គម្រោងវិនិយោគចំនួន៩ ជាមួយទុនសរុបជាង៤២៣ លានដុល្លារអាម៉េរិកស្នើសុំចុះបញ្ជីដើម្បីអនុវត្តគម្រោង

ភ្នំពេញ៖ គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង មានទុនសរុបប្រមាណ ៤២៣ លានដុល្លារអាម៉េរិក បានស្នើសុំចុះបញ្ជី និងកំពុងរង់ចាំការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចដំណើរការវិនិយោគក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងខេត្តស្វាយរៀង។

សូមជម្រាបថា៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៩គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខា​ធិការ​គណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា៖ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង ដែលមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនី ផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ(បុណ្យណូអែល និងបុណ្យ Hallo​we​e​n​) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន ១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ មានចំនួន ១ ៣៤១បន្ទប់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង ដោយបង្កើតកសិដ្ឋានបណ្តុះមេផ្សិត និងផ្សិតគ្រប់ប្រភេទ ព្រមទាំងវេចខ្ចប់កសិផល (ផ្សិត)។

សូមរំលឹកថា៖ នៅក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣គម្រោង ជាមួយទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគជាង៤៣គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗមានទំហំ ៤៦៤លានដុល្លារ, វិស័យឧស្សាហកម្មមានទុនវិនិយោគ២៨៥លានដុល្លារ និងកសិកម្ម កសិ-ឧស្សាហកម្ម ៣លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *