កម្ពុជា រំពឹងទទួល​ផលពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក

ភ្នំពេញ ៖ ធនាគារកណ្តាលអាម៉េរិក គ្រោង​នឹងទម្លាក់អត្រាការប្រាក់បន្ថែមទៀតក្នុងពេលខាងមុខនេះ ដែល​អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាយល់ឃើញថា ការកាត់បន្ថយអត្រាការប្រាក់​នេះ អាចនឹងជិះឥទ្ធិពលជាវិជ្ជមានសម្រាប់សេដ្ឋកិច្ចសាកល រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន​ Reuters បានឱ្យដឹងថា ធនាគារកណ្តាល​សហរដ្ឋអាម៉េរិក​គ្រោង​នឹង​ធ្វើ​ការ​សម្រេច​លើ​ការ​បញ្ចុះ​អត្រាការប្រាក់​នេះ​ ក្នុងកិច្ចប្រជុំគោលនយោបាយចំនួនពីរជាចុងក្រោយ នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលាខាងមុខនេះ។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា នៅពេលដែលធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ វានឹងធ្វើឲ្យប្រាក់ដុល្លារអាម៉េរិក​ធ្លាក់ថ្លៃ ហើយការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្តាលអាម៉េរិក ក៏នឹងធ្វើឲ្យទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកម្ពុជា។

លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា ៖

«ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកអាចបណ្ដាលឲ្យមានការចូលមូលធន និងវិនិយោគបន្ថែមក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសាកលកំពុងរងសម្ពាធ និងគ្មានភាពច្បាស់លាស់នោះ ការកាត់បន្ថយអត្រាការប្រាក់បន្ថែមពីធនាគារកណ្តាលអាម៉េរិក ក៏ជាកត្តាជួយឲ្យស្ថានភាពសេដ្ឋកិច្ចសាកលល្អប្រសើរឡើងវិញ រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកបណ្ឌិតបន្តថា ៖

«វាបានជួយមួយផ្នែកទៅដល់វិនិយោគិន។ អាចជំរុញឲ្យវិនិយោគិនបរទេស FDI នៅកម្ពុជាមានការប្រែប្រួលខ្លះ។ អាចជំរុញឲ្យមានការវិនិយោគលើវិស័យផ្សេងៗ អាចឲ្យមានកំរើកឡើងវិញនូវវិស័យទេសចរណ៍»។

ប្រសិនបើនៅចុងឆ្នាំនេះ ពិតជាមានការកាត់បន្ថយអត្រាការប្រាក់ពិតមែន នេះគឺជាលើកទី២ហើយដែលធនាគារកណ្តាលអាម៉េរិកសម្រេចកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំ២០២៥ ខណៈលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ដោយបានកាត់បន្ថយអត្រាការប្រាក់ ២៥​ ពិន្ទុ ឬ ០,២៥% មានន័យថា អត្រាការប្រាក់គោលរបស់ Fed បច្ចុប្បន្ន ត្រូវបានទម្លាក់មកនៅត្រឹម ៤ ទៅ ៤,២៥%​។

ការសម្រេចទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ក្រោយការកើនឡើងយឺតយ៉ាវនៃវិស័យការងារ ដែលជាសញ្ញាអវិជ្ជមានប៉ះពាល់ដល់សេដ្ឋកិច្ច ចំពេលមានការដាក់សម្ពាធកាន់តែខ្លាំង ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ៕ ដោយ ៖ ខន ណារី Apsara Tonight


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

Uncategorized, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *