ភ្នំពេញ ៖ នៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់គោលដៅរំពឹងខ្ពស់លើភ្ញៀវទេសចរដែលនឹងចូលមកតាមច្រករបៀងខាងត្បូង គឺច្រករបៀងជាប់ប្រទេសវៀតណាម និងប្រទេសថៃ។

ឆ្លើយតបនឹងក្ដីរំពឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យមានការអភិវឌ្ឍកាន់តែច្រើនសម្រាប់ខេត្តកែប និងខេត្តកំពត ថ្វីបើខេត្តទាំងពីរនេះជាគោលដៅសំខាន់មួយសម្រាប់ភ្ញៀវទេសចរពីវៀតណាម។ ទេសចរទាំងនោះនឹងមកតាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។

ដោយឡែក សម្រាប់ទេសចរណ៍ដែលមកពីប្រទេសថៃឯណោះវិញ អាចចូលមកកម្ពុជាតាមច្រករបៀងខាងត្បូង ពោលគឺចូលតាមខេត្តកោះកុង បន្តមកខេត្តព្រះសីហនុ ក៏ដូចជាបន្តទៅខេត្តផ្សេងទៀតតាមតំបន់ឆ្នេរផងដែរ។
បន្ថែមពីលើការអភិវឌ្ឍ ការពង្រឹងគុណភាពសេវា និងតម្លៃ ក៏ជារឿងដែលអាជីវករត្រូវគិតគូរផងដែរ ជាពិសេសគឺការពង្រឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាមតំបន់ឆ្នេរឱ្យយកាន់តែល្អប្រសើរដែលអាចបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញឱ្យបានច្រើន។

យ៉ាងណាមិញ កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor)។ ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមានខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម ដែលកិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាក្ដីសង្ឃឹមសម្រាប់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍តាមច្រកព្រំដែនឱ្យងើបឡើងវិញ។ គួររំលឹកថា ក្នុងឱកាសនៃព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីពង្រឹងសុខមាលភាពក្នុងប្រទេសបានរឹងមាំ ព្រមទាំងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបើកទេសចរណ៍ឡើងវិញជាបណ្ដើរៗ ដើម្បីឱ្យមានរំហូរទេសចរឡើងវិញ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content