កាន់តែអស្ចារ្យជាមួយព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំស្ដីពីការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ ២០២៣

វេទិកា និងពិព័រណ៍ប្រចាំឆ្នាំស្ដីពីការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ ២០២៣ បានរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ កាលពីថ្ងៃសៅរ៏ ទី០៣ និងទី០៤ ខែមិថុនា ឆ្នាំ២០២៣ ជាការជួបជុំដ៏ធំរវាងម្ចាស់សហគ្រាស អ្នកឯកទេសផ្នែកលក់ និងទីផ្សារ ក្នុងប្រទេសកម្ពុជា។

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន POMA Media រួមជាមួយនឹងផ្ដល់ជាទីតាំងពី Factory Phnom Penh ព្រមជាមួយការសហការឩបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ធ អង្គការ និងសមាគមនានា បានចូលរួមក្នុងការរៀបចំវេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ និង ០៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាចនៅ Factory Phnom Penh ចក្រអង្រែក្រោម។

ក្នុងវេទិកានេះទៀតសោត អ្នកចូលរួមប្រមាណជាង ២០០នាក់ ក៏ទទួលបាននូវព័ត៌មាន គំនិត ចំណេះដឹង ពាក់ព័ន្ធនឹងការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យម ជាមួយការធ្វើបទបង្ហាញ ការបណ្តុះបណ្តាល និងការចែករំលែកយុទ្ធសាស្រ្តនានាពីសំណាក់វាគ្មិន និងអ្នកជំនាញជាង១០រូប ។ លើសពីនេះ អ្នកចូលរួមទាំងអស់ក៏មានឱកាសប្រឹក្សាយោបល់ពីគ្រូបណ្តុះបណ្តាលជំនាញៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការកសាងស្លាកសញ្ញាអាជីវកម្មអោយមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេសផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រៅពីសិក្ខាសាលា ក៏មាននូវការតាំងពិព័រណ៍អាជីវកម្មជាច្រើនទៀតមកពីបណ្តាក្រុមហ៊ុននានាចំនួនជាង ៣០ក្រុមហ៊ុន រួមជាមួយសកម្មភាពទំនាក់ទំនង និងការពង្រីកបណ្តាញជាមួយសហគ្រាសធុនតូច និងមធ្យមដទៃទៀតយ៉ាងឱឡារិកថែមទៀតផង។

គូសបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៩ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ បានរៀបចំវេទិកាសហគ្រិននេះឡើង ។ ក្រុមការងាររបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញសង្ឃឹមថាកម្មវិធីនេះនឹងនៅតែមានសន្ទុះនៃការគាំទ្រ ការចូលរួម និងការសហការឩបត្ថម្ភពីស្ថាប័នរដ្ធ និង ឯកជននៅបណ្តាឆ្នាំក្រោយៗទៀត។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម