ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បង្កើនជើងហោះហើរពីភ្នំពេញ-បាងកកដោយមានជើងហោះហើរជាប្រចាំថ្ងៃ

(បាងកក,០៣ មិថុនា​​ ២០២២)  ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ​ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២  ជើងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពី ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ ដែលនឹងភ្ជាប់ទំនាក់ទំនងប្រជាជន និងភ្ញៀវទេសចររវាងប្រទេសទាំងពីរជាមួយនឹងជម្រើសនៃការធ្វើដំណើរឱ្យកាន់តែភាពសម្បូរបែប និងងាយស្រួល។ 

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដែលមានកាលវិភាគត្រឹមតែមួយជើងក្នុងមួយថ្ងៃ (ជើងហោះហើរប្រចាំថ្ងៃ) ដោយបច្ចុប្បន្នថៃ វៀតចេតបានបង្កើនការហោះហើរ ២ ដងក្នុងមួយថ្ងៃ ដូចទៅតាមកាលវិភាគហោះហើរខាងក្រោម៖ 

លោក Woranate Laprabang, នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏មានប្រសាសន៍ផងដែរថា

“ផ្នែកឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍កំពុងស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញបន្ទាប់ពីការអាក់ខានដោយសារជំងឺរាតត្បាត​កូវីដ-១៩។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានដកការរឹតបន្តឹងក្នុងការធ្វើដំណើរ ដោយបើកព្រំដែនរបស់ពួកគេឡើងវិញសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងការស្តារទីផ្សារមួយនេះឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការការបើកដំណើរការឡើងវិញនៃជើងហោះហើរអន្តរជាតិរបស់យើង។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២​ មក យើងបានបង្កើនជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរពីប្រទេសកម្ពុជា និងប្រទេសថៃ នូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាពរបស់យើងក្នុងតម្លៃសមរម្យ។”

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានសហការជាមួយមន្ទីរពេទ្យ Phyathai ដោយដាក់ចេញនូវកញ្ចប់ពិសេស ‘Buy 1 Get 1 Free’ ដែលរួមមានសេវាកម្មពិនិត្យសុខភាពដល់អតិថិជននៅមន្ទីរពេទ្យ  Phyathai និងសំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃរបស់ថៃ វៀតចេត ពីភ្នំពេញទៅបាងកក ដែលជួយសម្រួលដល់ភ្ញៀវទេសចរពីកម្ពុជាទៅកាន់ប្រទេសថៃក្នុងការធ្វើដំណើរ និងពិនិត្យសុខភាព។​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ  http://skyfun.travel ។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកដំណើរដែលចូលទៅកាន់ប្រទេសថៃមិនតម្រូវឱ្យមានវិញ្ញាបនបត្រធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចូលប្រទេស ឬពេលមកដល់នោះទេ។  លើសពីនេះ អ្នកដំណើរមិនតម្រូវឱ្យធ្វើចត្តាឡីស័កពេលមកដល់  ដោយសារការដកចេញនូវវិធានការ ‘Test & Go’ ចាប់តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២មក។ 

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានផ្តល់នូវសេវាកម្មឈានមុខគេដល់អ្នកដំណើរប្រកបដោយ កម្រិតសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើដំណើរអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ-១៩នេះ។ ក្រុមការងារអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការសម្លាប់មេរោគលើយន្តហោះទាំងអស់របស់ក្រុមហ៊ុនដោយអនុលោមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសថៃ ​​និងសេចក្តីណែនាំរបស់ CAAT ដើម្បីកាត់បន្ថយហានិភ័យដែលអាចប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបុគ្គលិករបស់ក្រុមហ៊ុន។ 

សម្រាប់ព័ត៌មានបន្ថែម៖​ 012 33 00 22 ឬ www.vietjetair.com 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥