ភ្នំពេញ ៖ ជាមួយនឹងភាពល្អប្រសើររបស់កម្ពុជាក្នុងដំណើរចាកចេញពីបញ្ហាកូវីដ ខណៈដែលបណ្តាប្រទេសក្នុងតំបន់មួយចំនួនកំពុងប្រឈមភាពតានតឹងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីបានសរសេរចេញផ្សាយនូវរបាយការណ៍របស់ខ្លួនដោយកោតសរសើរពីគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអាចបង្កើនកំណើនសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។

នៅក្នុងរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានរំលេចឡើងថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញឆាប់រហ័សជាងអ្វីដែលបានរំពឹងទុកនៅក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ឧស្សាហកម្មធុនស្រាល។ កំណើនសេដ្ឋកិច្ចនឹងមានការកើនឡើងនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ និងត្រឡប់មកកាន់សភាពធម្មតាវិញ។ បញ្ហាប្រឈមផ្នែកគោលនយោបាយជាចម្បងគឺ ការរក្សាបាននូវកំណើនដ៏ខ្លាំងក្លានៅក្នុងវិស័យឧស្សាហកម្មធុនស្រាលក្រៅពីវិស័យកាត់ដេរ ដើម្បីសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពធន់ និងមានពិពិធភាពកាន់តែខ្លាំង។

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានងើបឡើងវិញនៅកម្រិតប៉ាន់ស្មាន ៣,០% នៅឆ្នាំ២០២១ បន្ទាប់ពីមានកំណើនអវិជ្ជមាន ៣,១% នៅឆ្នាំ២០២០ ។ នៅឆមាសទីពីរ ការងើបឡើងវិញយ៉ាងខ្លាំងក្លានូវតម្រូវការក្រៅស្រុក ចំពោះផលិតផលដែលត្រូវបានផលិតនៅក្នុងប្រទេសបានធ្វើឲ្យសេដ្ឋកិច្ចមានការងើបឡើងវិញរហ័សជាងការរំពឹងទុក។
ផលិតកម្មឧស្សាហកម្មបានកើនឡើង ៧,៤%នៅឆ្នាំ២០២១។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរបានងើបឡើងវិញគួរកត់សម្គាល់កាលពីឆ្នាំមុន ជាពិសេសនៅឆមាសទីពីរ។ ផលិតផលមិនមែនសម្លៀកបំពាក់បានបន្តកើនឡើងយ៉ាងខ្លាំងក្លា ដោយការនាំចេញបានកើនឡើង ៣០,៧%។
ការនាំចេញផ្នែកកសិកម្មបានកើនឡើង ១៩,០% នៅឆ្នាំ២០២១ ដោយមានកំណើនយ៉ាងខ្លាំងក្លាលើការនាំចេញដំឡូងមី ចេក និងកៅស៊ូ ការរឹតត្បិតលើការនាំចូលសត្វជ្រូក ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងតម្លៃនៅក្នុងស្រុកដែលប្រសើរជាងមុន បានគាំទ្រដល់ឧស្សាហកម្មសត្វជ្រូកនៅក្នុង ប្រទេស ការនេសាទមានសមិទ្ធផលទាបជាងការរំពឹងទុកដោយសារកម្រិតទឹកទាប ខណៈដែលផលិតកម្មវិស័យកសិកម្មបានកើនឡើងត្រឹម ១,១%៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content