ទិន្នន័យផ្លូវការមួយដែលត្រូវបានបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញអាចមើលឃើញថា សេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុបកាលពីឆ្នាំ២០២១មានសន្ទុះឡើងវិញក្រោយរងនូវវិបត្តិកូវីដ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ បញ្ហាអូមីក្រុង រួមជាមួយបញ្ហាថាមពលបានដាក់សម្ពាធ និងគំរាមដល់កំណើនសេដ្ឋកិច្ចសាជាថ្មី។

កាលពីឆ្នាំ២០២១ តំបន់អឺរ៉ុបអាចធ្វើបានកំណើនសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រប្រមាណជា ៥,២ភាគរយធៀបទៅនឹងពេលវេលាដ៏អាក្រក់កាលពីឆ្នាំ២០២០ ដែលសេដ្ឋកិច្ចរបស់ខ្លួនបានដាំក្បាលចុះរហូតទៅដល់ -៦,៤ភាគរយក្នុងពេលដែលកូវីដបានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំជាលើកដំបូង។

កំណើនសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបនេះក៏បានកើនឡើងក្នុងពេលដំណាលគ្នាដែលសេដ្ឋកិច្ចមហាយក្សអាមេរិកបានទទួលកំណើនប្រមាណជា៥,៦ភាគរយ និងមហាយក្សចិនអាចទទួលបានកំណើនរហូតទៅដល់ ៨,១ភាគរយ។ សម្រាប់បណ្តាប្រទេសជាសមាជិករបស់អឺរ៉ុបទាំង២៧បូករួមទាំងប្រទេសដែលមិនចាយលុយអឺរ៉ូផង ដូចជាប៉ូឡូញ, ស៊ុយអែត ជាដើម ក៏អាចមើលឃើញកំណើនប្រមាណជា ៥,៩ភាគរយដែរ។
បញ្ហានៃអូមីក្រុងព្រមទាំងវិបត្តិថាមពលផងបានធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុបកំពុងជួបភាពមិនច្បាស់លាស់ ហើយក្នុងនោះរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធសប្តាហ៍មុនបានថែមទាំងធ្វើការព្យាករណ៍ដើម្បីទម្លាក់កំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០២២នេះដោយសារតែបញ្ហាប្រឈមទាំងនេះ។
ក្រៅពីនោះ វិបត្តិនៅអ៊ុយក្រែនក៏កំពុងធ្វើឲ្យមានភាពស្រពេចស្រពិលផងដែរចំពោះស្ថានភាពធ្វើសេដ្ឋកិច្ចនៅក្នុងប្លុកទាំងមូល ជាពិសេសការផ្គត់ផ្គង់ថាមពលហ្វីស៊ីល និងហ្គាស ដែលរុស្សីដែលជាគូភាគីជម្លោះនោះកំពុងមានឈ្មោះជាអ្នកលក់ធំបំផុតទៅឲ្យសមាជិកជាច្រើនរបស់អឺរ៉ុបបូករួមទាំងអាល្លឺម៉ង់ជាដើម។
បញ្ហាអតិផរណាក៏ស្ថិតនៅក្នុងកត្តាសំខាន់ដែលអាចនាំឲ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុបជួបឧបសគ្គធំដែរសម្រាប់ឆ្នាំ២០២២នេះ ជាពិសេសគឺនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសកម្មភាពទិញពីសំណាក់អតិថិជនជាអ្នកប្រើប្រាស់ចុងក្រោយ ខណៈដែលតម្លៃនៃបណ្តាទំនិញនានាបានកើនឡើងខ្ពស់បំផុតប្រមាណជា៥ភាគរយកាលពីខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ ហើយជាការឆ្លើយតប ធនាគារអឺរ៉ុប European Central Bank (ECB) គឺបានកំណត់ការជួបជុំពពិភាក្សាគ្នាដែរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content