង្អែមបបរសណ្ដែកខៀវ បបរពោត បបរត្នោត និងបង្អែមលតជាដើម ចំណែកប្រភេទភេសជ្ជៈវិញអ្នកស្រីមានលក់ទឹកសណ្ដែកស ទឹកសណ្ដែកខៀវ តែជ្រក់ក្រូចឆ្មារ និងមានលក់ណែមខ្លះៗ ដែលអ្នកស្រីទិញពីខេត្តបាត់ដំបងយកមកលក់បន្តផងដែរ។ ដោយឡែកចំពោះតម្លៃវិញ បង្អែមមួយចានលក់ត្រឹម ២០០០រៀល មានបន្ថែមខ្ទិះដូង ទឹកដោះគោ ដាក់ទឹកកកត្រជាក់ និងរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់តែម្ដង។ ​

ពាក់ព័ន្ធនឹងការចម្អិនវិញ អ្នកស្រីបានលើកឡើងថា ចំពោះបង្អែម និងទឹកសណ្ដែកគឺចម្អិនដោយខ្លួនឯង ដោយចាប់ផ្ដើមរៀបចំគ្រឿងផ្សំតាំងពីម៉ោង ១២ថ្ងៃត្រង់ ដាក់ចម្អិន និងរៀបចំដាក់រទេះជាបណ្តើរៗ។ សម្រាប់មុខបង្អែមនីមួយៗចំណាយពេលចម្អិនយូរនោះទេ តែការរៀបចំឥវ៉ាន់ដាក់រទេះទើបត្រូវចំណាយពេលយូរដោយត្រូវរៀបចំទំនិញដាក់តាមទីកន្លែង រួមទាំងចានជ័រ និងថង់សម្រាប់វេចខ្ចប់ និងសម្រាប់ច្រកទឹកតែ ទឹកកកជាដើម។ គួរបញ្ជាក់ដែរថា អ្នកស្រី ឈាង ស្រីប៉ុច បានចាប់ផ្ដើមមុខរបរលក់បង្អែមតាមរទេះរុញនេះជាច្រើនឆ្នាំមកហើយ ដោយកាលពីដើមឡើយអ្នកស្រីពេលនៅថ្ងៃដូចគេទូទៅដែរ ប៉ុន្តែដោយសារការលក់ពេលថ្ងៃត្រូវងើបចម្អិន និងរៀបចំតាំងពីព្រឹកព្រលឹម អត់ងងុយពេក ហើយរៀបចំក៏មិនទាន់ពេល ដូច្នេះហើយទើបប្ដូរមកលក់នៅពេលយប់វិញ ណាមួយការលក់នៅពេលយប់ក៏មិនសូវមានអ្នកលក់ច្រើនដូចពេលថ្ងៃនោះដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​

មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លាររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករវិស័យនឹង​បន្ត​មានកំណើនយឺត។​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី