ភ្នំពេញ ៖ ប្រព័ន្ធជួញដូរចល័ត (MTS) គឺជាប្រព័ន្ធថ្មីមួយដែលទើបតែបង្កើតឡើងដោយ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ តាមរយៈប្រព័ន្ធនេះ វិនិយោគិនអាចជួញដូរភាគហ៊ុនបានឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ MTS បានភ្ជាប់មកនូវមុខងារជាច្រើនដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដាក់បញ្ជាដោយខ្លួនឯងពីគ្រប់ទីកន្លែង ពិនិត្យមើលទិន្នន័យទីផ្សារបច្ចុប្បន្ន និងកន្លងមក រួមជាមួយនឹងទិន្នន័យនៃគណនីជួញដូររបស់ខ្លួន តាមរយៈ smartphones ឬ tablets ដែលតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណេត។

តើវិនិយោគិនអាចធ្វើអ្វីបានខ្លះជាមួយ MTS?
១. ការដាក់បញ្ជាទិញ/លក់
២. ការកែប្រែ និងលុបចោលបញ្ជា
៣. ការពិនិត្យមើលបញ្ជា និងកំណត់ត្រានៃការជួញដូរកន្លងមក
៤. ការពិនិត្យមើលសមតុល្យក្នុងគណនីជួញដូរ
៥. ការពិនិត្យមើលភាពចំណេញ/ខាត នៃមូលបត្រកាន់កាប់បច្ចុប្បន្ន និងប្រតិបត្តិការកន្លងមក
៦. ការតាមដានស្ថានភាពទីផ្សារ
៧. ការស្វែងរកព័ត៌មាន និងសេចក្តីជូនដំណឹងផ្សេងៗដែលពាក់ព័ន្ធ
៨. ការស្នើដកប្រាក់

បញ្ជាក់: មុខងារស្នើរដាក់ប្រាក់ (Cash Deposit) នឹងត្រូវដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ មុខងារថ្មីនេះនឹងសម្រួលដល់វិនិយោគិនក្នុងការដាក់ប្រាក់ចូលក្នុងគណនីជួញដូររបស់ខ្លួន ដោយមិនចាំបាច់ទៅធនាគារ។ ដើម្បីអាចប្រើប្រាស់មុខងារនេះបាន វិនិយោគិនត្រូវស្នើសុំការដំណើរការជាមុន ដោយបញ្ចូលលេខគណនីរបស់ខ្លួន ដែលមាននៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដែលក្រុមហ៊ុនមូលបត្រ (Broker) របស់វិនិយោគិនប្រើប្រាស់។
តើប្រព័ន្ធជួញដូរចល័តត្រូវបានផ្តល់ឲ្យប្រើប្រាស់តាមរបៀបណា?
MTS ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងផ្តល់ឲ្យវិនិយោគិនប្រើប្រាស់តាមរយៈក្រុមហ៊ុនមូលបត្រ ដែលបានចុះឈ្មោះផ្តល់សេវាកម្ម MTS ទៅកាន់វិនិយោគិនរបស់ខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content