ភ្ញៀវទេសចក្នុងស្រុកមួយចំនួន ផ្តើមងាកមកចាប់អារម្មណ៍នឹងផលិតផលដែលសូនចេញពីសេរ៉ាម៉ិច

ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុន ដែលស្ទើរតែគ្រប់ផលិតផល ក៏ដូចជាសម្ភារៈប្រើប្រាស់នានាកើតចេញពីការសូនរូបដោយដៃគួបផ្សំជាមួយនឹងឧបករណ៍ជំនួញមួយចំនួនទៀតដែលគេមិនសូវឱ្យតម្លៃ និងគាំទ្រនោះ បច្ចុប្បន្ន មានការសង្កេតឃើញថា ប្រជាជនក្នុងស្រុក ជាពិសេសអ្នកដែលធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប តែងឆ្លៀតចូលមើលពីសកម្មភាពយ៉ាងសកម្មរបស់កម្មករជំនាញ ព្រមទាំងបានហាត់រៀនធ្វើដោយខ្លួនឯងផ្ទាល់ ដើម្បីបានដឹងច្បាស់ពីតម្លៃនៃសិល្បៈសូនរូបខ្មែរ រាប់ទាំងការសូនពីដីតដ្ឋ និងសេរ៉ាម៉ិចផងដែរ។

មរតកសេរ៉ាម៉ិច ជាសិប្បកម្មសូនសម្ភារប្រើប្រាស់ពីសេរ៉ាម៉ិចមួយកន្លែង មានទីតាំងនៅផ្លូវ៦០ម៉ែត្រខាងស្ដាំដៃនៃស្ពាននាគ ទល់មុខអង្គរវីឡាចាស់ ខេត្តសៀមរាប ដែលកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការផលិតជាសម្ភារប្រើប្រាស់រាប់រយមុខ ហើយថែមទាំងមានសេវាកម្មបង្រៀនជំនាញពីការស្មូននេះដល់ភ្ញៀវទេសចរដែលមកទស្សនាដោយផ្ទាល់ទៀតផង។

លោក សុន សីហាក់ ជាម្ចាស់សិប្បកម្មខាងលើបានមានប្រសាសន៍ថា៖

«ឥឡូវនេះការលក់របស់យើងមានកើនឡើងជាងមុន មានទាំងការលក់បោះដុំទៅអ្នកយកទៅលក់បន្ត ទាំងការលក់រាយដែលគេទិញយកទៅតាំងនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានថ្មីៗ ហើយមួយទៀត ភ្ញៀវទេសចរក៏មានដែរ ត្បិតមិនច្រើនតែមានរាល់ថ្ងៃ ហើយសម្រាប់ទីផ្សារដែលមានភាពទូលាយគឺនៅសៀមរាប និងភ្នំពេញ ខណៈដែលតម្លៃមានចាប់ពី ២ដុល្លាររហូតដល់ ជាង៧០០ដុល្លារ អាស្រ័យតាមប្រភេទ និងទំហំផលិតផលដែលអតិថិជនចង់បាន»។

លោកបានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការទទួលបង្រៀនទេសចរដែលចង់ចេះ និងអនុវត្តផ្ទាល់គឺមានពេលវេលាច្បាស់ាស់ ជាមួយនឹងការកំណតម្លៃផងដែរ ដោយរយៈពេល២ម៉ោង ១៥ដុល្លារ ខណៈដែលអ្នកហាត់រៀនភាគច្រើនអាចផលិត ឬសូនបានជាផលិតផលចាន ថូផ្កា ឬកែវតូចៗ ហើយអតិថិជន ឬទេសចរដែលបានចំណាយថវិកាហាត់រៀនជំនាញ និងអនុវត្ត អាចទទួលបានផលិតផលរបស់ខ្លួនផលិតបានចំនួន១ ទុកជាអនុស្សាវរីយ៍។

យ៉ាណាក៏ដោយ ម្ចាស់សិប្បកម្មរូបនេះបានបញ្ជាក់ឱ្យដឹងថា យ៉ាងហោចណាស់ក្នុងមួយថ្ងៃមានអ្នកមកចូលទស្សនា និងហាត់រៀនកម្សាន្តប្រមាណចន្លោះពី១០-១៥នាក់ ខណៈដែលប្រភេទផលិតផលដែលសិប្បកម្មផលិតមានរហូតដល់ទៅជាង១០០មុខឯណោះ។

គួរកត់សម្គាល់ថា ស្ទើរតែគ្រប់ផលិតផលនីមួយៗដែលត្រូវបានផលិត និងស្មូនចេញពីសេរ៉ាម៉ិចមានសោភ័ណភាព និងគុណភាពល្អត្រូវការចំណាយពេលយូរជាងសូនពីដីឥដ្ឋធម្មតា ដោយសារគេត្រូវការពេល ចាប់ពី ១៤ថ្ងៃឡើងទៅក្នុងការធ្វើ អាស្រ័យទៅលើទំហំសម្ភារៈតូច ឬធំ។ ដោយឡែក ពាក់ព័ន្ធនឹងការផលិតទៀតសោត គេត្រូវសូនឱ្យចេញជារូបរាងកែវ ឬថូ ហើយទុកឱ្យស្ងួតល្អទើបអាចមកយកកាត់ អារ ឬឆ្លាក់ថែមថយជាម៉ូដផ្សេងៗរួចយកទៅដុតឱ្យឆ្អិនសាច់ល្អ។ បន្ទាប់ពីដុតរួចម្ដង វា​មាន​ពណ៌ក្រហមដូចស្មូនដីធម្មតា ទើបគេអាចយកវាទៅលាបពណ៌ ហើយដុតក្នុងឡម្ដងទៀតទើបរួចជាស្រេច ដែលដំណើរការបែបនេះហើយទើបធ្វើឱ្យវាមានគុណភាពមាំ និងធន់ជាងផលិតផលសូនរូបធម្មតា។

យ៉ាងណាមិញ អាជីវកម្មមួយនេះក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនដែរ ជាពិសេស​បញ្ហាតម្លៃ ព្រោះវាជាផលិតផលធ្វើឡើងដោយដៃខុសប្លែកពីផលិតផលបរទេសដែលមានពុម្ពស្រាប់ ម៉្យាងទៀត នៅពេលមានបម្រែបម្រួលអាកាសធាតុក៏អាច​ធ្វើ​ឱ្យពណ៌របស់ផលិតផលប្រែប្រួលបាត់បង់សោភ័ណភាព និងធ្លាក់តម្លៃផងដែរ។

គួររំឭកដែរថា សិប្បកម្ម មរតកសេរ៉ាម៉ិច បានបើកដំណើរការអស់រយៈពេលជាង ៩ឆ្នាំ​មកហើយ និងទទួលបានការគាំទ្រច្រើន ទាំងជនបរទេស និងជនជាតិខ្មែរ ជាពិសេសអ្នកដែលស្រឡាញ៉ផលិតផលដែលផលិតឡើងដោយដៃ និងមានសិល្បៈ បង្កប់អត្ថន័យ វប្បធម៌ ។

ចុងក្រោយ លោក សីហាក់ ក៏បានសម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណដល់គ្រប់អតិថិជនទាំងអស់ ដែលតែងគាំទ្រដល់ផលិតផលស្មូនរបស់សិប្បកម្ម មរតកសេរ៉ាម៉ិច នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាខ្មែរទាំងក្នុង និងក្រៅស្រុក បន្តគាំទ្រផលិតផលខ្មែរ ដើម្បីអាចរក្សាបាននូវកេរដំណែលនៃសិល្បៈខ្មែរ ក៏ដូចជាជួយជំរុញនូវកម្រិតជីវភាពប្រជាសហគមន៍ដែលជាអ្នកផលិតផលដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក