ឯកឧត្តមបណ្ឌិត សួង ណយ ៖ វេទិកាផ្គូផ្គងអ្នកផលិត-អ្នកទិញ ជាវេទិកាជជែកគ្នាត្រង់ៗ ដើម្បី​ដោះស្រាយបញ្ហា

ភ្នំពេញ ៖ វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ គឺជាវេទិកាមួយដែលប្រមូលផ្ដុំម្ចាស់សហគ្រាសក្នុងស្រុកឱ្យទៅជួបជុំជាមួយអ្នកទិញ ដើម្បីពិភាក្សាគ្នាអំពីតម្រូវការជាក់ស្ដែង។ វេទិកានេះតែងតែធ្វើដំណើរពី ខេត្តមួយទៅខេត្តមួយទៀត ដោយពាំនាំនូវផលិតផលក្នុងស្រុកចម្រុះទៅជាមួយផងដែរ។

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផល​មួយ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកដឹកនាំរៀបចំវេទិកានេះបានឱ្យដឹងថា កន្លងមកវេទិកាផ្គូផ្គងអ្នក ផលិត និងអ្នកទិញ តែងប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាលើសការរំពឹងទុក។ ក្នុងនោះ តម្រូវឱ្យអ្នកផលិតឡើងធ្វើបទបង្ហាញម្នាក់ម្ដងៗ អំពីផលិតផល ឬសេវាកម្មរបស់ពួកគេ។ នៅក្នុងបទបង្ហាញផងដែរ ម្ចាស់សហគ្រាសត្រូវតែបង្ហាញនូវព័ត៌មានសំខាន់ៗដូចជា បរិមាណនៃការផលិតក្នុងមួយថ្ងៃ មួយសប្ដាហ៍ ឬមួយឆ្នាំ មាននូវតារាងតម្លៃសម្រាប់ការលក់បោះដុំ និងរាយ ប្រសិនបើអតិថិជនទៅទិញដល់កន្លែងតម្លៃប៉ុន្មាន? ដឹកដល់កន្លែងតម្លៃប៉ុន្មាន?

បន្ថែមពីនេះ ប្រសិនបើផលិតផលនោះផលិតចេញពីសហគមន៍ ក៏ត្រូវបង្ហាញផងដែរថាសហគមន៍មានសមាជិកប៉ុន្មានគ្រួសារ បើជាសិប្បកម្មតើមានបុគ្គលិកប៉ុន្មាននាក់ជាដើម។ ជំហានចុងក្រោយគឺយកផលិតផលឱ្យគេឃើញ ឱ្យគេបានប៉ះ បានភ្លក់ ដើម្បីឱ្យអ្នកទិញមានការ​ជឿទុកចិត្តលើផលិតផលក្នុងស្រុកកាន់តែខ្លាំង។ ដោយឡែកសម្រាប់អ្នកទិញវិញ ក៏អាចលើកឡើងពីតម្រូវការដែលគេចង់បានផងដែរ។

បើតាមការឱ្យដឹងពីឯកឧត្តម សួង ណយ អ្នកទិញអាចបង្ហាញរូបភាពផលិតផលដែលគេចង់បាន និងបញ្ជាក់ពីបរិមាណដែលខ្លួនត្រូវការ ហើយនឹងអាចឈានដល់ការចចាតម្លៃគ្នានៅក្នុងវេទិកានោះតែម្ដង។ ជាក់ស្ដែង ប្រសិនបើអតិថិជនគឺជាឈ្មួញកណ្ដាល ដែលចង់ស្វែងរកគ្រាប់ស្វាយចន្ទីកែច្នៃ សម្រាប់​យកទៅលក់បន្ត ពួកគាត់អាចបង្ហាញរូបទៅអ្នកផលិតថា គ្រាប់ស្វាយចន្ទីប្រភេទណាដែលគាត់ត្រូវ​ការ ហើយត្រូវការក្នុងចំនួនប៉ុន្មាន?

បើតាមឯកឧត្តម សួង ណយ បានឱ្យដឹងថា៖

«វេទិកានេះ មិនមែនជាវេទិកាឈ្លោះប្រកែកគ្នាទេ ប៉ុន្តែជាវេទិកាដែលនិយាយគ្នាត្រង់ៗ ទៅលើបញ្ហាដែលអ្នកផលិត និងអ្នកទិញជួបប្រទះ។ នកទិញច្រើនតែត្អូញត្អែរថា ផលិតផលក្នុងស្រុកមានតម្លៃថ្លៃ ដូច្នេះ វេទិកានេះឱ្យសិទ្ធិ​​ទៅអ្នកផលិតក្នុងការបកស្រាយ និងតេស្តជាក់ស្ដែងថា មូលហេតុអ្វីដែលនាំឱ្យផលិតផលមួយមានតម្លៃខ្ពស់ ហើយប្រសិនបើមានកង្វះខាត ក៏នឹងប្រើប្រាស់វេទិកានេះដើម្បីបន្តដោះស្រាយដូចគ្នា»។

មិនត្រឹមតែប៉ុណ្ណោះ រាល់វេទិកានីមួយៗ តែងតែមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ឬអាជ្ញាធរក្នុងតំបន់ ក្នុងករណីថា អ្នកផលិតមានចម្ងល់ពាក់ព័ន្ធនឹងការរត់ឯកសារ ការបង្កើតកូដផលិតផល និងការ​ចុះបញ្ជីផលិតផលជាដើម គឺមានអ្នកដែលអាចឆ្លើយបានភ្លាមៗតែម្ដង។

បើតាមការសង្កេតរបស់ឯកឧត្តម បន្ទាប់ពីវេទិកានីមួយៗ អ្នកផលិត​ទទួលបានអតិថិជន​ច្រើន​ជាងមុន ស្ទើរតែ​ច្រើនជាងការរំពឹងទុកទៀតផង ដោយសារតែក្រោយ​វេទិកានីមួយៗ គឺតែងមាន​ការស្ទង់មតិ ហើយឃើញថាអ្នកលក់ចេះតែចង់បន្តទៅវេទិកាផ្សេងៗ​ទៀត ព្រោះទៅម្ដងៗ ពួកគេអាចលក់បានច្រើន។

ឯកឧត្តម បណ្ឌិត សួង ណយ បានសង្កត់ធ្ងន់ថា៖

«ការទិញផលិផលក្នុងស្រុកគឺឈ្នះៗ កាលណាផលិតផល​ក្នុងស្រុកយើងផលិតទៅមានអ្នកទិញ គាត់អាចបង្កើនការផលិត និងអាចផ្ទេរចំណេះដឹង ទៅកាន់​អ្នកជំនាន់ក្រោយទៀត ហើយសំខាន់បំផុតគឺអាចកាត់បន្ថយថ្លៃដើម ដែលធ្វើឱ្យទំនិញកាន់ តែមាន​តម្លៃប្រកួតប្រជែង»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *