កាន់តែប្លែក ជាមួយម៉ាកសម្លៀកបំពាក់ក្នុងស្រុកច្នៃម៉ូដពីក្រមា និងអាចជួយដល់ជីវភាពសហគមន៍ទៀតផង

តាមការកត់សម្គាល់ សម្លៀកបំពាក់ដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនយីហោណាស់ ដែលខ្លះជាផលិតផលនាំចូលពីប្រទេសជិតខាង ឯខ្លះទៀតជាផលិតផលដែលផលិតឡើងនៅក្នុងស្រុក។ ជាក់ស្ដែង សំណាងហ្វេស្សិនប្រេន ​(Samnang Fashion Brand) ជាម៉ាកយីហោផលិតផលសម្លៀកបំពាក់ក្នុងស្រុកមួយដែលកំពុងច្នៃម៉ូដ និងផលិតសម្លៀកបំពាក់នារី និងបានចេញម៉ូដសម្លៀកបំពាក់បែបថ្មី ច្នៃពីក្រមា ស្អាតប្លែក ហើយថែមទាំងជាផ្នែកមួយដែលចូលរួមលើកស្ទួយសេដ្ឋកិច្ចនៅក្នុងសហគមន៍តាមរយៈការបង្កើតការងារឱ្យក្រុមអ្នកផលិត។

អ្នកស្រី ខុន សំណាង ជាស្ថាបនិករបស់សំណាងហ្វេស្សិនប្រេនបានមានប្រសាសន៍ថា ៖

«សំណាងហ្វេស្សិនប្រេន បានចេញម៉ូដសម្លៀកបំពាក់ថ្មីមួយដែលច្នៃពីក្រមា មានទាំងសម្រាប់បុរស នារី និងកុមារ ដែលបងប្អូនអ្នកត្បាញរបស់យើងផលិតនៅក្នុងខេត្តកំពង់ចាម ហើយពីមួយដំណាល់កាលទៅមួយដំណាក់កាលយើងត្រូវការផលិតយ៉ាងស្វិតស្វាញ ធ្វើយ៉ាងណាទទួលបានផលិតផលមួយដែលមានគុណភាព និងជួយផ្ដល់ការងារបន្ថែមសម្រាប់ក្រុមអ្នកផលិតផ្ទាល់តែម្ដង»។

អ្នកស្រីបន្តថា ៖

សម្រាប់ការផលិតក្រមារបស់យើង ពណ៌ដើម្បីជ្រលក់ក្រមាយើងផលិតចេញពីស្លឹកត្រុំ ដែលអាចផ្ដល់នូវពណ៌ធម្មជាតិ ស្អាតប្លែក ដើម្បីត្រាំអំបោះឱ្យចេញជាពណ៌ខៀវស្រាល ឬខៀវដិតតាមការកម្ម៉ង់ ហើយការត្បាញក្រមាទៀតសោត ជាស្នាដៃរបស់បងប្អូនស្ត្រីក្នុងតំបន់នៅខេត្តកំពង់ចាម បន្ទាប់មកទើបយើងយកមកច្នៃម៉ូដបន្ថែម ចេញជាសម្លៀកបំពាក់ស្អាត អាចពាក់ប្រចាំថ្ងៃក៏បាន ទៅធ្វើការក៏បាន ពោលគឺអាចពាក់បានច្រើនកម្មវិធី»។

នៅក្នុងឱកាសជាមួយគ្នានេះ អ្នកស្រីក៏បានប្រាប់ឱ្យដឹងផងដែរថា តាមរយៈផលិតកម្មសម្លៀកបំពាក់នេះបានផ្ដល់ឱកាសការងារដល់កម្មករ និងកម្មការនីសរុបប្រមាណ ៣០នាក់ ហើយថែមទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទាំងក្នុងក្រុម និងវគ្គបណ្ដុះបណ្ដាលពីអ្នកជំនាញផ្សេងៗ ដើម្បីឱ្យពួកគាត់បានដុះខាត់សមត្ថភាព ទេពកោសល្យឱ្យកាន់តែពូកែបន្ថែមទៀត។ ចំពោះតម្លៃនៃសម្លៀកបំពាក់វិញមានចាប់ពី ៧-៣០ដុល្លារ អាស្រ័យទៅតាមម៉ូដ ហើយអាជីវកម្មនេះក៏មានផ្គត់ផ្គង់បោះដុំតាមរយៈដៃគូអាជីវកម្មប្រមាណជិត១០០នាក់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ ដូចជា សៀមរាប ព្រះសីហនុ កំពង់ចាម និងបាត់ដំបងជាដើម។

គួរបញ្ជាក់ដែរថា អាជីវកម្មមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដោយក្រុមស្ថាបនិកមួយក្រុមធ្វើការរួមគ្នាក្រោមការផ្ដួចផ្ដើមរបស់អ្នកស្រី ខុន សំណាង ដែលធ្លាប់លក់សម្លៀកបំពាក់ក្បាលគីប ហើយក៏បានវិវត្តខ្លួនមកបង្កើតម៉ាកក្នុងស្រុកដូចបច្ចុប្បន្ន។ ដោយឡែក សម្រាប់ថ្ងៃអនាគត អ្នកស្រី និងក្រុមការងារមានចក្ខុវិស័យចង់ឱ្យសំណាងហ្វេស្សិនប្រេន ក្លាយជាក្រុមហ៊ុនមួយដែលអាចផ្គត់ផ្គង់សម្លៀកបំពាក់ក្នុងស្រុកទៅកាន់ទីផ្សារកាន់តែធំ ផ្ដល់ការងារដល់ប្រជាជនកាន់តែច្រើន និងឈានដល់ការលក់ហ្វ្រេនឆាយថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក