អាជីវកម្ម Amazon បានបង្រៀនសហគ្រិនចាប់ផ្តើមអាជីវកម្មពីតូច និងសាមញ្ញបំផុត

មនុស្សភាគច្រើនសុទ្ធតែបានស្គាល់ពីភាពទូលំទូលាយនៃកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ Amazon.com ដែលជាទីផ្សារលក់ទំនិញអនឡាញដ៏ជោគជ័យបំផុត និងអាចទាញយកចំណូលបានយ៉ាងច្រើនបំផុតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គំរូអាជីវកម្មអនឡាញមួយនេះ បានទាក់ចិត្តសហគ្រិនរាប់រយរាប់ពាន់នាក់នៅជុំវិញពិភពលោកក្នុងការដើរតាមក្តីស្រម៉ៃ និងសង្ឃឹមទទួលបានជោគជ័យដូចទៅនឹង Amazon ដែរ ប៉ុន្តែគេក៏មិនត្រូវភ្លេចនោះទេថា អាជីវកម្មមួយដែលអាចជោគជ័យមិនមែនជារឿងចៃដន្យនោះឡើយ។

Amazon.com បច្ចុប្បន្នជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតនៅលើពិភពលោកដោយមានលោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុន។ តើរបៀបនៃការធ្វើអាជីវកម្មរបស់បុរសអាមេរិករូបនេះចាប់ផ្តើមដំបូងដោយរបៀបណា ហើយអ្វីដែលសហគ្រិនគួររៀនសូត្រអំពីអាជីវកម្មរបស់ Amazon?

ប្រវត្តិមួយចំនួនរបស់ក្រុមហ៊ុនត្រូវបានមនុស្សជាច្រើនបានដឹងថាជាក្រុមហ៊ុនលក់អនឡាញដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៥។ គួរឲ្យចាប់អារម្មណ៍ និងមិនគួរនឹកស្មានសម្រាប់អ្នកមិនទាន់បានដឹង ពីព្រោះថាដំបូងឡើយអាជីវកម្មរបស់លោក Bezos គឺត្រឹមតែជាទីផ្សារអនឡាញសម្រាប់លក់សៀវភៅប៉ុណ្ណោះ។

Amazon.com បានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអាជីវកម្មដំបូងរបស់ខ្លួនដោយសៀវភៅរបស់ខ្លួនត្រូវបានដឹកជញ្ជូនទៅកាន់អតិថិជននៅទូទាំងរដ្ឋទាំង៥០របស់ប្រទេសអាមេរិកព្រមទាំងប្រទេសនានាប្រមាណជា៤៥ផងដែរ។

នៅចុងឆ្នាំ១៩៩៦ ក្រុមហ៊ុន Amazon បានរកប្រាក់ចំណូល ១៥,៧លានដុល្លារ ហើយនៅឆ្នាំ១៩៩៧ ស្ថាបនិកលោក Bezos បានយកក្រុមហ៊ុនចូលក្នុងទីផ្សារលក់ភាគហ៊ុនជាលើកដំបូង ហើយជាលទ្ធផល Amazon អាចប្រមូលបានប្រាក់វិនិយោគដល់ទៅ ៥៤លានដុល្លារ។

ឆ្នាំ១៩៩៨ ក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូរទិសដៅអាជីវកម្មរបស់ខ្លួនដោយបន្ថែមការលក់ទំនិញជាច្រើនទៀត ដូចជា ស៊ីឌី និងរបស់របរជាច្រើនមុខ រហូតមកដល់ខែធ្នូឆ្នាំ១៩៩៩ ក្រុមហ៊ុន Amazon បានដឹកជញ្ជូនទំនិញចំនួន២០លានមុខទៅកាន់ប្រទេសចំនួន១៥០នៅទូទាំងពិភពលោក ហើយនៅក្នុងខែដដែលនោះ Bezos ត្រូវបានគេដាក់ឈ្មោះថា Person of the Year ។

បច្ចុប្បន្ននៅលើវេបសាយ Amazon អ្នកអាចរកទិញទំនិញស្ទើរគ្រប់មុខចាំបាច់សម្រាប់ប្រើប្រាស់ចាប់រាប់ពីចុងជើងដល់ចុងសក់របស់មនុស្សម្នាក់ៗដែលជាវិធីសាស្ត្រគ្មាន២លើពិភពលោកអាចទាញបានប្រាក់ចំណូលដល់ទៅរាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំ។

ផ្អែកទៅលើបទពិសោធន៍អាជីវកម្មរបស់ Amazon ដែលគេទទួលបាននៅពេលនេះខុសពីអាជីវកម្មផ្សេងៗទៀតដែលតែងតែជួបប្រទះបញ្ហាឧបសគ្គខ្លាំង ប៉ុន្តែ Amazon ហាក់ដូចជាបានដំណើរការយ៉ាងរលូន។

មកដល់ពេលនេះ រឿងសំខាន់មួយដែលគេគួរស្វែងយល់ និងរៀនសូត្រពីអាជីវកម្មមួយរបស់ Aamzon គឺមាន២ចំណុចដែលទី១គឺជាការធ្វើអាជីវកម្មចំពេលវេលា ខណៈដែល Amzaon បានចាប់ផ្តើមចំពេលវេលានៃការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងសម័យដែលពិភពលោកកំពុងដើរទៅមុខជាមួយនឹងប្រព័ន្ធអ៊ិនធឺណេត ហើយមេរៀនទី២គេអាចទទួលបាន ក៏ជាគោលការណ៍ដែលមនុស្សជោគជ័យភាគច្រើនធ្លាប់បានលើកឡើងដែរ នោះគឺជាការចាប់ផ្តើមអាជីវកម្មពីតូចបំផុត និងសាមញ្ញបំផុត ពីព្រោះថាវាអាចឲ្យមនុស្សភាគច្រើនងាយស្រួលយល់ពីគំនិតអាជីវកម្ម និងការប្រើប្រាស់សេវា ឬផលិតផលរបស់អ្នកលឿន និងមុនគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....