នៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៊ុលហ្ការីលោក Rumen Radev ដែលទើបឡើងកាន់តំណែង នឹងត្រូវបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៅក្នុងទីក្រុងប៊ែរឡាំង។
តាមផែនការ លោកនាយករដ្ឋមន្ត្រីនឹងត្រូវមានជំនួបមួយចំនួន បូករួមទាំងជំនួបដោយផ្ទាល់ជាមួយនឹងអធិកាបតីអាល្លឺម៉ង់លោក Friedrich Merz ផងដែរ។
កាសែតប៊ុលហ្ការី Novinata បានសរសេរថា ក្រៅតែពីជំនួបទ្វេភាគីដោយផ្ទាល់រវាងលោក Radev និង លោក Merz គេក៏រំពឹងមាន កិច្ចប្រជុំពេញអង្គនៃគណៈប្រតិភូទាំងពីរផងដែរ។ ជំនួបទាំងនោះនឹងប្រព្រឹត្តទៅដោយមានការចូលរួមអមដំណើរពីសំណាក់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិនិយោគ និងឧស្សាហកម្ម លោក Alexander Pulev និងរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Velislava Petrova។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះគឺនឹងមានប្រធានបទធំៗមកពីវិស័យសហប្រតិបត្តិការទ្វេភាគី បូករួមទាំងបញ្ហាគោលនយោបាយអឺរ៉ុប និងគោលនយោបាយសន្តិសុខអន្តរជាតិផងដែរ។
ប្រទេសអាល្លឺម៉ង់គឺជាប្រទេសដំបូង ដែលលោក Rumen Radev បានធ្វើទស្សនកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ហើយដំណើរទស្សនកិច្ចនេះនឹងអាចបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើង។
គួរឱ្យដឹងដែរថា ការបោះឆ្នោតសភាមុនអាណត្តិនៅប៊ុលហ្គារី កាលពីថ្ងៃទី ១៩ ខែមេសា កន្លងទៅ បានបញ្ចប់ទៅ ដោយលទ្ធផលដ៏គួរឱ្យយភ្ញាក់ផ្អើលដោយគណបក្ស Progressive Bulgaria របស់លោក Rumen Radev បានទទួលសម្លេងគាំទ្រយ៉ាងច្រើនលើសលប់រហូតដល់ ៤៤.៥៩ ភាគរយ នៃសម្លេងឆ្នោតសរុប៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content