ស្វែងយល់ពីលក្ខខណ្ឌដែលជនបរទេស​អាច​ទិញ​អចលនទ្រព្យជាកម្មសិទ្ធិនៅក្នុងប្រទេស​កម្ពុជា​

ភ្នំពេញ ៖ ការ​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុងវិស័យ​អចលនទ្រព្យ​ដែលមានទំហំទុនរាប់សិបលានដុល្លារ ភាគច្រើនគឺជាការ​វិនិយោគ​មកពីបរទេស ជាក់ស្ដែង​ក្នុង​ឆ្នាំ២០២៣​នេះ ​ការ​សិក្សា​បានបង្ហាញថា វិនិយោគិន​ជនជាតិ​ចិន​គឺជាអ្នក​ដែល​បាន​​ដាក់ទុន​វិនិយោគ​ច្រើនជាង​គេ​នៅក្នុងប្រទេស​កម្ពុជា ក៏ប៉ុន្តែប្រភេទអចលនទ្រព្យមួយចំនួន​ជនបរទេស​មិនអាច​កាន់កាប់​ឬមានសិទ្ធិទិញបានទេ ។ មានដឹងទេថា តើ​ប្រភេទអចលនទ្រព្យណាខ្លះ​ដែលជនបរទេសអាចទិញ​ឬកាន់កាប់​ជាកម្មសិទ្ធិបាននៅក្នុងប្រទេស​កម្ពុជា ?

ពីមុន​ ជនបរទេស​មិនមានសិទ្ធិទិញផ្ទះជាប់ដី វីឡា ឬដីធ្លីឡើយ ។ ជនបរទេស​មាន​សិទ្ធិ​ទិញ​ត្រឹម​តែខុ​ន​ដូប៉ុណ្ណោះ ហើយខុនដូនេះទៀត​សោត ក៏មិនអនុញ្ញាតឱ្យ​ជនបរទេសទិញនៅជាប់ផ្ទាល់ដីបានទៀត មាន​ន័យ​ថាពួកគេ​អាចទិញ​ខុនដូបានចាប់ពីជាន់ទី១ឡើងទៅ ។ ប៉ុន្តែក្រោយមក​ជនបរទេសអាច​មានសិទ្ធិ​កាន់​កាប់អចលនទ្រព្យនៅក្នុងប្រទេស​កម្ពុជា​កាន់តែទូលំទូលាយ​តាមរយៈរូបភាពផ្សេង ។​

លោក ពីង សេរី​ អនុប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា កន្លង​ទៅ​ជនបរទេស​ដែលចង់វិនិយោគ​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា គឺមានភាគ​ហ៊ុន​ខ្មែរ​៥១ភាគរយ ហើយ​ជន​បរទេស​គឺមានភាគហ៊ុន៤៩​ភាគរយ​​ ដូច្នេះភាគីទាំងពីរ​អាច​បង្កើតក្រុមហ៊ុន​​ជាមួយគ្នា ​និងអាចទិញលក់​អចលនទ្រព្យ​បាននៅក្នុងប្រទេស​កម្ពុជា ។

លោកបន្តថា ៖

“រហូតមកដល់បច្ចុប្បន្ននេះ​ កម្ពុជាក៏មាននិយ័តករ​បរធនបាល​កិច្ច ដែល​ស្ថាប័ន​នេះអា​ច​ជួ​យ​ស​ម្រួ​ល​ដល់ការ​វិនិយោគរបស់​បរទេស​នៅក្នុងប្រទេស​កម្ពុជា​នៅក្នុងវិស័យ​អចលនទ្រព្យ​ ។ ជនបរទេស​អាចវិនិយោគលើវិស័យ​អចលនទ្រព្យ​តាមរយៈ​បរធនបាលកិច្ច​ និងមានការ​ធានា​ពី​បរធន​បាលកិច្ច ដូច្នេះការ​​កាន់កាប់អចលនទ្រព្យ​របស់​វិនិយោគិន​បរទេស​កាន់តែមានភាពងាយស្រួល។​”

លោក​ វ៉ា វីរៈ​ នាយកប្រតិបត្តិក្រុមហ៊ុន FORTUNA INVESTMENT បានមានប្រសាសន៍ថា ​តាមចប្បាប់​ភូមិ​បាល​នៃព្រះរាជាណាចក្រកម្ពុជា​ ជនបរទេស​មិនអាច​ទិញដី​នៅក្នុងប្រទេស​កម្ពុជា​បានទេ ហើយប្រទេស​មួយចំនួនទៀត​ក៏​មានការរឹតបន្តឹង​ចំពោះជនបរទេស​ក្នុងការទិញដី​ពីសំណាក់​ជនបរទេស​ដែរ ។

លោកបន្តថា យ៉ាងណាក៏ដោយ បើទោះបីជា​ច្បាប់​បានចែងយ៉ាងដូច្នេះមែន ប៉ុន្តែ​ក៏មាននីតិវិធីក្នុងការ​ធ្វើឱ្យ​ជនបរទេស​អាចទិញ​ដី​ក៏ដូចជា​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​បានដែរ​ ។

លោកបានបញ្ជាក់ថា ៖

“មាននីតិ​វិធីមួយចំនួន​ ដែលអាចឱ្យ​ជន​បរ​ទេ​ស​​ទិ​ញដី​នៅក្នុងប្រទេស​កម្ពុជា ដោយក្នុងនោះ​ ​ជនបរទេស​ដែលទទួលបានសញ្ជាតិ​ខ្មែរ គឺមានសិទ្ធិដូចនឹងពលរដ្ឋកម្ពុជា​ដែរ ហើយមុនពេល​គាត់ទទួលបានសញ្ជាតិខ្មែរ​ គាត់អា​ច​រៀប​ការ​​ជាមួយស្ត្រី ​ឬបុរស​ខ្មែរ ហើយអាច​ដាក់ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ខ្មែរ​ពីរាជរដ្ឋាភិបាល​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ។”

លោកបន្តទៀតថា ៖

“វិធីមួយទៀត​ គឺ​គាត់​ជាអ្នកវិនិយោគ​ដែល​បានដាក់ទុន​វិនិយោគ​អស់ចា​ប់ពី​២​០​ម៉ឺ​ន​ដុល្លា​​រ​អា​មេរិក និង​បានបំពេញ​លក្ខខណ្ឌ​ការផ្ដល់សញ្ជាតិ​ជូនបរទេស​នៃព្រះរាជាណាចក្រកម្ពុជា​គ្រប់គ្រា​ន់​គឺ​គា​ត់​​​អាច​​​​ទទួល​បានសញ្ជាតិ​ខ្មែរ និងមានសិទ្ធិ​គ្រប់គ្រាន់​ក្នុងកា​រទិញ​អចលនទ្រព្យ​គ្រប់ប្រភេទ។​”

លោក​បន្ថែមថា ជនបរទេស​ក៏អាចទិញដី​ ឬអចលនទ្រព្យផ្សេងទៀតបាន​តាមរយៈការ​ជ្រើសរើស​ជនជាតិខ្មែរ​ណាម្នាក់ដែលគាត់ទុក​ចិត្ត​ឱ្យ​ឈរឈ្មោះ​តំណាង​គាត់​ក្នុងការ​ទិញ​ដី ឬអចលនទ្រព្យ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា ហើយដើម្បីការពារ​ខ្លួនជនបរទេសរូបនោះអាច​ធ្វើកិច្ច​សន្យា​ដោយមានមេធាវីបោះត្រា​ត្រឹមត្រូវ ។ វិធីមួយទៀត  តា​មរយៈការ​បង្កើត​ក្រុមហ៊ុន​​អចលនទ្រព្យ​ដោយ​មាន​ភាគហ៊ុនខ្មែរ និងបរទេស​បញ្ចូល​គ្នា​និងអាច​ដើរ​ប្រ​មូ​ល​​​ទិញអចលនទ្រព្យ​ ដែលជនបរទេស​ឯកត្តបុគ្គលិកមិនអាច​ទិញបាន ។​ ជាមួយគ្នានេះ លោកក៏បាន​បញ្ជាក់ផងដែរថា វិធី​សាស្ត្រ​រៀបការ​ជាមួយ​ស្ត្រី​ ឬបុរស​ខ្មែរ ហើយឱ្យប្តី ឬប្រពន្ធ​ឈរ​ឈ្មោះទិញអចលនទ្រព្យ​អាច​មានបញ្ហានៅពេលដែលមាននណាម្នាក់ក្នុងចំណោម២នាក់ក្បត់គ្នា។ ដូចគ្នានេះដែរ ការ​ផ្ដល់សិទ្ធិឱ្យជនជាតិខ្មែរ​ជា​អ្នក​ឈ​រ​​​ឈ្មោះទិញអចលនទ្រព្យ​ ហើយក្នុងករណីគាត់មិនស្មោះត្រង់​យកដី ឬអចលនទ្រព្យនោះទៅលក់គឺជា​ហានិ​ភ័យ​សម្រាប់ជនបរទេស​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន