ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុនសែន បានផ្ញើសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលឆ្នាំនេះត្រូវបានសម្តេចសម្រេចឱ្យបើកនូវពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំដែលបានខកខាន២ឆ្នាំមកហើយ ស្របពេលដែលសញ្ញាណល្អៗសម្រាប់កម្ពុជាបានកើតឡើងដែលជាសូចនាករសម្រាប់ឱកាសស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដបានថមថយឥទ្ធិពលទាំងពិភពលោក និងនៅកម្ពុជា។

សូចនាករទី១ ៖ គឺទិន្នន័យពីសន្ទស្សន៍ដែលបានចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia បានបង្ហាញថា ក្នុងចំណោមប្រទេសទាំង ១២១ នៅលើពិភពលោកដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចងើបចេញពីវិបត្តិកូវីដ ១៩ បានលឿនជាងគេនោះ គឺប្រទេសកម្ពុជាបានឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសអារ៉ាប់រួម ជាប្រទេសដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចបានលឿនជាងគេនៅលើពិភពលោក ដោយកម្ពុជាទទួលបានពិន្ទុឪ ៨០.៥ ពិន្ទុ ខណៈប្រទេសមហាសេដ្ឋីអារ៉ាប់រួមដែលឈរនៅកំពូលតារាងមានលំដាប់ពិន្ទុ ៨៥.៥ ពិន្ទុ ។

សូចនាករទី២ ៖ តម្លៃប្រេងសាំង បានបន្ដថយចុះតិចតួចយោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៥ ០៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានបានថយចុះមកវិញ២០០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន។ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ ៥ ១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺមានការចុះចំនួន២០០រៀល ។
សូចនាករទី៣ ៖ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១ ៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦ ៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣ ០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២ ០៤៤នាក់។
បើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍បានបញ្ជាក់ថា តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ៖ ១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោងមុនពេលមកដល់កម្ពុជា។ ២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជានិង៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ទាំងអ្នកដំណើរតាមផ្លូវអាកាសផ្លូវគោក និងផ្លូវទឹក ។
សូចនាករទី៤ ៖ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅក្នុងខេត្តចំនួន៤ រួមមាន ៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។ ជាមួយគ្នានេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១០ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់ ដូសទី២ បានជាង ១៤លាននាក់ ដូសទី៣ បានជាង ៨លាននាក់ ដូសទី៤ បានជាង ១លាននាក់។ ការសម្រេចបានផែនការ ចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿន ដែលពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជិត ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ៩លានដូសទៀត។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់ក្នុងសារលិខិតថារាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាជន។
បច្ចុប្បន្ន ស្ថានភាពទូទៅកាន់តែបានល្អប្រសើរឡើង ដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើងក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ-១៩ និង បានផ្ដល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២២ នេះ។ ប៉ុន្តែ ទោះបីជាដូច្នេះក្តី ក៏ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ ប្រជាជន ដែលទាមទារឱ្យប្រជាជនម្នាក់ៗត្រូវរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content