ផលិតផលធ្វើពីផ្តៅនៅឥណ្ឌូនេស៊ីមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ

ជំនួញ ៖ វល្លិ៍ផ្តៅ ត្រូវបានក្លាយជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ផលិតជាសម្ភារៈប្រើប្រាស់យ៉ាងមានតម្លៃសម្រាប់ពិភពលោក ហើយក៏ជាផលិតផលដែលមានការពេញនិយមជាច្រើនទសវត្សរ៍មកហើយ ជាពិសេសនៅប៉ែកអឺរ៉ុប និ​ងអាមេរិក ខណៈដែលឧស្សាហកម្មផលិតផលផ្តៅនាពេលបច្ចុប្បន្ននេះត្រូវបានគេជឿជាក់ថា មានទំហំរហូតដល់រាប់ពាន់លានដុល្លារ។

ដោយឡែក សម្រាប់តែប្រទេសឥណ្ឌូនេស៊ី ការរុករកវល្លិ៍ផ្តៅ បានក្លាយទៅជាមុខរបរដែលបានផ្តល់ចំណូលច្រើនសម្រាប់ប្រជាកសិករដែលមានជំនាញក្នុងការស្វែងរកប្រមូលផល និងសិប្បករជំនាញខាងផលិតផ្តៅទៅជាឧបករណ៍ប្រើប្រាស់ ឬសម្រាប់ដេគ័រក្នុងផ្ទះជាដើម ដូចជា កន្ត្រក កញ្ច្រែង ដែលអាចមានតម្លៃរហូតទៅដល់ ១០០ដុល្លារ ខណៈដែលកៅអី ឬសាឡុងធ្វើពីផ្តៅមួយអាចមានតម្លៃរហូតទៅដល់ ២ ០០០ដុល្លារនៅលើទីផ្សារ ហើយបើធៀបតម្លៃផលិតផលសម្រេចធ្វើពីផ្តៅទៅនឹងតម្លៃផលិតផលធ្វើពីដើមឬស្សីមានទំហំខុសគ្នាដល់ទៅ៣ដង។

ដឹងទេថា ហេតុអ្វីបានជាផលិតផលធ្វើពីផ្តៅនៅប្រទេសឥណ្ឌូនេស៊ីមានតម្លៃខ្លាំងបែបនេះ?

ផ្តៅ ជាប្រភេទវល្លិ៍ ដែលមានដុះនៅតាមព្រៃត្រូពិក ដូច្នេះការប្រមូលផលទាមទារឲ្យកសិករត្រូវធ្វើដំណើរតាមផ្លូវឆ្ងាយ ទាំងតាមផ្លូវគោកផងនិងតាមផ្លូវទឹកផង ដើម្បីទៅដល់ទីតាំងរបស់វា ហើយការប្រមូលផលផ្តៅក៏ជាការងារគួរឲ្យធុញទ្រាន់ និងប្រឈមមុខទៅនឹងគ្រោះថ្នាក់ក៏ខ្លាំងផងដែរ។

មុនពេលប្រមូល ឬកាត់យកផ្តៅ ត្រូវពិនិត្យមើលយ៉ាងម៉ត់ចត់ ពីព្រោះថាបើមិនមែនជាផ្តៅដែលគ្រប់អាយុកាលនោះទេ ការកែច្នៃ និងផលិត ជាសម្ភារៈក៏មិនសូវទទួលបានគុណភាពល្អនោះដែរ។ អាយុកាលរបស់ផ្តៅដែលសមល្មមក្នុងការប្រើប្រាស់ចាំបាច់មានយ៉ាងហោចណាស់ពី៧-៨ឆ្នាំ។

ជាទូទៅ ផលលំបាក និងគ្រោះថ្នាក់ដែលកសិករឥណ្ឌូនេស៊ីតែងតែជួបប្រទះ គឺមិនត្រឹមតែជាបន្លាដែលមាននៅលើវល្លិ៍ផ្តៅនោះទេ សូម្បីតែការធ្វើដំណើរតាមទូក តាមគោក កាត់ព្រៃ ជាពិសេសរដូវភ្លៀងធ្លាក់ គឺមានការគំរាមនកំហែងបំផុតដល់អ្នកស្វែងរក ទាំងពពួកសត្វព្រៃកាចសាហាវដូចជាខ្លាជាដើម និងពស់ពឹសច្រើនប្រភេទទៀត។

ជាការកត់សម្គាល់ កសិករម្នាក់អាចប្រមូលវល្លិ៍ផ្តៅដែលសកបន្លារួចក្នុងទម្ងន់ប្រហែលជា៧០គីឡូក្រាម ហើយត្រូវសែងវាដោយថ្មើរជើងទៅដាក់លើទូកវិញមុនពេលអាចត្រឡប់ទៅផ្ទះ ហើយបន្តត្រាំវល្លិ៍ក្នុងទឹកយ៉ាងហោចណាស់៣ថ្ងៃទៀត ដើម្បីងាយស្រួលក្នុងការបកសំបកវាចេញបាន។

ក្រោយប្រមូលផលបានហើយ ផលលំបាកផ្សេងទៀតដែលកសិករជួបប្រទះនោះមានដូចជាការហាលថ្ងៃសម្ងួតនៅក្នុងរដូវភ្លៀង ការដឹកជញ្ជូនដែលមានតម្លៃថ្លៃ រួមផ្សំនឹងការតម្លើងថ្លៃដោយឈ្មួញកណ្តាលផង បានធ្វើឲ្យតម្លៃថ្លៃដើមនៃផ្តៅអាចកើនឡើងខ្លាំងមុនពេលវាអាចក្លាយទៅជាផលិតផលសម្រេច៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

Leave a Reply

Your email address will not be published.Required fields are marked *