អាជីវកម្មថ្មី ប្លែក យកក្រដាសលុយរៀលច្នៃជាបាច់ផ្កាគួរឱ្យទាក់ទាញ កំពុងទទួលបានការគាំទ្រខ្លាំង

បាច់ផ្កា ជាវត្ថុអនុស្សាវរីយ៍ដែលគេនិយមទិញជូនគ្នានៅពេលមានកម្មវិធីអបអរ ឬក្នុងឱកាសពិសេសណាមួយ ដែលគេអាចប្រើបានទាំងបាច់ផ្កាធ្វើពីផ្កាស្រស់ ផ្កាជ័រ ឬច្នៃទៅតាមតម្រូវការរបស់អតិថិជន។ ក្នុងនោះ មានអាជីវកម្មថ្មីមួយបានច្នៃក្រដាសប្រាក់រៀល ទៅជាបាចច់ផ្កាយ៉ាងស្រស់ស្អាត និងកំពុងទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់។

បាច់ផ្កាលុយរៀល (បាច់ផ្កា លុយ៛) ជាយីហោហាងផ្កាមួយកន្លែងដែលមានច្នៃបត់ក្រដាសប្រាក់រៀលទៅជាផ្កាច្រើនប្រភេទ​ ច្រើនទំហំ ផ្គុំជាបាច់ផ្ការូបរាងប្លែកៗគួរឱ្យទាក់ទាញ ពិសេសជាផ្នែកមួយជួយលើកតម្កើងក៏ដូចជាជំរុញឱ្យបងប្អូនយើងប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន។

អ្នកស្រី គង់ ម៉ូនីកា ជាស្ថាបនិកហាងខាងលើបានមានប្រសាសន៍ឱ្យដឹងថា ៖

“យើងបង្កើតបាច់ផ្កាលុយរៀលនេះដោយសារតែចិត្តស្រឡាញ់និងគិតថា ផ្កាស្រស់គឺស្រស់ស្អាតម្យ៉ាង តែបាច់ផ្កាលុយគឺស្អាតប្លែក មានតម្លៃ អាចរក្សាទុកបានយូរ ហើយក៏មិនមានប៉ះពាល់ដល់សោភ័ណភាពក្រដាសប្រាក់នោះទេ ដោយសារយើងបត់ និងវេចខ្ចប់ដោយមានបទដ្ឋានត្រឹមត្រូវ និងជាផ្នែកមួយចូលរួមលើកតម្កើងប្រាក់រៀលក៏ដូចជាសេដ្ឋកិច្ចជាតិយើងផងដែរ”

អ្នកស្រីបន្ថែមថា ៖

“ក្រៅពីចិត្តស្រឡាញ់អាជីវកម្មនេះហើយ យើងក៏គិតរិះរកគំនិតច្នៃប្រឌិត ក្រៅពីផ្កាស្រស់ដែលមានគេធ្វើយើងហើយ គឺបាច់ផ្កាលុយរៀលដែលជាសិល្បៈម្យ៉ាងដែលអាចច្នៃលុយរៀលទៅជាបែបផែនផ្កាផ្សេងៗគួរឱ្យទាក់ទាញ ហើយសន្លឹកលុយរៀលនេះផ្ទាល់ក៏មានពណ៌ច្រើនដូចជាពណ៌ទឹកក្រូច ក្រហម ខៀវ បៃតងជាដើម ដែលធ្វើឱ្យបាច់ផ្កាកាន់តែមានសម្រស់ស្រស់ត្រកាលបន្ថែមទៀត”

សម្រាប់អតិថិជនរបស់បាច់ផ្កាលុយរៀល ភាគច្រើនជាបងប្អូនដែលមានវ័យក្រោម ៤៥ឆ្នាំ​ ដែលពួកគាត់មានតម្រូវការច្រើន ដូចជាទិញជូនបងប្អូនដែលទើបទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា ក៏ដូចជាអបអរពិធីផ្សេងៗ ហើយអតិថិជនដែលធ្វើការកម្ម៉ង់មានទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។

ពាក់ព័ន្ធនឹងតម្លៃវិញ បាច់ផ្លាធ្វើពីលុយរៀល មានតម្លៃចាប់ពី ២៥ ០០០ – ១៨០ ០០០០រៀល អាស្រ័យតាមការកម្ម៉ង់របស់ភ្ញៀវដែលអាចច្នៃជូនបានចាប់ពី ៦ស្លឹកដល់ ១០០សន្លឹកនៃបាច់ផ្កា ហើយជាធម្មតាការចំណាយពេលក្នុងការបត់ និងរៀបចំយ៉ាងតិចក៏២ម៉ោង ឬចន្លោះ ១-៣ម៉ោងតាមទំហំផ្កាដែលត្រូវការបត់ កាត់ បិត និងច្នៃធ្វើយ៉ាងណាឱ្យមានសោភ័ណភាពពេញចិត្តភ្ញៀវដែលគាត់កម្ម៉ង់។ នេះជាអ្វីដែលអ្នកស្រីបានលើកឡើង។ 

ចំណែកផលលំបាកវិញ ត្រូវបានស្ថាបនិកខាងលើបញ្ជាក់ថា មិនសូវជួបកត្តាប្រឈមអ្វីនោះទេ ត្បិតអាជីវកម្មនេះទាក់ទងនឹងក្រដាសប្រាក់ តែអ្នកជំនាញមានគោលការណ៍ច្បាស់លាស់ទៅលើការបង់ប្រាក់មុនពេលផ្ញើឥវ៉ាន់ ជាពិសេសអតិថិជនតាមខេត្ត លើកលែងតែអតិថិជនខ្លះដែលកម្ម៉ង់ភ្លាមៗ និងនៅរង់ចាំទទួលប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា អ្នកស្រី ម៉ូនីកា បានចាប់ផ្ដើមអាជីវកម្មបាច់ផ្កាប្រាក់រៀលនៅដើមឆ្នាំ២០២៣ថ្មីៗនេះប៉ុណ្ណោះ ដែលអ្នកស្រីក៏បានទៅរៀនជំនាញបត់ផ្កាលុយពីគ្រូដែលមានបទពិសោធជាង ៤០ឆ្នាំនៅប្រទេសជិតខាង និងជាអ្នកជំនាញក្នុងការបត់ផ្កាពីក្រដាសប្រាក់ក៏ដូចជាការរៀបចំបាច់ផ្កានេះដែលមានក្បួនខ្នាតក៏ដូចជាបទដ្ឋានច្បាស់លាស់។

ដោយឡែក សម្រាប់គម្រោងនៅពេលអនាគត ស្ថាបនិកបាច់ផ្កាលុយរៀលរូបនេះក៏មានគម្រោងកែច្នៃម៉ូដផ្កាប្លែកៗបន្ថែមទៀត ដើម្បីឱ្យអតិថិជនងាយស្រួលជ្រើសរើស ជាពិសេសគឺតម្លៃសមរម្យដែលអតិថិជនអាចមានជម្រើសបានគ្រប់វ័យ ដើម្បីជូនបាច់ផ្កាស្រស់ស្អាតមួយទៅកាន់មនុស្សជាទីស្រឡាញ់នៅក្នុងឱកាសពិសេសណាមួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី