ភ្នំពេញ៖ នៅខែវិច្ឆិកាឆ្នាំ២០២៥នេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគធំៗពីរដែលមានទំហំទឹកប្រាក់ ៥៦លានដុល្លារអាម៉េរិក។នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងនេះស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផលនិងផលិតចំណីអាហារពីកសិផលកសិកម្ម និងកសិឧស្សាហកម្ម។គម្រោងមានទីតាំងនៅ ស្រុកសាមគ្គីមុនីជ័យ ដែលមានទំហំទុនវិនិយោគប្រមាណ ៣១លានដុល្លារអាម៉េរិកនិងការបង្កើតការងារ ៦៧៥កន្លែង។
ចំណែកគម្រោងមួយទៀតក៏ស្ថិតនៅស្រុកសាមគ្គីមុនីជ័យដែរគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វដែលមានទំហំទុនវិនិយោគប្រមាណ២៥លានដុល្លារអាម៉េរិកនិងបង្កើតការងារ៥១៨កន្លែង។

រីឯគម្រោងលេចធ្លោជាងគេនៅខែវិច្ឆិកានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺ គម្រោងវិនិយោគបង្កើតផែស្ងួតនៅស្រុកកំចាយមារ ខេត្តព្រៃវែងមានទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិកនិងការបង្កើតការងារ ៦៦កន្លែង។
ចំពោះគម្រោងលេចធ្លោផ្សេងទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ស្ទូច និងដែកគ្រប់ប្រភេទមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុដែលមានទំហំទុនវិនិយោគ ២៥លានដុល្លារអាមេរិកការបង្កើតការងារ ៣០០កន្លែង៕




វិថីហិរញ្ញវត្ថុ



Account
Security
Favourite Content