ភ្នំពេញ ៖ អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលមានបញ្ហាហិរញ្ញវត្ថុអាចទទួលបានកម្ចីពីគម្រោងសហហិរញ្ញប្បទាន ១៥០ លានដុល្លាររបស់រាជរដ្ឋាភិបាល តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងអត្រាការប្រាក់សមរម្យសម្រាប់យកទៅកែលម្អ និងស្តារអាជីវកម្មរបស់ខ្លួនឡើងវិញរង់ចាំទទួលភ្ញៀវទេសចរ បន្ទាប់ពីម្ចាស់អាជីវកម្មជាច្រើនបានផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនរយៈពេល ២ ឆ្នាំកន្លងមកដោយការរាតត្បាតជំងឺកូវីដ១៩។

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកម្មវិធីផ្សព្វផ្សាយ «ការដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទានសម្រាប់ការកែលម្អ និងធ្វើទំនើបកម្មការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល។
ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារដោយផ្តល់អត្រាការប្រាក់ ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់ ៤០ ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់ ១២ ខែ។
តែយ៉ាងនេះក្តី ពួកគេ បានស្នើឱ្យបន្ធូបន្ថយអត្រាការប្រាក់ឱ្យទាបជាង ៦.៥ ភាគរយ និងលក្ខខណ្ឌកម្ចី ដើម្បីឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទាំងអស់ទទួលបាន ឥណទាន និងផលប្រយោជន៍ពីគម្រោងនេះ។
លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា បានឱ្យដឹងថា ការផ្ដល់អត្រាការប្រាក់ ៦.៥ ភាគរយ ក្នុងមួយឆ្នាំ និងទំហំកម្ចីខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារអាម៉េរិក គឺ ជាការប្រាក់ទាប និងពិសេសបំផុតសម្រាប់កាលៈទេសៈដ៏លំបាកនេះ ដែល ទំហំថវិកានេះ អាចជួយដល់ម្ចាស់អាជីវកម្មចំនួនច្រើនមានលទ្ធភាពស្ដារ រៀបចំកែលំអអាជីវកម្មបានមួយកម្រិត ដើម្បីរង់ចាំភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាជាបណ្ដើរៗ។ ហើយករណីពិសេសនេះជួយឱ្យអ្នកកម្ចីមានឱកាសរកស៊ីបាន និងមានលទ្ធភាពសងទាំងការ ទាំងដើមដោយស្រួល។ សូមជម្រាបថា មុននឹងការមកដល់នូវវិបត្តិនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ បានផ្តល់នូវចំណូលដុល ដែលទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤ ៩១៩ លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកប្រមាណ ៤.៤% នៃផសស ។ ក្នុងអំឡុងឆ្នាំ ២០២០ និង ឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឱ្យសហគ្រាសជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content