ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងតាមរយៈការជំរុញឱ្យមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាក់ស្តែង លោក លី អៀង និងក្រុមគ្រួសារមានជីវភាពល្អប្រសើរដោយមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅខេត្តកំពង់ចាម។

លោក លី អៀង និងភរិយា អ្នកស្រី អ៊ុន ហេង ដែលជាកសិករ និងសិល្បករបុរាណខ្មែរនៅក្នុងខេត្តកំពង់ចាម បានរៀបរាប់ថា ប្រហែលជា ២០ ឆ្នាំមុន កូនៗរបស់ពួកគាត់នៅតូចនៅឡើយ ប៉ុន្តែពួកគាត់គិតចង់រកចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារដែលកាន់តែរីធំ ដូច្នេះពួកគាត់ក៏បានទាក់ទងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅក្នុងស្រុកកំពង់ចាម ដើម្បីស្នើសុំប្រាក់កម្ចីពីគ្រឹះស្ថានផ្លូវការនេះ។

អ្នកស្រី អ៊ុន ហេង បានរៀបរាប់បន្តថា ដំបូងខ្ចីប្រាក់ ៤០ ម៉ឺនរៀល ហើយបន្ទាប់មកទៀតគឺ ៧០ ម៉ឺនរៀល។ បច្ចុប្បន្ននេះ ហើយបច្ចុប្បន្ននេះគឺគ្រួសាររបស់អ្នកស្រីប្រើប្រាស់កម្ចីរហូតដល់ទៅដល់ ៦០០០ ដុល្លារអាមេរិក។ អ្នកស្រីបានបន្តថា កម្ចីដំបូងនោះគឺយកមកប្រើប្រាស់ទិញម៉ាស៊ីនបូមទឹកដើម្បីស្រោចស្របបន្លែ កម្ចីលើកទី ២ យកមកសាងសង់ផ្ទះ និងកម្ចីលើកទី ៣ ត្រូវបានប្រើប្រាស់យកទៅទិញជ្រូកដែលជ្រូកមួយមានតម្លៃដល់ ៥០០ ដុល្លារ

អស់រយៈពេលជាង ១០ ឆ្នាំមកហើយដែលពួកគាត់បានខ្ចីប្រាក់ប្រាក់ដល់ ៦០០០  ដុល្លារអាមេរិក ដើម្បីទិញជ្រូកចិញ្ចឹម។ សព្វថ្ងៃ ពួកគាត់មានជ្រូក ១៣ ក្បាលទាំងមេនិងកូន ហើយក្នុងមួយខែមួយខែពួកគាត់អាចលក់ជ្រូកបានប្រាក់ប្រហែល ៥០០ ដុល្លារអាមេរិក។ អ្នកស្រីបានលើកឡើងដូច្នេះថា ក្នុងរយៈពេល៣ ទៅ ៤ខែក្រុមគ្រួសាររបស់អ្នកស្រីអាចរកចំណូលបាន ២០០០ ដុល្លារអាមេរិក។

ទាក់ទងទៅនឹងការទូទាត់សងទៅកាន់គ្រឹះស្ថានវិញក្នុងមួយខែៗ ក្រុមគ្រួសាររបស់អ្នកស្រីបង់សងក្នុងទឹកប្រាក់ប៉ុន្មាន ២០០ ដុល្លារក្នុងមួយខែ ដែលទំហំបង់សងត្រឡប់ប៉ុន្នេះ អាចក្រុមឱ្យគ្រួសារអ្នកស្រីមានលទ្ធភាពសងបាន ហើយថែមសល់ប្រាក់ចំនួនពីរបរចិញ្ចឹមជ្រូក និងអាជីពសិល្បៈបុរាណ។

ជារួម វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

បច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញនៅកម្ពុជានៅតែបន្តរក្សាបាន កំណើននិងស្ថិរភាពតាមរយៈការផ្តល់សេវាប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។ វិស័យមីក្រូហិរញ្ញវត្ថុក៏បានពង្រីកប្រតិបត្តិការរបស់ខ្លួន ព្រមទាំងបានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទ នៅទូទាំងប្រទេស។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅទូទាំងប្រទេសនិងលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ