ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំទាវ អ៊ឹម រចនា បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេចនៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជា បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ។ ពិធីបើកកុងតឺន័រ បានរៀបចំធ្វើជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

តាមសារអេឡិចត្រូនិកលើបណ្ដាញសង្គមតេឡេក្រានាព្រឹកថ្ងៃទី ២ ខែវិច្ឆិកានេះអ្នកនាំពាក្យក្រសួងកសិកម្មបាន ពណ៌នាថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការ ចរចា បើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំង ពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

អ្នកនាំពាក្យដដែលបញ្ជាក់ថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយ កសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង បង្កើនតម្លៃ បន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណ ភាពជីវភាពប្រជាជននៅទីជនបទ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content