បរទេស៖ យោងតាមប្រភពសារព័ត៌មានបរទេសបានលើកឡើងថា តម្លៃប្រេងបានឡើងថ្លៃដោយសារតែបណ្តាលមកពីការចុះខ្សោយនៃប្រាក់ដុល្លារ ខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្កើនការព្យាករណ៍របស់ខ្លួនលើតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយ។

តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ៣,៤ ភាគរយ ឬ ៧៦,៧៥ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) កើនឡើង ៣,៥០ ភាគរយ ឬ ៧១,៨៨ ដុល្លារក្នុងមួយបារ៉ែល។
IEA បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែថា ការប្រើប្រាស់ប្រេងពិភពលោកនឹងកើនឡើង ១,១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤ខាងមុខនេះ ដែលកើនឡើងបន្ថែម ១៣០ ០០០ បារ៉ែលពីការព្យាករណ៍ពីមុនរបស់ខ្លួន។ របាយការណ៍ដដែលបានបន្តលើកឡើងពីភាពប្រសើរនៃទស្សនវិស័យសម្រាប់សហរដ្ឋអាមេរិក និងតម្លៃប្រេងទាប។ យ៉ាងណាមិញ ការប៉ាន់ស្មាននាឆ្នាំ២០២៤ របស់ IEA គឺតិចជាងពាក់កណ្តាលនៃការព្យាករណ៍របស់ក្រុមប្រទេសនាំចេញប្រេង (OPEC) ។

ទន្ទឹមនឹងនេះ តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានបង្ហាញពីតម្លៃនៃការខ្ចីប្រាក់ទាបសម្រាប់ឆ្នាំ២០២៤ ដែលជាមូលហេតុជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រាក់ដុល្លារបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៤ ខែ បន្ទាប់ពីការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបំផុតរបស់ធនាគារកណ្តាលអាមេរិកបានបង្ហាញថា វដ្តនៃការដំឡើងអត្រាការប្រាក់បានបញ្ចប់ ហើយការចំណាយលើការខ្ចីប្រាក់ទាបនឹងមកដល់នៅឆ្នាំ២០២៤ ។
លោក Tina Teng អ្នកវិភាគ CMC Markets បាននិយាយថា តម្លៃប្រេងឆៅបានស្ទុះងើបឡើងវិញមុនពេលកិច្ចប្រជុំរបស់ Fed ហើយមូលហេតុនេះបានធ្វើឱ្យតម្លៃប្រេងកើនឡើងបន្ថែមទៀត។ លើសពីនេះ អត្រាការប្រាក់ទាប ការកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់អតិថិជន ដែលអាចជំរុញកំណើនសេដ្ឋកិច្ច និងមានតម្រូវការប្រេង។

យ៉ាងណាមិញ តម្លៃប្រេងក៏ត្រូវបានជំរុញដោយការកាត់បន្ថយពីស្តុកប្រេងរបស់អាមេរិកលើសពីការរំពឹងទុក។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បាននិយាយថា ក្រុមហ៊ុនថាមពលបានដកប្រេងឆៅលើសពីការរំពឹងទុកចំនួន ៤,៣ លានបារ៉ែលពីឃ្លាំងស្តុកទុកកាលពីសប្តាហ៍មុន ដោយសារការនាំចូលបានធ្លាក់ចុះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content