IMF លើកឡើងថា កំណើនសេដ្ឋកិច្ចចិនអាចស្ថិតនៅក្នុងកម្រិតទាបក្នុងរយៈពេល ៤ ឆ្នាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Nikkei Asia បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិនអាចនឹងនៅកម្រិតទាបក្នុងរយៈពេល ៤ ឆ្នាំ ខាងមុខនេះ។

កាលពីថ្ងៃសុក្រ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយថា កំណើនសេដ្ឋកិច្ចចិនស្របតាមគោលដៅរបស់ប្រទេសប្រហែល ៥ ភាគរយកាលពីឆ្នាំមុន ប៉ុន្តែវាអាចនឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយវាអាចនឹងបន្តធ្លាក់ចុះទាបត្រឹម ៣,៤ ភាគរយនៅឆ្នាំ២០២៨។ លើសពីនេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនអាចនឹងថយចុះមកនៅត្រឹម ៤,៦ ភាគរយក្នុងឆ្នាំ២០២៤ បើធៀបនឹងការប៉ាន់ប្រមាណ ៥,៤ ភាគរយកាលពីឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណោះ IMF បាននិយាយថា ការធ្លាក់ចុះនៃអចលនទ្រព្យរបស់ចិន និងការធ្លាក់ចុះតម្រូវការសម្រាប់ការនាំចេញរបស់ខ្លួនអាចនឹងរារាំងកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ខណៈពេលដែលប្រទេសនេះកំពុងនឹងប្រឈមមុខភាពច្របូកច្របល់ពីផលិតភាពទន់ខ្សោយ និងចំនួនប្រជាជនវ័យចំណាស់ច្រើន។

លោក Sonali Jain-Chandra ប្រធានបេសកកម្មរបស់ IMF នៅប្រទេសចិនបាននិយាយថា វិធានការដើម្បីជួយវិស័យអចលនទ្រព្យរបស់ចិនផ្លាស់ប្តូរប្រកបដោយនិរន្តរភាពជាងមុន និងការបន្ថយហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ គឺត្រូវការពិភាក្សាគ្នាអំពីធាតុផ្សំនៃគោលនយោបាយ។ វាជា​កត្តា​ចាំបាច់​ក្នុង​ការ​ជំរុញ​សកម្មភាព​រយៈពេល​ខ្លី ស្តារ​ទំនុក​ចិត្ត និង​កាត់បន្ថយ​ហានិភ័យ​​។ ទន្ទឹមនឹងនេះ IMF បានសរសេរថា បើគ្មានការឆ្លើយតបពីគោលនយោបាយលើវិស័យអចលនទ្រព្យទេ ការវិនិយោគអចលនទ្រព្យនឹងបន្តធ្លាក់ចុះរហូតដល់ឆ្នាំ២០២៥ ដែលអាចបណ្តាលឱ្យមានកំណើន GDP ធ្លាក់ចុះដល់ ៣ ភាគរយក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។

កាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ចិនបានស្ទុះងើបឡើងវិញ ដោយសារជំរុញពីការចំណាយរបស់អ្នកប្រើប្រាស់ រួមជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ IMF បានធ្វើបច្ចុប្បន្នភាពការព្យាករណ៍សម្រាប់ប្រទេសចិននៅឆ្នាំ២០២៤ ដោយសារវិបត្តិវិស័យអចលនទ្រព្យដែលកំពុងបន្ត និងភាពតានតឹងផ្នែកសារពើពន្ធក្នុងតំបន់កំពុងប្រឈមនឹងបំណុលកម្រិតខ្ពស់នៅតែជាបញ្ហាប្រឈមចំពោះសេដ្ឋកិច្ច។

IMF កត់សម្គាល់​ថា ​ទស្សនវិស័យ​សម្រាប់​សេដ្ឋកិច្ច​ចិនមានភាព​មិន​ប្រាកដប្រជា ​ដោយសារ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅឋានហួសកម្រិត។ IMF បានព្រមានថា ការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរជាងការរំពឹងទុកនៅក្នុងវិស័យអចលនទ្រព្យអាចប៉ះពាល់លើតម្រូវការឯកជន ទំនុកចិត្តកាន់តែធ្លាក់ចុះ បង្កើនភាពតានតឹងសារពើពន្ធរបស់រដ្ឋាភិបាលក្នុងតំបន់ បង្កើនសម្ពាធអតិផរណា និងស្ថានភាពម៉ាក្រូហិរញ្ញវត្ថុខ្សោយ។ លើសពីនេះ តម្រូវការខាងក្រៅដែលអាក្រក់ជាងការរំពឹងទុក និងភាពតានតឹងភូមិសាស្ត្រនយោបាយ បង្កហានិភ័យដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។ IMF បាននិយាយថា សកម្មភាពគោលនយោបាយដែលសម្រេចដោយទីក្រុងប៉េកាំងដូចជា ការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងវិស័យអចលនទ្រព្យអាចបង្កើនទំនុកចិត្តរបស់វិនិយោគិន និងជំរុញការស្ទុះងើបឡើងវិញនៃការវិនិយោគឯកជន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី