ចេញពីវគ្គបណ្ដុះបណ្ដាល TVET បុរសម្នាក់ចាប់យករបរឆុងកាហ្វេចល័តជួយកែប្រែជីវភាពគ្រួសារ កាន់តែប្រសើរ

ភ្នំពេញ ៖ TVET សំដៅទៅលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន​កំពុង​តែជំរុញ​ធនធាន​ផ្នែកនេះឱ្យបានកាន់តែច្រើន។ ការមានធនធានជំនាញច្រើន គឺស្មើនឹងការជួយដល់សេដ្ឋកិច្ច​ជាតិឱ្យកាន់តែប្រសើរតាមរយៈការទាក់ទាញវិនិយោគិនធំៗឱ្យមកបណ្ដាក់ទុននៅក្នុងស្រុក​ និងការ​បង្កើតការងារដល់ពលរដ្ឋគ្រប់ស្រទាប់។

ជាមួយគ្នានេះ ដើម្បីជំរុញធនធានមនុស្សឱ្យងាកទៅចាប់យកជំនាញ រាជរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីមួយ គឺកម្មវិធីបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ ដោយឥតគិតថ្លៃដល់យុវជនដែលមកពី​គ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ផងដែរ។

លោក តេង នី គឺជាអតីតសិស្សដែលបានបញ្ចប់ការសិក្សាលើជំនាញឆុងកាហ្វេពីវិទ្យាស្ថាន​សហគ្រិន​ភាពនវានុវត្តន៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ ក្រោយបានទទួលការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃចំនួន ៣ខែរួចមក លោកបានបើកអាជីវកម្មកាហ្វេចល័តមួយដែលរហូតមកដល់ពេលនេះគឺទទួលបានជោគជ័យគួរសម។ ប៉ុន្តែទោះជាយ៉ាងណា​ មុនពេលរៀនជំនាញនេះ លោក តេង នី បានអះអាងថា លោក និងគ្រួសារធ្លាប់ជួបនូវវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរ ព្រោះការងាររបស់លោកបានទទួលរងផលប៉ះពាល់​ចេញពីជំងឺកូវីដ១៩ ខណៈពេលដែលលោកមិនមានជំនាញអ្វីផ្សេង។

លោក តេង នី បានរៀបរាប់យ៉ាងដូច្នេះថា ៖

«ពីមុនសូម្បីតែមធ្យោបាយធ្វើដំណើរក៏លំបាកដែរ តែបច្ចុប្បន្នរបរនេះទោះជាមិនមានអ្វីធំដុំ តែអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន​ ទោះដោះ​មិនបាន១០០% ប៉ុន្តែក៏គ្រាន់បើជាងមុនច្រើនដែរ។»

ដោយខ្លួនជាអ្នកនិយមចូលចិត្តហូបកាហ្វេផងនោះ លោក តេង នី បានចាប់ផ្ដើមរៀបចំផែនការលក់កាហ្វេនេះ ចាប់តាំងពីពេលដែលលោកកំពុងស្ថិតក្នុងការបណ្ដុះបណ្ដាលមកម្លេះ ហើយដើម្បី​អាចឈរជើងលើទីផ្សារបាន លោកបានកែច្នៃចេញជារសជាតិប្លែកៗ និងបានស្វះស្វែងរករសជាតិ​កាហ្វេប្រចាំរបស់ខ្លួនតែម្ដង។

បើតាមការឱ្យដឹងពីបុរសវ័យ៤០ ស្ដើងរូបនេះ គ្រាប់កាហ្វេគឺលោកលាយបញ្ចូលគ្នារវាងគ្រាប់កាហ្វេល្បីៗនៅក្នុងតំបន់ ដើម្បីបង្កើតជារសជាតិពិសេសរបស់ខ្លួនមួយ ដែលរហូតមកដល់ពេលនេះ ការលក់របស់លោកគឺកាក់កបគួរសម ដោយក្នុងមួយថ្ងៃលោកអាចលក់បានចន្លោះពី ៣០ ទៅ ៤០កែវ។ រីឯវត្ថុធាតុដើមផ្សេងៗ ក៏លោកធ្វើដោយខ្លួនឯងដែរ ពោលគឺលោកទិញត្រឹមតែគ្រាប់កាហ្វេ ទឹកដោះគោស្រស់ និងទឹកដោះគោខាប់ប៉ុណ្ណោះ។

ជារឿយៗ ម៉ូតូរបស់លោកដែលបានច្នៃដាក់ធ្នើមួយពីក្រោយ តែងចល័តទៅតាមទីតាំងនានាជុំវិញរាជធានីភ្នំពេញ ហើយក៏មានថ្ងៃខ្លះលោកក៏ទៅលក់តាមការកម្មង់របស់ភ្ញៀវផងដែរ។

នៅក្នុងឱកាសផ្តល់ព័ត៌មានពីអាជីវកម្មខ្នាតតូចមួយនេះ លោកក៏បានបញ្ជាក់ប្រាប់ពីលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀនជំនាញ វិជ្ជាជីវៈផងដែរថា គឺមិនជាមានភាពស្មុគស្មាញអ្វី​នោះទេ ផ្ទុយទៅវិញ សិស្សដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញនេះអាចទទួលបាន​នូវអត្ថ​ប្រយោជន៍ជាច្រើន ជាពិសេសគឺបង្កើតជំនាញមួយសម្រាប់ការរស់នៅ​បានពេញមួយ​ជីវិតតែម្ដង។

ចេញពីបទពិសោធន៍ទាំងនេះ លោកក៏បានណែនាំដល់អ្នកផ្សេងទៀត ​ដែលចង់ស្វែងការងារជាក់លាក់មួយ គួរតែជ្រើសរើសរៀនជំនាញ ដែលមិនអស់ប្រាក់ ហើយថែមទាំងមានការងារសមស្របមួយផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន